មូលហេតុចម្បង ៣ យ៉ាងដែលធ្វើឲ្យស្ត្រីងាយនឹងកើតជំងឺស្ត្រេសជាងបុរសៗ

  • 2022-04-29 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថាការដោះស្រាយភាពតានតឹងពីការងារ ហើយនឹងជីវិតសង្គមរស់នៅរបស់អ្នកជារៀងរាលថ្ងៃអាចធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយ និងជាពិសេសនោះគឺបញ្ហាសុខភាពផ្លូវចិត្តយ៉ាងខ្លាំងដែលជាមូលហេតុអាចឈានទៅរកការកើតជំងឺថប់អារម្មណ៍ ហើយនឹងជំងឺស្ត្រេសបានដោយងាយ។

នៅក្នុងការស្រាវជ្រាវថ្មីបានបង្ហាញថា ស្ត្រីដែលទទួលរងបញ្ហាស្ត្រេសដោយសារសង្គមរស់នៅ និងបញ្ហាស្ត្រេសដោយសារកាងារគឺងាយនឹងវិវត្តទៅរកជំងឺបេះដូងរហូតដល់ទៅ ២១ ភាគរយច្រើនជាងបុរសៗ នេះបើតាមការរកឃើញចុងក្រោយស្តីអំពីបញ្ហាសុខភាពស្ត្រី ហើយនឹងបញ្ហាជំងឺស្ត្រេស។

ទាំងនេះវាបណ្ដាលមកពីមូលហេតុចម្បងបីយ៉ាងដែលធ្វើឲ្យស្ត្រីងាយនឹងកើតជំងឺស្ត្រេសជាងបុរស៖

១. ជំងឺរោគស្ត្រីមានភាពស្មុគស្មាញជាងបុរស ស្ត្រីងាយនឹងមានបញ្ហាជំងឺរផ្លូវភេទដែលអាចបង្កឲ្យមានភាពតានតឹង និងការព្រួយបារម្ភដែលនាំទៅជាការគិតច្រើន (ស្ត្រេស) ហើយវាជាមូលហេតុនៃការវិវត្តទៅជាជំងឺបេះដូង។

២. ផលវិបាកដែលបណ្ដលមកពីការមានផ្ទៃពោះ ស្ត្រេសមុននឹងក្រោយឬពេលកំពុងមានផ្ទៃពោះអាចបណ្តាលឲ្យស្ត្រីងាយនឹងកើតជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែមដែលជាហេតុអាចវិវត្តទៅរកជំងឺបេះដូងនាពេលអនាគតបានផងដែរ។

៣. ការមករដូវមិនទៀងទាត់របស់ស្ត្រី នៅពេលកម្រិតអរម៉ូនទាបបន្ទាប់ពីការអស់រដូវ ការវិវត្តទៅជាជំងឺសរសៃឈាមបេះដូងងាយនឹងកើតឡើងណាស់ ប្រសិនបើស្ត្រីនោះកំពុងតែពិបាកចិត្ត និងស្ត្រេសខ្លាំង។

ប្រសិនបើអ្នកទទួលរងភាពតានតឹង មានអារម្មណ៍ស្ត្រេសជាប្រចាំនោះ អ្នកគួរតែធ្វើការស្វែងរកវិធីដើម្បីកាត់បន្ថយកម្រិតស្ត្រេសរបស់អ្នក ពីព្រោះវាអាចជួយការពារអ្នកពីការកើតជំងឺបេះដូង និងជាការបង្កើនសុខុមាលភាពផ្លូវចិត្តឲ្យបានល្អប្រសើរឡើង។ អ្នកជំនាញក៏បាននិយាយថាការថែរក្សាខ្លួនឯង ការគេងឲ្យបានគ្រប់គ្រាន់ ការអនុវត្តការគិតវិជ្ជមានជាប្រចាំ និងការធ្វើសកម្មភាពសប្បាយៗដែលខ្លួនចូលចិត្តក៏អាចជួយបានដែរ៕

ចុចអានបន្ត៖ វិធីសាស្ត្រល្អៗ ៤ យ៉ាងដែលអាចជួយបញ្ចៀសអ្នកពីការអស់កម្លាំងនាពេលរសៀលបាន

អត្ថបទ៖ Chrel Den