រឿងសំខាន់ៗដែលអ្នកត្រូវធ្វើ ដើម្បីទទួលបានប្រភេទសុភមង្គលសម្រាប់ខ្លួនឯង

  • 2022-05-05 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការស្វែងរកសុភមង្គលរបស់មនុស្សម្នាក់ៗគឺជារឿងសំខាន់ក្នុងជីវិត ហើយការស្វែងរកនោះវាអាស្រ័យទៅតាមបុគ្គលម្នាក់ៗទៅលើអ្វីដែលពួកគេចង់បានជាគោលដៅរបស់ពួកគេសម្រាប់ថ្ងៃអនាគត។ តាមការស្រាវជ្រាវបានធ្វើការចង្អុលបង្ហាញបញ្ជាក់ថាសុភមង្គលមានច្រើនទម្រង់ ច្រើនរូបភាពផ្សេងៗគ្នា ហេតុដូចច្នេះហើយបានជាមនុស្សនៅតែមិនមានភាពសប្បាយចិត្តគ្រប់ពេលនោះ ដោយសារតែអ្នកមានមួយ អត់មួយនៃប្រភេទសុភមង្គលទាំងនោះ។

បទពិសោធន៍នៃ “សុភមង្គល” វាត្រូវាបានបង្ហាញឡើងចេញជាច្រើនទម្រង់ ហើយក៏អាស្រ័យទៅតាមឥរិយាបថ និងកាលៈទេសៈផ្សេងៗគ្នាផងដែរ។ អ្នកគួរធ្វើការព្យាយាមស្វែងយល់ថា តើអ្នកខ្វះអ្វីនៅក្នុងឆាកជីវិតរស់នៅ ហើយត្រូវតែខិតខំស្វែងរកប្រភេទសុភមង្គលទាំងនោះមកដាក់ក្នុងខ្លួនទើបធ្វើឲ្យជីវិតរស់មានភាពសប្បាយរីករាយ។

ទាំងនេះគឺជាអ្វីដែលអ្នកគួរតែមាននៅក្នុងខ្លួន ពីព្រោះវានឹងផ្ដល់ឲ្យអ្នកមកវិញនូវប្រភេទសុភមង្គលល្អៗសម្រាប់ការរស់នៅប្រកបដោយភាពសប្បាយចិត្តក្នុងជីវិត៖

  • ការកោតសរសើរចំពោះសមត្ថភាពខ្លួនឯង និងការឲ្យតម្លៃទៅលើអ្វីៗដែលខ្លួនកំពុងតែមានបាន
  • ការជំរុញលើកទឹកចិត្តខ្លួនឯងឲ្យបានជាប្រចាំដើម្បីជម្នះរាល់ឧបសគ្គ និងទទួលបានភាពសប្បាយរីករាយ
  • សេចក្ដីដឹងគុណជាប្រចាំនឹងធ្វើឲ្យអ្នកទទួលបានភាពសប្បាយចិត្ត និងមានសុខភាពល្អជាងអ្នកដែលមិនធ្វើ
  • សេចក្ដីស្រឡាញ់ចំពោះខ្លួនឯងដែលវាជាប្រភពនៃសេចក្ដីសុខ និងសុភមង្គលដែលគ្មាននរណាម្នាក់អាចផ្ដល់ឲ្យក្រៅខ្លួនអ្នកឡើយ

ភាពសុទិដ្ឋិនិយម ការពេញចិត្ត និងការមានអារម្មណ៍ថាមានសំណាងចំពោះអ្វីដែលខ្លួនមាននៅក្នុងជីវិតសព្វថ្ងៃគឺជាវិធីក្នុងការទទួលយកសុភមង្គលមកដាក់ខ្លួន។ មនុស្សដែលមានភាពសុទិដ្ឋិនិយមមានទំនោរផ្តោតទៅលើរឿងល្អៗនឹងភាពវិជ្ជមានដែលមានការរួមបញ្ចូលគ្នានៃការដឹងគុណ សេចក្ដីស្រឡាញ់ និងភាពសប្បាយរីករាយក្នុងជីវិតរបស់ពួកគេ៕

ចុចអានបន្ត៖ ហេតុចម្បងទាំង ៦ យ៉ាងនេះដែលរារាំងអ្នកមិនឲ្យសប្បាយចិត្តក្នុងការរស់នៅ

អត្ថបទ៖ Chrel Den