វ័យជំទង់៖ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើននឹងធ្វើឲ្យមានការមិនការពេញចិត្តក្នុងជីវិត
- 2022-04-06 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ័យជំទង់៖ ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើននឹងធ្វើឲ្យមានការមិនការពេញចិត្តក្នុងជីវិត
ការសិក្សារបស់ចក្រភពអង់គ្លេសនៅក្នុងទំនាក់ទំនងធម្មជាតិ (NC) បង្ហាញពីគំរូដូចគ្នាសម្រាប់ក្មេងប្រុសអាយុពី ១៤ ទៅ ១៥ ឆ្នាំ និងក្មេងប្រុសស្រីជំទង់ដែលមានអាយុចន្លោះ ១៩ ឆ្នាំ។ អ្នកវិទ្យាសាស្ត្របានធ្វើការប៉ាន់ស្មានថា ភាពងាយរងគ្រោះចំពោះប្រព័ន្ធផ្សព្វផ្សាយសង្គមនៅអាយុជាក់លាក់ណាមួយអាចជាប់ទាក់ទងនឹងការផ្លាស់ប្តូរខួរក្បាល អរម៉ូន និងសង្គមរស់នៅក្នុងអំឡុងពេលការវិវឌ្ឍន៍វ័យជំទង់របស់ពួកគេ។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge, Oxford និងវិទ្យាស្ថាន Donders អំពីការយល់ដឹងរបស់ខួរក្បាល និងអាកប្បកិរិយាបាននិយាយថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវការចែករំលែកទិន្នន័យផ្ទាល់ខ្លួនបន្ថែមទៀតជាមួយអ្នកវិទ្យាសាស្ត្រ ដើម្បីអនុញ្ញាតឲ្យមានការស្រាវជ្រាវបន្ថែម ស្វែងយល់ និងបញ្ជាក់អំពីតំណភ្ជាប់ទាំងនេះឲ្យមានភាពជាក់លាក់។
អ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត Amy Orben បាននិយាយថា ទំនាក់ទំនងរវាងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងសុខុមាលភាពផ្លូវចិត្តគឺមានភាពស្មុគស្មាញខ្លាំងណាស់ ដោយការសិក្សាកន្លងមកបានបង្ហាញលទ្ធផលចម្រុះគ្នា។ នាងបានបន្ថែមទៀតថា ការផ្លាស់ប្តូរនៅក្នុងខ្លួនរបស់យើង ដូចជាការអភិវឌ្ឍន៍ខួរក្បាល ភាពពេញវ័យ និងនៅក្នុងស្ថានភាពសង្គមរស់នៅរបស់យើងហាក់ដូចជាធ្វើឲ្យយើងងាយរងគ្រោះ។
អ្នកស្រាវជ្រាវបានពិនិត្យមើលការស្ទង់មតិគ្រួសារដ៏ធំមួយរបស់ចក្រភពអង់គ្លេសលើមនុស្សជាង ៧២,០០០ នាក់ ដែលត្រូវបានសួរឲ្យរាយការណ៍ថា តើពួកគេពេញចិត្តនឹងជីវិតបែបណា ហើយរយៈពេលប៉ុន្មានដែលពួកគេចំណាយពេលនិយាយជាមួយមិត្តភក្តិនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាធម្មតា។ បន្ទាប់ពីការស្ទង់មតិដល់ទៅ ៧ ដងដែលមានរយៈពេលជាង ៧ ឆ្នាំបានរកឃើញថា ក្មេងវ័យជំទង់បង្ហាញពីទំនាក់ទំនងអវិជ្ជមានបំផុតរវាងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការមិនពេញចិត្តក្នុងឆាកជីវិតទូទៅទាំងមូល៖
► ក្មេងអាយុចន្លោះពី ១៦ ទៅ ២១ ឆ្នាំដែលបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រចាំថ្ងៃច្រើនជាងប្រាំពីរម៉ោង បានរាយការណ៍ពីការមិនពេញចិត្តក្នុងឆាកជីវិតរបស់ពួកគេ ជាងអ្នកដែលប្រើតិចជាង ៣ ម៉ោង។
► សម្រាប់អ្នកដែលមានអាយុក្មេងជាងនោះ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកាន់តែច្រើនបានបង្ហាញពីការពេញចិត្តក្នុងជីវិតទូទៅរបស់ពួកគេមានការធ្លាក់ចុះ។
បន្ទាប់មកអ្នកវិទ្យាសាស្ត្របានផ្តោតទៅលើក្រុមតូចៗអាយុចន្លោះពី ១០ ទៅ ២១ ឆ្នាំដើម្បីស៊ើបអង្កេតថាតើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលបច្ចុប្បន្នមានឥទ្ធិពលលើការមិនពេញចិត្តទៅនឹងជីវិតនាពេលអនាគតដែរឬទេ។
ការសិក្សាបានបង្ហាញថាក្នុងចំណោមក្មេងស្រីដែលមានអាយុចន្លោះពី ១១ ទៅ ១៣ ឆ្នាំដែលបានបង្កើនការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេក្នុងរយៈពេល ១២ ខែចុងក្រោយនឹងមិនសូវពេញចិត្តជាមួយឆាកជីវិតរបស់ពួកគេឡើយ នៅពេលប៉ុន្មានឆ្នាំក្រោយមក។
វាមានសារៈសំខាន់ណាស់ក្នុងការកសាងនៅលើការស្រាវជ្រាវមួយនេះ ដើម្បីស្វែងយល់ទាំងគ្រោះថ្នាក់ ក៏ដូចជាតួនាទីនៃប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងការគាំទ្រជីវិតរបស់យុវជន៕
ចុចអានបន្ត៖ អំពីស្ត្រី៖ ការកាត់ទោសដ៏អយុត្តិធម៌ចំពោះស្ត្រីម្នាក់ក្នុងការជួយអតីតដែលរំលោភបំពានខ្លួន