២០២២៖ ប្រទេសដប់នេះគឺជាប្រទេសប្រកាន់ពូជសាសន៍ជាងគេបំផុតនៅលើពិភពលោក

  • 2022-03-29 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមរយៈរបាយការណ៍របស់ក្រុមសេដ្ឋកិច្ច និងពាណិជ្ជកម្ម Insider Monkey បានរួមបញ្ចូលគ្នានូវការរកឃើញពីការស្ទង់មតិពីរដាច់ដោយឡែកពីគ្នាលើទំនាក់ទំនងពូជសាសន៍ និងបានចងក្រងចំណាត់ថ្នាក់ទាំង ២៥ ប្រទេសដែលប្រកាន់ពូជសាសន៍ជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២២។

ការស្ទង់មតិដំបូងត្រូវបានធ្វើឡើងដោយ Washington Post ហើយបានសួរយ៉ាងទូលំទូលាយថាតើមនុស្សចង់ឲ្យមនុស្សដែលមានជាតិសាសន៍ផ្សេងទៀតធ្វើជាអ្នកជិតខាងដែរឬទេ។ ចម្លើយដែលនិយាយថា «ទេ​» ត្រូវបានគេសន្មត់ថាមានទម្រង់មួយចំនួននៃមូលដ្ឋានប្រកាន់ពូជសាសន៍។

ការស្ទង់មតិទីពីរគឺគឺដោយផ្ទាល់តែម្ដងដោយសួរថា តើអ្នកធ្វើការឆ្លើយតបយ៉ាងណា ឬអ្នកធ្លាប់ជួបប្រទះការរើសអើងជាតិសាសន៍ដែរឬទេ? ចម្លើយទាំងអស់គឺមិនបានឆ្លើយដោយផ្ទាល់ឡើយ «ទេ មិនដែលទាល់តែសោះ» ដែលវាត្រូវបានគេចាត់ទុកថាជាការត្រួតពិនិត្យមួយនៅជាប់នឹងការរើសអើងជាតិសាសន៍។

របាយការណ៍របស់ Insider Monkey បាននិយាយថា ការស្ទង់មតិនេះគឺមានភាពទូលំទូលាយពេកហើយក្នុងការបង្ហាញពីការរើសអើងជាតិសាសន៍ឲ្យពិតប្រាកដ ពីព្រោះតែភាពស្មុគស្មាញនៃការកំណត់ និងដោយសារតែប្រធានបទនៃ «ការរើសអើងជាតិសាសន៍» នៅមិនទាន់ទូលំទូលាយនៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកបញ្ចូលគ្នានូវវិធីសាស្រ្តពីរ ឬច្រើន វាទំនងជាអាចសន្មតបានច្បាស់ ហើយការប៉ាន់ប្រមាណលទ្ធផលគឺត្រឹមត្រូវជាង។ ការរកឃើញចំពោះទិន្នន័យនេះគ្របដណ្តប់លើការឆ្លើយតបរបស់មនុស្សជាង ៨៥,០០០ នាក់មកពី ៦១ ប្រទេសប៉ុណ្ណោះ។

ខាងក្រោមនេះគឺតារាងប្រទេសទាំង ២៥ ដែលប្រកាន់ពូជសាសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក នេះបើផ្អែកទៅលើការបញ្ចូលគ្នានៃលទ្ធផលទាំងពីរខាងលើ៖

ចុចអានបន្ដ៖ វេលស៍៖ ការវាយដំកុមារ ឬកូនៗរបស់ខ្លួននឹងក្លាយជាអំពើខុសច្បាប់

ប្រភព៖ Businesstech ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម