យុទ្ធសាស្ត្រល្អៗ ក្នុងការបំភ្លេចរឿងកើតទុក្ខដោយសារតែវិបត្តិស្នេហា
- 2022-05-11 16:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុទ្ធសាស្ត្រល្អៗ ក្នុងការបំភ្លេចរឿងកើតទុក្ខដោយសារតែវិបត្តិស្នេហា
មិនថាអ្នកគឺជាសង្សារនឹងគ្នាក្នុងរយៈពេលយូរមកហើយ ឬមានរយៈពេលខ្លីថ្មីថ្មោងទើបស្រលាញ់ក៏ដោយ បើមានការបែកបាក់ស្នេហាគឺមានការខូចចិត្ត និងទុក្ខសោកដែលធ្វើឲ្យអ្នកគ្រាំចិត្តស្ទើរស្លាប់ស្ទើររស់ជាមិនខាន។ គំនិតដែលថាថ្ងៃណាមួយវានឹងបានល្អប្រសើរឡើងវិញ "វាពិតជាអាច" ប៉ុន្តែវាទាមទារឲ្យមានការខិតខំប្រឹងប្រែងខ្លាំង និងចំណាយពេលយូរក្នុងការព្យាបាល។
ការបំភ្លេចរឿងវិបត្តិស្នេហាប្រហែលជាមិនងាយស្រួលនោះទេ សម្រាប់អ្នកខ្លះវាងាយស្រួល ប៉ុន្តែសម្រាប់អ្នកផ្សេងទៀតវាកាន់តែពិបាកខ្លាំង ជាពិសេសនៅក្នុងសម័យទំនើបនេះ ជាមួយនឹងបណ្តាញសង្គមជាច្រើនប្រភេទ គ្រាន់តែបើកមកឃើញ វាអាចធ្វើឲ្យអ្នកសប្បាយចិត្ត ឬឈឺចាប់កាន់តែខ្លាំងក្នុងពេលតែមួយ។
ដូច្នេះអ្នកគួរតែព្យាយាមធ្វើរឿងទាំងប្រាំយ៉ាងខាងក្រោមនេះដើម្បីអាចជួយអ្នកឲ្យបំភ្លេចរឿងវិបត្តិស្នេហាបាន៖
ត្រូវចាំថាអ្នកមិនអាចរស់នៅក្នុងអតីតកាលបានទេ វាជាបទពិសោធន៍ និងអាចធ្វើជាមេរៀនសម្រាប់អ្នកដើម្បីឲ្យអ្នកត្រៀមខ្លួនរួចជាស្រេចនៅថ្ងៃអនាគត។ អ្នកគួរតែធ្វើការផ្តោតយកចិត្តទុកដាក់លើខ្លួនឯង ស្វែងយល់អំពីខ្លួនឯង ហើយទុកឲ្យពេលវេលាជាអ្នកព្យាបាលរបួសនៃការឈឺចាប់ឲ្យជាសះស្បើយ។ ថ្ងៃណាមួយអ្នកនឹងមិនខូចចិត្ត មិនយំ មិនបន្តផ្តល់អំណាចដល់អ្នកដទៃដើម្បីធ្វើបាបអ្នកទៀតឡើយ តែអ្នកនឹងក្លាយជាមនុស្សម្នាក់ក្លាហាន និងរឹងមាំ៕
ចុចអានបន្ត៖ វិធីល្អៗ ក្នុងការឆ្លើយតបទៅកាន់មនុស្សដែលកំពុងស្តីបន្ទោសកូនរបស់អ្នក