វិធីសាស្ត្រល្អៗ ៤ យ៉ាងដែលការចូលសាលារៀនវិញអាចជួយដល់សុខភាពផ្លូវចិត្តរបស់កុមារបាន
- 2022-04-06 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រល្អៗ ៤ យ៉ាងដែលការចូលសាលារៀនវិញអាចជួយដល់សុខភាពផ្លូវចិត្តរបស់កុមារបាន
បញ្ហាជំងឺរាតត្បាតកូវីដបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់កុមារ ដោយសារតែភាពឯកកោ ការរៀនសូត្រពីចម្ងាយ និងភាពមិនប្រាកដប្រជាទៅលើអនាគតបានធ្វើឲ្យកុមារគ្រប់វ័យទាំងអស់ទូទាំងពិភពលោកធ្លាក់ចូលក្នុងវិបត្តិសុខភាពផ្លូវចិត្តនៅក្នុងរយៈពេលជាងពីរឆ្នាំនេះ និងសូម្បីតែមុនពេលជំងឺរាតត្បាតនេះចូលមក។ តាមការស្រាវជ្រាវបានរកឃើញថាក្មេងម្នាក់ក្នុងចំណោមក្មេង ៨ នាក់ដែលមានអាយុចន្លោះពី ៥ ទៅ ១៩ ឆ្នាំមានរោគសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តដែលអាចបណ្ដាលឲ្យឈានទៅរកជំងឺការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ។
ខណៈពេលដែលសាលារៀនត្រូវបានកំណត់ឲ្យបើកឡើងវិញនៅទូទាំងប្រទេស វាអាចធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងសម្រាប់កុមារ ពីព្រោះកុមារជាច្រើននឹងអាចចូលសាលារៀនវិញ ប៉ុន្តែពួកគេនឹងមានបញ្ហាសុខភាពផ្លូវចិត្តជាមួយពួកគេផងដែរ។ ទាក់ទងទៅនឹងហេតុផលនេះឪពុកម្ដាយ និងអ្នកអប់រំទាំងអស់ត្រូវត្រៀមខ្លួនដើម្បីការដោះស្រាយទប់ស្កាត់នៃការកើនឡើងអំពីបញ្ហាសុខភាពផ្លូវចិត្តរបស់កុមារ។ វាអាចបណ្ដាលមកពីភាពមិនច្បាស់លាស់នៃការថប់បារម្ភ ការធ្លាក់ទឹកចិត្តដោយប្រការណាមួយ ការមិនគោរពឲ្យតម្លៃខ្លួន ការភ័យខ្លាចនានា និងសូម្បីតែភាពឯកកោ ហើយវាគឺជាអ្វីដែលអ្នកត្រូវដឹងនៅពេលដែលពួកគាត់ត្រលប់ទៅសាលារៀនវិញ។
ដោយសារករណីបែបនេះ តើសាលាអាចជួយសិស្សដែលទើបនឹងចាប់ផ្តើមចូលសាលាវិញបានដោយរបៀបណា?
ក្មេងៗនឹងចូលសាលារៀនរបស់ពួកគេវិញជាមួយនឹងការផ្លាស់ប្ដូរកម្រិតធំ ដូចជាការមានអារម្មណ៍អន្ទះសារអំពីរបៀបនៃការធ្វើឥរិយាបថនៅក្នុងថ្នាក់រៀន និងការភ័យខ្លាចក្នុងការទាក់ទងជាមួយមិត្តភក្តិជាដើម។
ខាងក្រោមនេះគឺជាវិធី ៤ យ៉ាងដែលសាលាអាចជួយដល់បញ្ហាសុខភាពផ្លូវចិត្តរបស់សិស្សបាន៖
១. ជួបពួកគាត់នៅកន្លែងដែលពួកគេអង្គុយ ក្មេងតូចៗមួយចំនួនមិនអាចរក្សាការអង្គុយនៅមួយកន្លែងបានឡើយដែលវាប៉ះពាល់ដល់គំលាតសង្គម ដូច្នេះព្យាយាមផ្តោតទៅលើការប្រាប់បង្រៀនជាបែបវិជ្ជមាន និងការផ្លាស់ប្តូរទិសដៅសម្រាប់ការការពារ ជាជាងការដាក់វិន័យដល់ពួកគាត់ ពីព្រោះវិធីសាស្ត្រនេះនឹងជួយឲ្យកុមារធ្វើតាមច្រើនជាងការស្តីបន្ទោស។
២. បញ្ឃប់ការរុញច្រានពួកគាត់ឲ្យធ្វើការកែខ្លួនដើម្បីពេលវេលានៃការរៀនសូត្រ ក្នុងនាមជាឪពុកម្ដាយនឹងគ្រូបង្រៀនតែងតែមានការព្រួយបារម្ភអំពីការសិក្សាររបស់កុមារ ប៉ុន្តែវាជាការសំខាន់ដែលអ្នកមិនរុញច្រានបន្ថែមខណៈពួកគាត់កំពុងតែមានវិបត្តិផ្លូវចិត្ត។
៣. ការលើកទឹកចិត្ត និងការដោះស្រាយតាមលក្ខណៈធម្មតា គ្រប់សាលារៀនទាំងអស់គួរតែមានគ្រូពេទ្យផ្លូវចិត្ត ឬអ្នកប្រឹក្សាយោបលសម្រាប់កុមារទៅពិភាគក្សារដោះស្រាយរាល់ពេលមានបញ្ហាអ្វីមួយកើតឡើងតាមរបៀបដែលពួកគាត់ចង់បង្ហាញប្រាប់។
៤. បង្កើតភាពសប្បាយៗនៅក្នុងសាលា វាជាការពិតណាស់ដែលសាលារៀន និងអ្នកអប់រំទាំងអស់មិនគួរដាក់សម្ពាធថែមទៀតបន្ទាប់ពីបញ្ហាកូវីដនោះ ប៉ុន្តែគួរតែមានការបន្ថែមភាពសប្បាយរីករាយនៅពេលណាដែលអ្នកអាចធ្វើបាន ពីព្រោះវាអាចជួយឲ្យកុមារមានទំនាក់ទំនងល្អឡើងវិញនៅក្នុងសហគមន៍សាលាដើម្បីត្រៀមខ្លួនក្នុងការរៀនសូត្រ។
ក្នុងនាមជាឪពុកម្តាយអ្នកត្រូវដឹងថាកូនរបស់អ្នកកំពុងបង្ហាញសញ្ញាណាមួយនៃបញ្ហាសុខភាពផ្លូវចិត្តនៅពេលដែលពួកគេបានដឹងថាឆ្នាំសិក្សាថ្មី ហើយប្រសិនបើអ្នកជាអ្នកអប់រំវិញ អ្នកក៏ត្រូវតែដឹងនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្នេងៗដែលកំពុងតែមានវិបត្តិផ្លូវចិត្តនៅពេលដែលពួកគាត់ត្រលប់ទៅសាលាវិញ។ ការបង្កើតបរិយាការនៃការគាំទ្ររួមជាមួយនឹងការប្រាស្រ័យទាក់ទងដោយបើចំហ ការលើកទឹកចិត្ត ហើយនឹងការមិនដាក់សម្ពាធគឺជាវិធីល្អសម្រាប់កុមារនៅពេលពួកគេចូលសាលារៀនវិញ៕
ចុចអានបន្ត៖ បញ្ហាសុខភាពទាំង ៥ យ៉ាងដែលបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់