អំពីស្ត្រី៖ ការកាត់ទោសដ៏អយុត្តិធម៌ចំពោះស្ត្រីម្នាក់ក្នុងការជួយអតីតដែលរំលោភបំពានខ្លួន

  • 2022-04-04 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកំពុងបាន «ឃុបឃិតគ្នា​» ក្នុងការរំលោភបំពានទៅលើស្ត្រីមួយចំនួនធំ ដែលជាជនរងគ្រោះនៃអំពើហិង្សានៅក្នុងទំនាក់ទំនងស្នេហា ក្រុមគ្រួសារ និងដៃគូសង្សារ នេះបើយោងតាមអង្គការសប្បុរសធម៌ឈានមុខគេមួយ។

តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌលយុត្តិធម៌សម្រាប់ស្ត្រីបានព្រមានប្រាប់ថា “ច្បាប់ និងការអនុវត្តមិនសមរម្យ” កំពុងតែកើតមានឡើងចំពោះស្ត្រីជាញឹកញាប់ ដែលស្ត្រីរងគ្រោះត្រូវបានដៃគូរំលោភបំពានបង្ខំឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយនៅពេលដែលវា «បរាជ័យ» ស្ត្រីទាំងនោះត្រូវបានចាប់ខ្លួន និងត្រូវបានកាត់ទោសចំពោះបទល្មើសដោយ «អយុត្តិធម៌» ដែលកើតឡើងដោយផ្ទាល់ពីបទពិសោធន៍នៃការរំលោភបំពានរបស់ពួកគេ។

នេះរួមបញ្ចូលទាំង (ការសរសេរជាលាយលក្ខណ៍អក្សរ) ដោយជនរងគ្រោះដែលការរំលោភបំពាននៅក្នុងគ្រួសារត្រូវបានបង្ខិតបង្ខំឲ្យប្រព្រឹត្តបទល្មើស និងករណីដែលជនរងគ្រោះត្រូវបានបង្ខំឲ្យការពារខ្លួន ដើម្បីប្រឆាំងទៅនឹងអ្នករំលោភបំពានរបស់ពួកគេ។

Megan ជាស្ត្រីដែលមានវ័យ ២៩ ឆ្នាំត្រូវ​បាន​កាត់​ទោស​ពី​បទ​ «បំភ្លៃ​ផ្លូវ​យុត្តិធម៌» ដោយ​សារ​តែ​នាង​បាន​ជួយ​អតីត​រំលោភ​បំពាន​របស់​នាង បន្ទាប់​ពី​ការប្រព្រឹត្ត​អំពើ​ឃាតកម្មរបស់បុរសនោះ។ នាង​បានប្រាប់​វិទ្យុ ១ Newsbeat ថា​៖ ​ខ្ញុំ​បាន​ទទួល​ស្គាល់ថា​នាងខ្ញុំ​ប្រហែល​ជា​នឹង​អាចស្លាប់​នៅ​ក្នុងដៃ​បុរស​នោះ​ (ដែលជាអតីត)​ ហើយវាពិតជាជិតកើតឡើងពីរបីដង។

Megan បានជួបអតីតមិត្តប្រុសរបស់នាងជាលើកដំបូងនៅពេលដែលនាងមានអាយុ ២៣ ឆ្នាំ ហើយគាត់មានអាយុ ៣៨ ឆ្នាំពួកគេបានធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងឆាប់រហ័ស ប៉ុន្តែអាកប្បកិរិយាគួរឲ្យព្រួយបារម្ភបានចូលទៅក្នុងទំនាក់ទំនងរបស់ពួកគេបន្តិចម្តងៗ។ បន្ទាប់​ពី​រង​ការ​រំលោភ​បំពាន​ផ្លូវ​ចិត្ត ហិរញ្ញវត្ថុ និង​ផ្លូវ​កាយ​អស់​រយៈ​ពេលជាងបី​ឆ្នាំ Megan និយាយ​ថានាង​មានភាពស្ពឹក​នៅក្នុង​ខ្លួនដែលមិនអាចសម្រេចធ្វើអ្វីបានទាំងអស់នៅក្នុងជីវិតរស់នៅ។

នាង​បានបន្ថែម​ថា​ «​ខ្ញុំ​ភ្ញាក់​ពី​គេង​ភ័យ​ខ្លាច​ថា ខ្ញុំនៅ​មាន​ជីវិតរស់នៅសម្រាប់ថ្ងៃបន្ទាប់ជាមួយគាត់ ហើយ​មិនអាចដឹងមុនឡើយថា តើគាត់នឹងអាចធ្វើអ្វី​»។ គាត់​បាន​ច្របាច់ក​ខ្ញុំ គាត់​បាន​វាយ​ខ្ញុំ គាត់​បាន​ចាប់​ទាត់​ខ្ញុំទៅនឹង​ឥដ្ឋ យក​កាំបិត​មកភ្ជង់ក​ខ្ញុំ​ ខ្ញុំបានរួចផុតពីការស្លាប់មែន ប៉ុន្តែគាត់ក៏បានគំរាមអ្នកផ្សេងក្នុងជីវិតរបស់ខ្ញុំដែរ ដូចជាគ្រួសាររបស់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ។

នៅ​ថ្ងៃ​ឃាតកម្មដៃគូ​ទាំង​ពីរ​បាន​ស្នាក់​នៅ​ផ្ទះ​ឪពុក​ម្តាយ​របស់នាង​ក្នុង​ក្រុង Teddington។ Megan និយាយថាអតីតរបស់នាងបានសុំឲ្យនាងទៅយកគាត់ពីស្ថានីយ៍រថភ្លើង ហើយដកប្រាក់ឲ្យគាត់ ដែលជាអ្វីដែលនាងធ្វើសម្រាប់គាត់ជារៀងរាល់ថ្ងៃ។

► ដែលវាត្រូវ​បាន​គេ​ប្រើ ​ដើម្បី​ប្រកែក​ថា​ នាង​បាន​ជួយ​ដៃគូ​នៅក្នុង​អំពើ​ឃាតកម្ម​ដែល​នាង​មិន​ដឹង​អ្វី​សោះ។

នៅពេលដែលអតីតរបស់នាងត្រូវបានចាប់ខ្លួន ហើយក្រោយមកត្រូវបានកាត់ទោសពីបទឃាតកម្មទៅលើបងប្អូនជីដូនមួយរបស់គាត់ Megan មានអារម្មណ៍ថាទីបំផុតនាងអាចមានសុវត្ថិភាពហើយ និងរួចផុតពីការគំរាមកំហែងរបស់គាត់ ប៉ុន្តែ​ជាអកុសលនាងក៏ត្រូវបានចាប់ខ្លួន និង​កាត់ទោស​ពី​បទ​បង្ខូច​ផ្លូវ​យុត្តិធម៌។

Megan និងឪពុកម្តាយរបស់នាងបានធ្វើការចោទប្រកាន់ប៉ូលីស និងសេវាកាត់ទោស (Crown Prosecution Service - CPS) ថាបានដឹងអំពីបរិបទនៃការរំលោភបំពាននៅក្នុងគ្រួសារតាំងពីដំបូងមក ប៉ុន្តែនៅតែជ្រើសរើសកាត់ទោស Megan ទៀត។

Katy Williams មក​ពី​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌​ស្ត្រី​ប្រាប់ Newsbeat ថាវាមិនមែនជាផលប្រយោជន៍សាធារណៈក្នុងការកាត់ទោសជនរងគ្រោះនៃការរំលោភបំពាននៅក្នុងគ្រួសារដែលត្រូវបានបង្ខិតបង្ខំ ឬបង្ខំឲ្យប្រព្រឹត្តបទល្មើសនោះទេ ហើយវាក៏មិនគួរកើតឡើងនោះដែរ ប៉ុន្តែ​វា​នៅតែកើត​ឡើងជា​ប្រចាំ។

អស់រយៈពេល ២ ឆ្នាំដែលសេវាកាត់ទោសបានជ្រើសរើសកាត់ទោស Megan ឡើងវិញម្ដងហើយម្ដងទៀត ប៉ុន្តែបន្ទាប់ពីការកាត់ក្តីលើកទីពីររបស់នាងក្នុងខែកក្កដា ឆ្នាំ ២០២១ មកនាងត្រូវបានគេរកឃើញថាមិនមានទោសឡើយ។

Megan បាននិយាយទៅកាន់សារព័ត៌មានទាំងអស់ថាសេវាកាត់ទោស (CPS) មានការចាប់អារម្មណ៍ក្នុងការរកចំណូលពីការកាត់ទោស ជាជាងការរក យុត្តិធម៌ពិតប្រាដក៕

ចុចអានបន្ដ៖ អ៊ុយក្រែន៖ អ្នកកាសែតស្រីជនជាតិរុស្ស៊ីត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងនៅទីក្រុង Kyiv

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម