បញ្ហាសម្ពាឈាម សម្រាប់អ្នកដែលប្រើប្រាស់ថ្នាំ (ប៉ារ៉ាសេតាមុល) ជាប្រចាំឬរយៈពេលយូរ
- 2022-05-10 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហាសម្ពាឈាម សម្រាប់អ្នកដែលប្រើប្រាស់ថ្នាំ (ប៉ារ៉ាសេតាមុល) ជាប្រចាំឬរយៈពេលយូរ
ការសិក្សាមួយបានបង្ហាញថា អ្នកដែលមានសម្ពាធឈាមខ្ពស់ដែលប្រើថ្នាំ ប៉ារ៉ាសេតាមុល - Paracetamol តាមវេជ្ជបញ្ជាអាចបង្កើនហានិភ័យនៃការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលបាន។
អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Edinburgh បាននិយាយថា វេជ្ជបណ្ឌិតគួរតែគិតអំពីហានិភ័យ និងអត្ថប្រយោជន៍ចំពោះអ្នកជំងឺដែលប្រើថ្នាំប៉ារ៉ាសេតាមុលនេះក្នុងរយៈពេលជាច្រើនខែ។ ប្រសិនបើពួកគេស្ត្រេស ការលេបថ្នាំបំបាត់ការឈឺក្បាល និងគ្រុនក្តៅគឺមានសុវត្ថិភាព។ ប៉ុន្តែអ្នកជំនាញផ្សេងទៀតបាននិយាយថា សម្រាប់អ្នកប្រើក្នុងរយៈពេលយូរគួរតែត្រូវបានស្រាវជ្រាវ ដើម្បីបញ្ជាក់ថាវាមានសុវត្ថិភាពឬអត់។
ប៉ារ៉ាសេតាម៉ុល ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោកជាឱសថសម្រាប់ការឈឺចុកចាប់រយៈពេលខ្លី ប៉ុន្តែវាក៏ត្រូវបានចេញវេជ្ជបញ្ជាដើម្បីគ្រប់គ្រងការឈឺចាប់រ៉ាំរ៉ៃផងដែរ បើទោះបីជាវាមានភស្តុតាងតិចតួចនៃអត្ថប្រយោជន៍សម្រាប់ការប្រើប្រាស់ឈឺរ៉ាំរ៉ៃក៏ដោយ។
សម្ពាធឈាមឡើងខ្ពស់បានប៉ះពាល់ដល់មនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់នៅក្នុងចក្រភពអង់គ្លេស។ ការសិក្សានេះបានតាមដានអ្នកស្ម័គ្រចិត្តចំនួន ១១០ នាក់ដែល ២ ភាគ ៣ នៃពួកគេកំពុងតែប្រើថ្នាំសម្រាប់បំបាត់ជំងឺលើសឈាម។ នៅក្នុងការសាកល្បងនោះ ពួកគេត្រូវបានស្នើសុំឲ្យលេបថ្នាំប៉ារ៉ាសេតាមុល «១ក្រាម» បួនដងក្នុងមួយថ្ងៃរយៈពេលពីរសប្តាហ៍ ដែលជាកម្រិតធម្មតាសម្រាប់អ្នកជំងឺដែលមានការឈឺចាប់រ៉ាំរ៉ៃ ហើយបន្ទាប់មកថ្នាំ Placebo រយៈពេលពីរសប្តាហ៍ទៀត។
សាស្ត្រាចារ្យ James Dear នៃគ្លីនិក Edinburgh បាននិយាយថា ការសាកល្បងនេះបានបង្ហាញថា “ប៉ារ៉ាសេតាម៉ុល បង្កើនសម្ពាធឈាមដែលជាកត្តាហានិភ័យដ៏សំខាន់បំផុតមួយសម្រាប់ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល” ច្រើនជាងថ្នាំ Placebo ទៅទៀត៕
ចុចអានបន្ដ៖ វិធីសាស្ត្រល្អៗ ដែលអាចជួយដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្តបានដោយខ្លួនឯង