របៀបភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់ឡើងវិញ ដោយមិនឲ្យមានភាពឆ្គាំឆ្គង
- 2022-05-12 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់ឡើងវិញ ដោយមិនឲ្យមានភាពឆ្គាំឆ្គង
មនុស្សម្នាក់ៗតែងតែមានអនុស្សាវរីយជាមួយមិត្តភក្ដិចាស់របស់ពួកគេ ទាំងការចំណាយពេលជាមួយគ្នា ការនិយាយលេងសើច និងការឆ្លងកាត់រឿងគ្រប់យ៉ាងជាមួយគ្នាជាដើម។ អ្នកទាំងពីរប្រហែលជាបែកគ្នាតាមពេលវេលា ប៉ុន្តែជួនកាលមានរឿងអ្វីមួយអាចរំលឹកអំពីពួកគេ និងធ្វើឲ្យអ្នកឆ្ងល់ថា តើពួកគេទៅជាយ៉ាងណាហើយពេលនេះ។
ប្រសិនបើអ្នកបានបាត់បង់ទំនាក់ទំនងជាមួយមិត្តភក្ដិចាស់ៗកាលពីមុន អ្នកមិនមែនជាមនុស្សតែម្នាក់ទេដែលកំពុងជួបបញ្ហានេះ ពីព្រោះឆាកជីវិតមនុស្សម្នាក់ៗមានកាលវិភាគ ផ្លូវដើរខុសៗគ្នា និងការផ្លាស់ប្ដូរជីវិតរស់នៅ ដែលធ្វើឲ្យអ្នកពិបាកក្នុងការរក្សាទំនាក់ទំនងជាមួយមនុស្សទាំងអស់នោះនៅក្នុងឆាកជីវិតរបស់អ្នក។
អ្នកអាចមានការព្រួយបារម្ភថា តើវាអាចនឹងដូចពីអតីតកាលដែលឬទេ បើសិនជាអ្នកភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់ឡើងវិញ? ហេតុដូច្នេះហើយបានជាអ្នកត្រូវមកដឹងអំពីគន្លឹះល្អៗ ដើម្បីទប់ស្កាត់ភាពឆ្គាំឆ្គងដែលអាចនឹងកើតឡើង៖
១. ទាក់ទងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម៖ ភ្ជាប់ទំនាក់ទំនងជាមួយពួកគេតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាមុនសិនទៅ ដូចជាការផ្ញើសារ ប្រសិនបើអ្នកភ័យពេកក្នុងការហៅទូរសព្ទ ឬចាប់ផ្តើមការណាត់ជួប។
២. បង្ហាញសេចក្ដីស្រឡាញ់៖ បើអ្នកពិតជារីករាយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តចាស់របស់អ្នក ត្រូវធ្វើវាឡើងជាមួយភាពកក់ក្ដៅ បង្ហាញសេចក្ដីស្រឡាញ់ ហើយប្រាប់ពួកគេថាវាមានន័យយ៉ាងណាចំពោះអ្នកក្នុងការភ្ជាប់ទំនាក់ទំនងនោះ។
៣. រំលឹកការចងចាំដែលអ្នកចូលចិត្ត៖ ចាប់ផ្តើមពីការសន្ទនាដោយនាំយកនូវការចងចាំដ៏រំភើបៗ ឬពេលវេលាសប្បាយៗ ដែលអ្នកទាំងពីរបានចែករំលែកជាមួយគ្នាកាលពីមុនឡើង ពីព្រោះវានឹងធ្វើឲ្យអ្នកទាំងពីរត្រឡប់ទៅរកពេលនោះវិញ។
៤. បង្ហាញអំពីចំណាប់អារម្មណ៍របស់អ្នក៖ នៅពេលអ្នកជជែកជាមួយមិត្តរបស់អ្នក ប្រាប់ពួកគេឲ្យដឹងថាអ្នកពិតជាចាប់អារម្មណ៍ចំពោះអ្វីដែលពួកគេកំពុងតែចែករំលែកជាមួយអ្នក។
៥. ចៀសវាងការរំលឹកជម្លោះអតីតកាល៖ កុំលើកឡើងឲ្យសោះ អំពីហេតុផលដែលមិត្តភាពរបស់អ្នកទាំងពីររសាត់អណ្ដែតចេញពីគ្នាបែបនេះ ប៉ុន្តែផ្តោតទៅលើពេលវេលាល្អៗដែលអ្នកបានចែករំលែកជាមួយគ្នាវិញ។
នៅពេលដែលអ្នកបញ្ចប់ការសន្ទនា ឬការជួបជុំជាមួយមិត្តភក្ដិរបស់អ្នក អ្នកត្រូវរៀបចំផែនការក្នុងការណាត់ជួបគ្នាម្ដងទៀតនៅថ្ងៃខាងមុខ ហើយត្រូវបង្កើតផែនការនាពេលអនាគតជាមួយពួកគេដោយផ្អែកទៅលើចំណាប់អារម្មណ៍រួម៕
ចុចអានបន្ដ៖ យុទ្ធសាស្ត្រល្អៗ ក្នុងការបំភ្លេចរឿងកើតទុក្ខដោយសារតែវិបត្តិស្នេហា