ចង់ដឹងទឹកឃ្មុំសុទ្ធឬអត់ អាចឆែកតាម ៣ វិធីនេះបាន

  • 2022-05-06 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ងាយនឹងដឹងបំផុតតាមវិធីសាមញ្ញទាំង ៣ យ៉ាងនេះ...

១. ប្រើប្រាស់ចង្កឺះ

បើសិនជាអ្នកអាចដោតចង្កឺះចូលទៅក្នុងបាតក្រឡដាក់ទឹកឃ្មុំ ហើយសាកល្បងកូរវាបានយ៉ាងងាយ មានអារម្មណ៏ថារលោង មិនទាក់រដិបរដុបនោះ។ វាអាចបញ្ជាក់បានថាជាទឹកឃ្មុំសុទ្ធល្អណាស់ ព្រោះបើមានបន្ថែមស្ករពីខាងក្រៅនោះ សណ្ឋានរបស់ទឹកឃ្មុំនឹងប្រែជារឹងជាងនេះ មិនរលោងពេលកូរវិតនោះទេ។

២. ក្រដាសស

វិធីដោយឡែកមួយទៀតនោះ គឺអ្នកសាកបន្តក់ទឹកឃ្មុំ ២ ៣ តំណក់នៅលើក្រដាសស។ បើសិនជាវាមិនដានមកសន្លឹកម្ខាងទៀតទេនោះ វាអាចបញ្ជាក់បានថាទឹកឃ្មុំនោះជាទឹកឃ្មុំសុទ្ធមិនមានលាយបន្ថែមទឹកនោះទេ។ តែបើជ្រាបមកសន្លឹកម្ខាងទៀតវិញ ទឹកឃ្មុំនោះច្បាស់ជាមានលាយទឹកមិនខាន។

៣. ទឹកសុទ្ធ

បើសិនជាអ្នកបណ្តក់ទឹកឃ្មុំ ២ ៣ ដំណក់ទៅក្នុងទឹកសុទ្ធ ហើយសង្កេតឃើញថា វាស្រុតចុះទៅបាតកែវភ្លាមៗនោះ ទឹកឃ្មុំនោះជាទឹកឃ្មុំសុទ្ធហើយ តែបើចាប់ផ្ដើមរលាយជាមួយទឹកវិញ វាអាចនឹងមិនមែនជាទឹកឃ្មុំសុទ្ធនោះទេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម