ប៉ុន្មានចំណុចនេះ នឹងធ្វើឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងឡើង
- 2022-05-06 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានចំណុចនេះ នឹងធ្វើឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងឡើង
ការស្រឡាញ់ខ្លួនឯងអាចជារឿងមួយដ៏ពិបាកបំផុត តែវាក៏ជារឿងសំខាន់បំផុតផងដែលសម្រាប់មនុស្សម្នាក់ៗក្នុងការអនុវត្ត និងត្រូវតែធ្វើ។ នៅពេលដែលអ្នកផ្តោតទៅលើការយកចិត្តទុកដាក់ស្រឡាញ់ខ្លួនឯង និងការអាណិតអាសូរខ្លួនឯង វាប្រសើរជាជាងការព្យាយាមធ្វើវាដើម្បីឲ្យអ្នកដទៃមកស្រឡាញ់អ្នក។ មនុស្សដែលស្រឡាញ់រាប់អានអ្នកពិតនឹងបង្កើតការគោរពឲ្យតម្លៃមកកាន់អ្នក និងសម្រាប់ពួកគេដែរ វាអាចបង្កើតទំនាក់ទំនងប្រកបដោយសុភមង្គលល្អនឹងភាពរីករាយជាមួយគ្នា។
ផ្ទុយទៅវិញការផ្គាប់ចិត្តមនុស្សដទៃបានន័យថាអ្នកកំពុងតែចាញ់ប្រៀបគេហើយ។ មនុស្សជាច្រើនយល់ថាវាងាយស្រួលក្នុងការស្រឡាញ់អ្នកដទៃជាជាងស្រលាញ់ខ្លួនឯង ពេលខ្លះអ្នកពិតជាបានធ្វើបាបចិត្ត និងមានភាពលំអៀងចំពោះខ្លួនឯង។ ប៉ុន្តែដល់ពេលដែលត្រូវចាប់ផ្តើមយកចិត្តទុកដាក់ចំពោះខ្លួនឯង ព្យាបាលខ្លួនឯងដោយក្តីស្រឡាញ់ដែលអ្នកសមនឹងទទួលបានហើយ។
ដូច្នេះមកអនុវត្តតាមវិធីទាំងប្រាំខាងក្រោមនេះដើម្បីធានាថាអ្នកនឹងស្រឡាញ់ខ្លួនឯងកាន់តែខ្លាំងឡើងជាងអ្នកណាទាំងអស់៖
ពេលខ្លះការស្រឡាញ់ខ្លួនឯងមានន័យថាអ្នកត្រូវតែបញ្ចប់ទំនាក់ទំនងជាមួយប្រភេទមនុស្សដែលធ្វើបាបអ្នក ឬប្រភេទមនុស្សដែលមានអតចរឹតមិនល្អ ឬប្រភេទមនុស្សគេងចំណេញជាដើម។ អ្នកត្រូវចំណាយពេលឲ្យបានច្រើនជាមួយមនុស្សដែលមានទឹកចិត្តល្អ និងមនុស្សដែលចេះគោរពឲ្យតម្លៃអ្នកដូចជាអ្នកកំពុងតែបានធ្វើទៅកាន់ពួកគេដែរ៕
ចុចអានបន្ត៖ រឿងសំខាន់ៗដែលអ្នកត្រូវធ្វើ ដើម្បីទទួលបានប្រភេទសុភមង្គលសម្រាប់ខ្លួនឯង