ទម្លាប់ល្អៗទាំង ៤ យ៉ាងនេះនឹងធ្វើឲ្យអ្នកទទួលបានរាងស្អាត និងសុខភាពល្អ

  • 2022-05-10 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកមានរូបមន្តល្អៗអ្វីខ្លះក្នុងការសម្រកទម្ងន់? វាមានសារសំខាន់ណាស់ដែលអ្នកជ្រើសរើសវិធីហាត់ប្រាណ ឬក៏របបអាហារឲ្យបានត្រឹមត្រូវទៅនឹងអ្វីដែលរាងកាយរបស់អ្នកត្រូវការជាចាំបាច់។

ការជ្រើសរើសរបបអាហារ ឬវិធីហាត់ប្រាណគឺពិតជាសំខាន់ណាស់ បើរើសខុសវាអាចធ្វើឲ្យកាន់តែយ៉ាប់ ពីព្រោះវិធីអនុវត្តប្រហែលជាដូចគ្នាទេ ប៉ុន្តែប្រព័ន្ធសរីរាង្គកាយរបស់អ្នកប្រហែលជាខុសពីគេ ទើបធ្វើឲ្យលទ្ធផលចេញមកមិនដូចគ្នា។

មកអនុវត្តទម្លាប់ល្អៗទាំងបួនយ៉ាងនេះដើម្បីទទួលបានរាងស្អាត និងសុខភាពល្អប្រសើរមកវិញ៖

  • បរិភោគអាហារប្រូតេអ៊ីនគ្រប់ពេល និងរាល់ពេលអាហារសម្រន់ដូចជាស៊ុត ប្រភេទគ្រាប់ធុញ្ញជាតិ និងទឹកដោះគោជាដើម
  • ព្យាយាមផឹកទឹកឲ្យបានច្រើន ទឹកមានសារសំខាន់ណាស់សម្រាប់រក្សាមុខងាររាងកាយជាច្រើនរបស់យើងឲ្យដំណើរការបានល្អ
  • ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ដើម្បីទទួលបានជីវជាតិល្អពិតពីបន្លែបៃតងស្រស់ និងផ្លែឈើទាំងនោះ
  • កុំទម្លាប់នៅមួយកន្លែង ព្យាយាមដើរ ឬធ្វើនេះធ្វើនោះឲ្យបានច្រើនដើម្បីទទួលបានភាពសកម្មដូចជាការហាត់ប្រាណដែរ

មានមនុស្សជាច្រើនចង់បានបែបនេះ ឬចង់បានបែបនោះ ប៉ុន្តែមិនមានភាពជាក់លាក់ ឬប្រាកដប្រជាដើម្បីធ្វើ និងសម្រេចវាឡើយ។ ការតាំងចិត្តនឹងកំណត់គោលដៅគឺជាវិធីដ៏ល្អមួយដើម្បីឲ្យអ្នកផ្តោតអារម្មណ៍ និងមានទំនួលខុសត្រូវចំពោះអ្វីដែលអ្នកចង់បាន៕

ចុចអានបន្ត៖ វិធីសាស្ត្រល្អៗ ដែលអាចជួយដោះស្រាយបញ្ហាវិបត្តិផ្លូវចិត្តបានដោយខ្លួនឯង

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម