អ៊ុយក្រែន៖ អ្នកកាសែតស្រីជនជាតិរុស្ស៊ីត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងនៅទីក្រុង Kyiv

  • 2022-03-31 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមសេចក្តី​ថ្លែងការណ៍​មួយរបស់គេហទំព័រស៊ើបអង្កេត The Insider បាននិយាយថា Oksana Baulina ដែលអ្នកកាសែតសញ្ជាតិរុស្ស៊ីម្នាក់កំពុងតែធ្វើការរាយការណ៍ពីទីក្រុង Kyiv និងទីក្រុងភាគខាងលិចនៃ Lviv សម្រាប់ព័ត៌មាន ហើយនាងត្រូវបានសម្លាប់នៅក្នុងអំឡុងពេលបាញ់ផ្លោងដោយកងកម្លាំងរុស្ស៊ីនៅក្នុងរដ្ឋធានី Kyiv នៃប្រទេសអ៊ុយក្រែន។ នាង​បាន​ស្លាប់ខណៈ​ពេល​ដែលកំពុងថតផ្សាយព័ត៌មានអំពីការខូចខាតដោយសារសង្គ្រាម នៅក្នុងសង្កាត់ Podil។

នាងធ្លាប់បានធ្វើជាតំណាងឲ្យគណបក្សប្រឆាំងរុស្ស៊ី Alexei Navalny ដែលជាមូលនិធិប្រឆាំងអំពើពុករលួយ ហើយបានចាកចេញពីប្រទេសរុស្ស៊ី។ កាល​ពី​ឆ្នាំ​មុន មូលនិធិ​នេះ​ត្រូវ​បាន​​បង្កើត​ឡើង​ និង​មាន​ម៉ាក​សញ្ញា​ជ្រុល​និយមដែលខុស​ច្បាប់ពីអាជ្ញាធររុស្ស៊ី ដូច្នេះបុគ្គលិកជាច្រើនត្រូវបានបង្ខំខ្លួនភៀសខ្លួនទៅបរទេស ហើយមានមនុស្សម្នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង​ពីរ​នាក់​ទៀត​រង​របួស​ក្នុង​ការ​បាញ់​សម្លាប់។

តាមការនិយាយរបស់ The Insider ប្រាប់ថា Oksana Baulina បានផ្ញើរបាយការណ៍ជាច្រើនពីទីក្រុង Kyiv និងទីក្រុង Lviv ភាគខាងលិចនៃប្រទេសអ៊ុយក្រែនដែលទាក់ទងទៅនឹងសង្គ្រាម។ ក្រុមហ៊ុនបោះពុម្ព​ផ្សាយ​នេះ​បាន​សម្តែង​នូវ «​ការ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​» ដល់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​អ្នកសារព័ត៌មានរូបនេះ។

Baulina គឺជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតយ៉ាងហោចណាស់ ៧ នាក់ដែលត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់នៅក្នុងសង្គ្រាមក្នុងរយៈពេលមួយខែនេះ ដែលរួមទាំងទីភ្នាក់ងារសារព័ត៌មានមកប្រទេសអេស្បាញ អ្នកកាសែតមកពីសហរដ្ឋអាមេរិក និងអ្នកកាសែត Fox News ពីរនាក់ទៀតត្រូវបានសម្លាប់៕

ចុចអានបន្ដ៖ អាហ្រិកខាងត្បូង៖ ស្ត្រីម្នាក់ត្រូវបានសម្លាប់ដោយមិត្តប្រុសរបស់ខ្លួន

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម