អាកាសធាតុ៖ អ្នកវិទ្យាសាស្ត្រ IPCC ព្រមានថាបើមិនចាប់ផ្ដើមពីឥឡូវនេះទេ វានឹងយឺតពេល
- 2022-04-08 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសធាតុ៖ អ្នកវិទ្យាសាស្ត្រ IPCC ព្រមានថាបើមិនចាប់ផ្ដើមពីឥឡូវនេះទេ វានឹងយឺតពេល
អ្នកវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិ បានបង្ហាញផែនការមួយដែលពួកគេជឿថាអាចកំណត់មូលហេតុឫសគល់នៃការប្រែប្រួលអាកាសធាតុដ៏គ្រោះថ្នាក់មកកាន់ភពផែនដីយើង។ ហើយក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ IPCC បានធ្វើការព្រមានពិភពលោកថា «គួរតែចាប់ផ្ដើមពីឥឡូវនេះ ឬនឹងគ្មានឱកាសទាល់តែសោះ» ក្នុងការកំណត់ការឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុពិភពលោក។
ស្ថាប័នសំខាន់របស់អង្គការសហប្រជាជាតិនិយាយនៅក្នុងរបាយការណ៍មួយថាត្រូវតែមានការកាត់បន្ថយ «យ៉ាងលឿនខ្លាំងបំផុត និងភ្លាមៗ» ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក (CO2)។ ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិកជាសកលនឹងត្រូវការកាត់បន្ថយឲ្យលឿនបំផុតក្នុងរយៈពេលបីឆ្នាំ ដើម្បីទប់ទល់ទៅនឹងផលប៉ះពាល់ដ៏អាក្រក់បំផុតមកលើផែនដី ហើយពិភពលោកក៏នឹងត្រូវការបច្ចេកវិទ្យាទំនើបផងដែរ ដើម្បីបូមយកឧស្ម័នកាបូនិកចេញពីបរិយាកាសឲ្យបាននៅពាក់កណ្តាលសតវត្សន៍នេះ។
បន្ទាប់ពីការប្រជុំអនុម័តដ៏ចម្រូងចម្រាសមួយរវាងអ្នកវិទ្យាសាស្ត្រ និងមន្ត្រីរដ្ឋាភិបាលអំពីរបាយការណ៍នៃការប្រែប្រួលអាកាសធាតុពិភពលោកមក ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ឥឡូវនេះបានចេញផ្សាយការណែនាំរបស់ខ្លួនអំពីអ្វីដែលពិភពលោកអាចធ្វើបាន ដើម្បីចៀសវាងគ្រោះថ្នាក់ដ៏អាក្រក់បំផុតនៅថ្ងៃអនាគត។
អ្នកដឹកនាំរបស់រដ្ឋាភិបាលភាគច្រើននិយាយអំពីធុរកិច្ចរឿងមួយ ប៉ុន្តែធ្វើរឿងមួយផ្សេងទៀតទៅវិញ បើនិយាយឲ្យសាមញ្ញទៅគឺពួកគេនីមួយៗកំពុងតែធ្វើការកុហក ហើយជាលទ្ធផលវានឹងបង្កទៅជាមហន្តរាយដល់ផែនដីទាំងមូល។ ការកើនឡើងសីតុណ្ហភាពបែបនេះនឹងធ្វើឲ្យភពផែនដីរបស់យើងរងការវាយប្រហារដោយ «រលកកំដៅដែលមិនធ្លាប់មានពីមុនមក ព្យុះដ៏គួរឱ្យភ័យខ្លាច និងភាពរាំងស្ងួតកាន់តែរីករាលដាលខ្លាំងឡើង»។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ដើម្បីចៀសវាងពីគ្រោះថ្នាក់ទាំងនោះ ពិភពលោកត្រូវតែរក្សាការកើនឡើងនៃសីតុណ្ហភាពនៅ ឬក្រោមន្លោះពី ៣២ ទៅ ៣៤ អង្សាសេក្នុងសតវត្សរ៍នេះ។
ដំណឹងអាក្រក់ទីមួយ៖ បើទោះបីជាគោលនយោបាយនៃការកាត់បន្ថយការបំភាយឧស្ម័នកាបូនិករបស់រដ្ឋាភិបាលបានដាក់ចេញទាំងអស់នៅចុងឆ្នាំ ២០២០ និងត្រូវបានអនុវត្តយ៉ាងពេញលេញក៏ដោយ ក៏ពិភពលោកនឹងនៅតែក្តៅចន្លោះពី ៣៧ ទៅ ៣៨ អង្សាសេនៅក្នុងសតវត្សរ៍នេះ។
ដំណឹងល្អវិញ៖ គឺថាសេចក្តីសង្ខេបរបស់ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ IPCC ចុងក្រោយបង្អស់នេះបង្ហាញថា វាអាចត្រូវធ្វើទៅបានក្នុងការរក្សាសីតុណ្ហភាពឲ្យធ្លាក់ចុះឬនៅថេរ ប៉ុន្តែវាទាមទារនឹងតម្រូវឲ្យមានការផ្លាស់ប្តូរដ៏ធំចំពោះការផលិតថាមពល ឧស្សាហកម្ម ការដឹកជញ្ជូន គំរូនៃការប្រើប្រាស់របស់យើង និងវិធីដែលពួកយើងកំពុងតែប្រព្រឹត្តចំពោះធម្មជាតិ។
ដើម្បីរក្សាសីតុណ្ហភាពឲ្យនៅក្រោម ៣៤ អង្សាសេ យោងទៅតាមក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ IPCC មានន័យថា ការបំភាយឧស្ម័នកាបូនិកពីអ្វីគ្រប់យ៉ាងដែលយើងធ្វើ ទិញ ប្រើប្រាស់ ឬបរិភោគត្រូវតែកំណត់ការកែលម្អនៅត្រឹមឆ្នាំ ២០២៥ ដើម្បីការធ្លាក់ចុះយ៉ាងលឿននៃសីតុណ្ហភាព នៅពាក់កណ្តាលសតវត្សនេះ។
ការមានគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាត្រឹមត្រូវ ដើម្បីអនុញ្ញាតឲ្យមានការផ្លាស់ប្តូរពីរបៀបរស់នៅ និងអាកប្បកិរិយារបស់យើងអាចធ្វើឲ្យមានការថយចុះពីចន្លោះ ៤០ ភាគរយទៅ ៧០ ភាគរយនៃការបំភាយឧស្ម័ននៅត្រឹមឆ្នាំ ២០៥០ ហើយភ័ស្តុតាងនេះក៏បានបង្ហាញផងដែរ ថាការផ្លាស់ប្តូរពីរបៀបរស់នៅទាំងនេះអាចធ្វើអោយសុខភាព និងសុខុមាលភាពរបស់យើងកាន់តែប្រសើរឡើងជាងមុន។
ការរក្សាសីតុណ្ហភាពឲ្យធ្លាក់ចុះក្រោម នឹងតម្រូវឲ្យមានម៉ាស៊ីនបូមឧស្ម័នកាបូនិកចេញពីបរិយាកាសដោយផ្ទាល់ ដែលវាមានភាពចម្រូងចម្រាសខ្លាំង ពីព្រោះបច្ចេកវិទ្យាថ្មីនេះមានភាពស្មុគស្មាញនឹងថ្លៃខ្លាំងណាស់។ ប៉ុន្តែរបាយការណ៍ទាក់ទងទៅនឹងការដកចេញកាបូនឌីអុកស៊ីតចេញពីបរិយាកាសនេះ ក៏អាចត្រូវបានធ្វើតាមវិធីផ្សេងគ្នាជាច្រើនបានដែរ ដូចជាការដាំដើមឈើ និងការផ្លាស់ប្តូរការអនុវត្តកសិកម្មជាដើម៕
ចុចអានបន្ត៖ អ្នកវិទ្យាសាស្ត្រ៖ ពេលវេលាកាន់តែខើចហើយ ក្នុងការជួយង្គ្រោះធម្មជាតិនឹងជីវចម្រុះនៅលើផែនដី