Rachel Riley៖ ជាពិធីការនី បានទទួលសារអាសអាភាសជាបន្តបន្ទាប់នៅលើ Instagram
- 2022-04-12 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rachel Riley៖ ជាពិធីការនី បានទទួលសារអាសអាភាសជាបន្តបន្ទាប់នៅលើ Instagram
ពិធីការនីទូរទស្សន៍ម្នាក់ដែលមានឈ្មោះថា Rachel Riley ត្រូវបានគេផ្ញើបញ្ជូនសារវីដេអូចំនួន ៣១ ដែលជាវីដេអូអំពីលិង្គដោយបុរសនៅលីវម្នាក់នៅក្នុងសារផ្ទាល់របស់នាង (Instagram DMs)។ វាត្រូវបានរកឃើញនៅក្នុងសារផ្ទាល់របស់នាង ដោយអ្នកស្រាវជ្រាវព័ត៌មានមិនពិតនៅមជ្ឈមណ្ឌលប្រឆាំងការស្អប់ឌីជីថល ហៅកាត់ថា (CCDH)។
Instagram ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Meta បាននិយាយថា វេទិកាអនឡាញមួយនេះបានផ្ដល់ជូនរួមមកហើយនូវវិធីដើម្បីរាយការណ៍រាល់សារទាំងឡាយណាដែលមានការរំលោភបំពាន ដូច្នេះអ្នកប្រើប្រាស់នឹងមិនអាចឃើញវាម្ដងទៀតទេ។
អ្នកស្រាវជ្រាវព័ត៌មានមិនពិតនៅមជ្ឈមណ្ឌលប្រឆាំងការស្អប់ឌីជីថល (CCDH) គឺជាអង្គការមិនរកប្រាក់ចំណេញដែលជាអ្នកត្រួតពិនិត្យតាមដានប្រឆាំងទៅនឹងការស្អប់ និងព័ត៌មានមិនពិតនៅលើអ៊ីនធឺណិត។ ការស្រាវជ្រាវរបស់ខ្លួនបានរកឃើញថា ៩០ ភាគរយនៃការរំលោភបំពាននៅក្នុងសារឯកជនមិនត្រូវបានអើពើដោយ Instagram ឡើយបើទោះបីជាវាត្រូវបានរាយការណ៍រួចហើយក៏ដោយ។
តារាល្បីៗចំនួន ៥ នាក់ទៀតរួមទាំងពិធីការនីទូរទស្សន៍ **Riley** និងតារាសម្ដែង **Amber Heard** បានផ្តល់គណនីសង្គមរបស់ពួកគេទៅកាន់ CCDH ដូច្នេះ DMs របស់ពួកគេអាចត្រូវបានត្រួតពិនិត្យក្នុងរយៈពេលជាច្រើនខែ។ អ្នកស្រាវជ្រាវបានកត់ត្រារកឃើញថា ការរំលោភបំពានទៅលើគណនីចំនួន ២៥៣ ដែលពួកគេបានរាយការណ៍ហើយមិនថាកម្មវិធី Instagram ឬគេហទំព័រផ្សេងទៀតនោះទេ ពួកគេគេបានរកឃើញថា ២២៧ នៅតែទទួលរងការរំលោភបំពានដដែល យ៉ាងហោចណាស់មួយខែបន្ទាប់ពីរបាយការណ៍របស់ពួកគេត្រូវបានដាក់រួច។
ក្រុមហ៊ុន Meta បានប្រាប់ BBC ថាខ្លួនមិនបិទគណនីជុំវិញការបំពានច្បាប់ទើបតែមួយដងរបស់ខ្លួននោះទេ ផ្ទុយទៅវិញអ្នកប្រើប្រាស់នោះនឹងទទួលបានការព្រមាន ហើយនឹងមិនអាចផ្ញើសារទៀតទេសម្រាប់រយៈពេលដែលក្រុមហ៊ុនបានធ្វើការកំណត់។
CCDH បានរកឃើញថា Instagram DMs ត្រូវបានប្រើប្រាស់ជាប្រចាំ ដើម្បីផ្ញើសារនៃការបំពានផ្លូវភេទដោយផ្អែកលើរូបភាព និងវីដេអូ ទាំងនោះរាប់បញ្ចូលទាំងការបង្ហោះតាមអ៊ីនធឺណិត ដែលអ្នករំលោភបំពានផ្ញើសាររូបភាពនៃប្រដាប់ភេទរបស់ពួកគេដោយគ្មានការអនុញ្ញាតយល់ព្រមពីម្ចាស់គណនីនោះឡើយ។ ដោយអ្នកស្រាវជ្រាវរបស់ CCDH បានរកឃើញថានៅក្នុងទិន្នន័យរបស់ពិធីការនីទូរទស្សន៍ Riley មានបុរសម្នាក់បានផ្ញើរូបភាពចំនួន ៣ និងវីដេអូចំនួន ៣១ នៃលិង្គរបស់គាត់ទៅឲ្យនាង។ ក្នុងចំណោមវីដេអូទាំងអស់ មាន ២៦ វីដេអូដែលបុរសនោះបានកំពុងលេងសម្រេចកាមដោយខ្លួនឯង ជាមួយរូបភាពរបស់ពិធីការនី Riley នៅលើអេក្រង់កុំព្យូទ័ររបស់គេ។
នាងបាននិយាយថានៅលើ Instagram នរណាក៏អាចផ្ញើសារឲ្យអ្នកដោយឯកជននូវអ្វីមួយដែលខុសច្បាប់បានដែរ ប៉ុន្តែប្រសិនបើពួកគេធ្វើវានៅតាមផ្លូវ ពួកគេនឹងត្រូវចាប់ខ្លួនជាមិនខាន។ រីឯតារាសម្ដែង Amber Heard បាននិយាយថា ការរីករាលដាលនៃការរំលោភបំពានមកលើស្ត្រីខុសច្បាប់កើតឡើងនៅក្នុង DMs របស់ស្ត្រីជាច្រើនដែលក្រុមហ៊ុន Meta និង Instagram ត្រូវតែដាក់សិទ្ធិស្ត្រីជាមុន ក្រៅពីការរកតែប្រាក់ចំណេញ៕
ចុចអានបន្ដ៖ អំពីស្ត្រី៖ ការកាត់ទោសដ៏អយុត្តិធម៌ចំពោះស្ត្រីម្នាក់ក្នុងការជួយអតីតដែលរំលោភបំពានខ្លួន