V BTS ត្រូវគេទម្លាយតម្លៃពីការបង្ហោះរូបផ្សាយពាណិជ្ជកម្មលើ IG ស៊ីថ្លៃមិនធម្មតា
- 2022-04-26 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
V BTS ត្រូវគេទម្លាយតម្លៃពីការបង្ហោះរូបផ្សាយពាណិជ្ជកម្មលើ IG ស៊ីថ្លៃមិនធម្មតា
ទោះបីជាចំនួនអ្នកគាំទ្រតិចជាង សិល្បករដទៃដល់ទៅ ១០ដងក៏ពិតមែន តែតម្លៃនៃរាល់ការបង្ហោះមួយរបស់កំពូលតារាចម្រៀងកូរ៉េ V គឺបានថ្លៃជាងគេទៅទៀត។
កាលពីថ្ងៃទី ២៥ ខែមេសាមុននេះ បណ្ដាញព័ត៌មាន Sports Chosun បានរាយការណ៍ពីតម្លៃពាណិជ្ជកម្មរបស់ តារាចម្រៀងប្រុសលំដាប៉ A កូរ៉េ V សម្រាប់បណ្ដាញសង្គម Instagram។ តាមនោះដែរ តម្លៃការផ្សាយនៅលើបណ្ដាញសង្គមនេះ របស់សិល្បករល្បីឈ្មោះត្រូវបានទម្លាយតាមរយៈទិន្នន័យរបស់ក្រុមហ៊ុន SpeakRJ។
ទោះបីជាមានអ្នកតាមដានត្រឹម ៤០លាននាក់មែនពិត តែការបង្ហោះផ្សាយពាណិជ្ជកម្មមួយរបស់ម្ចាស់បទ Fake Love គឺមានតម្លៃដល់ទៅ ៧៧៣០០០០ដុល្លារ គឺច្រើនជាង កំពូលកីឡការ Ronaldo ដែលមានអ្នកតាមដាន ៤៣៩លាននាក់ទៅទៀត ដោយលោកទទួលបាន ៤៥១០០០ដុល្លារ។
នៅក្នុងតារាងនេះដែរ លោកក៏មានតម្លៃខ្ពស់ជាងកំពូលតារាស្រីផ្សេងទៀតដូចជា Kylie Jenner និង Selena Gomez ផងដែរ ដែលសុទ្ធតែជាអ្នកមានអ្នកតាមដានច្រើនជាងលោកជាច្រើនដង៕