កូវីដ៖ រោគសញ្ញាថ្មី ៩ យ៉ាងត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីផ្លូវការ

  • 2022-04-07 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ជីផ្លូវការនៃរោគសញ្ញាកូវីដ ត្រូវបានបូកបន្ថែមដោយសារតែការរួមបញ្ចូលនៃការឆ្លងមេរោគសញ្ញាថ្មីចំនួនប្រាំបួនផ្សេងទៀត។ ការរកឃើញនេះបានកើតឡើងជាងពីរឆ្នាំរួចទៅហើយ នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាត ហើយគ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីការសាកល្បងធ្វើតេស្តដោយឥតគិតថ្លៃនៅក្នុងប្រទេសអង់គ្លេស បានរកឃើញរោគសញ្ញាកូវីដថ្មីមួយចំនួនទៀត។ ទោះជាយ៉ាងណាក៏ដោយសេវាសុខភាពជាតិ NHS ព្រមានថារោគសញ្ញាថ្មីជាច្រើនគឺស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយដែរ។ រោគសញ្ញាដើមនៃការឆ្លងមេរោគកូវីដ ដែលត្រូវបានទទួលស្គាល់នៅចក្រភពអង់គ្លេសគឺ៖

  • គ្រុនក្ដៅ
  • ការក្អកស្ងួតមិនឈប់ឈរ
  • ការបាត់បង់ក្លិន ឬរសជាតិ

វាត្រូវបានគេដឹងតាំងពីដំបូងនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ ថារោគសញ្ញាទាំងបីនេះគឺបញ្ជាក់ថាជារោគសញ្ញាជំងឺកូវីដ។ អង្គការសុខភាពពិភពលោក និងប្រទេសផ្សេងៗទៀតរួមទាំងសហរដ្ឋអាមេរិក បានប្រើប្រាស់បញ្ជីរោគសញ្ញាច្រើនជាងនេះទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ មានការជជែកដេញដោលគ្នានៅក្នុងចក្រភពអង់គ្លេសអំពីរោគសញ្ញាយ៉ាងជាក់លាក់ដែលគួរត្រូវបានទទួលស្គាល់ និងមានលក្ខណៈបញ្ជាក់គ្រប់គ្រាន់សម្រាប់នរណាម្នាក់ក្នុងការធ្វើតេស្តរក។ ការឈឺក្បាលគឺជារោគសញ្ញាដែលគេស្គាល់ថាកូវីដ ប៉ុន្តែអ្នកប្រហែលជាមិនចង់ធ្វើតេស្តនោះទេ ពីព្រោះវាមានមូលហេតុជាច្រើនដែលធ្វើឲ្យអ្នកឈឺក្បាលបាន ហើយគ្រុនក្តៅ ក្អក ឬបាត់បង់ក្លិនរសជាតិ ត្រូវបានគេបញ្ជាក់ថាវាជាវត្តមាននៅក្នុងករណីវីរុសកូវីដ។

ប៉ុន្តែឥឡូវនេះ បញ្ជីរោគសញ្ញាកូវីដថ្មីរួមមានរហូតដល់ទៅ ៩ បន្ថែមទៀត៖

  • ការដកង្ហើម ឬដង្ហើមខ្លីៗ
  • មានអារម្មណ៍ថាអស់កម្លាំងខ្លាំង
  • ការឈឺចុកចាប់ពេញរាងកាយ
  • ឈឺក្បាល
  • ឈឺ​បំពង់ក
  • ស្ទះរន្ធច្រមុះ ឬហៀរសំបោរ
  • ការបាត់បង់ចំណង់អាហារ លែងឃ្លាន លែងចង់ញ៉ាំអ្វីទាំងអស់
  • មានការរាគរុះដោយគ្មានមូលហេតុ
  • និងមានអារម្មណ៍ថាឈឺខុសពីធម្មតា

សេវាសុខភាពជាតិ NHS និយាយថាមនុស្សគួរតែនៅផ្ទះ និងជៀសវាងការជួបជុំ ប្រសិនបើពួកគេមានរោគសញ្ញាកូវីដ និងមានសីតុណ្ហភាពខ្ពស់ ឬឈឺខ្លាំងដែលពួកគេមិនបានទៅធ្វើការបាន៕

ចុចអានបន្ត៖ ​វ័យ​ជំទង់៖ ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើននឹងធ្វើឲ្យមានការមិនការ​ពេញចិត្ត​ក្នុង​ជីវិត​

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម