ស្បែកក្មេងដូចនារីអាយុ២០ ដោយទឹកផ្លែឈើអាចកិនផឹកខ្លួនឯងបាននៅផ្ទះ តាមវិធីងាយៗទាំងនេះ

  • 2022-06-01 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​សុភាព​នារី​ចង់​មាន​ស្បែក​ស្រស់​ស្អាត​ពី​ខាង​ក្នុង​ប្រកប​ដោយ​​ប្រសិទ្ធភាព គួរ​សាក​ល្បង​នូវ​​ភេសជ្ជៈ​៣​ប្រភេទ​នេះ ព្រោះ​ថា​​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ​ជួយ​បំប៉ន​ដល់​ស្បែក មិន​ងាយ​ចាស់។

ភេសជ្ជៈ​ទាំង​នេះ មាន​គុណប្រយោជន៍​ជួយ​ដល់​សុខភាព​ស្បែក ​សម្រក​គីឡូ កាត់​បន្ថយ​ស្រ្តេស និង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល។

១. ​ផាសិន និងស្វាយ ក្រឡុក

គ្រឿង​ផ្សំ​៖

​-ផាសិន ២ផ្លែ

-ស្វាយទុំ ១ផ្លែ

-ទឹកដោះគោស្រស់គ្មានជាតិផ្អែម 200ml

-​ទឹក​ដោះគោ​ជូ​គ្មាន​ជាតិ​ផ្អែម 1 ប្រអប់

វិធី​ធ្វើ៖

ចិត​សម្បក​ផ្លែ​ស្វាយ ​យក​គ្រាប់​ចេញ​ហើយ​កាត់​ជា​ចំណិត​តូច​ៗ។ ​ផាសិន ​ពុះ​​ចំពាក់​កណ្តាល ច្របាច់​យក​ទឹក។ ​ដាក់​ស្វាយ ផាសិន ទឹក​ដោះគោ​ស្រស់ និង​ទឹក​ដោះគោ​ជូ​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក កិន​រួច​ជា​ការស្រេច។

២. ផាសិន​ និង​ចេក ​ក្រឡុក

គ្រឿង​ផ្សំ៖

-ផាសិន ២ផ្លែ

-ចេក ២ផ្លែ

-​​​ទឹក​ដោះគោ​ជូ គ្មាន​ជាតិ​ផ្អែម 1 ប្រអប់

-​​ទឹក​ដោះគោ​ស្រស់ ​គ្មាន​ជាតិ​ផ្អែម 200ml

​វិធី​ធ្វើ៖

​បក​សម្បក​ចេក ហើយ​កាត់វា​ជា​ចំណិត​តូច​ៗ។ ​ផាសិន ពុះ​ចំពាក់កណ្តាល យក​គ្រាប់​ចេញរួច​ច្របាច់​យក​តែ​ទឹក។ ​រួច​ដាក់​គ្រឿង​ផ្សំ​ទាំង​អស់​ចូល​ក្នុង​ម៉ាស៊ីន​កិន​ រួច​ជា​ស្រេច។

​៣. ​ផាសិន និង​ទឹក​ដោះគោជូ ក្រឡុក

​គ្រឿង​ផ្សំ៖

-​ផាសិន ២ -​៣ ​ផ្លែ​

-​ទឹក​ដោះគោ​ជូ ១-២ ប្រអប់

-​ទឹក​ដោះគោ​ស្រស់ គ្មាន​ជាតិ​ផ្អែម 100ml

-ទឹក​ឃ្មុំ ២ស្លាបព្រា

វិធី​ធ្វើ៖

កាត់​ផ្លែ​ផាសិន​រួច​ច្របាច់​យក​ទឹក ​រួច​ដាក់​ទឹក​ដោះគោស្រស់​ ទឹក​ដោះគោ​ជូ ទឹក​ឃ្មុំ ចូល​ម៉ាស៊ីន​កិន រួច​ជា​ស្រេច៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម