វេលស៍៖ ការវាយដំកុមារ ឬកូនៗរបស់ខ្លួននឹងក្លាយជាអំពើខុសច្បាប់
- 2022-03-29 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេលស៍៖ ការវាយដំកុមារ ឬកូនៗរបស់ខ្លួននឹងក្លាយជាអំពើខុសច្បាប់
ចាប់ពីថ្ងៃច័ន្ទនេះតទៅ កុមារទាំងអស់នៅក្នុងប្រទេសវេលស៍នឹងមានសិទ្ធិដូចគ្នាទៅនឹងមនុស្សពេញវ័យដែរ។ ច្បាប់ថ្មីនឹងអនុវត្តចំពោះឪពុកម្តាយ ឬនរណាម្នាក់ដែលទទួលខុសត្រូវមើលថែទាំចំពោះកុមារ និងកូនក្មេង ខណៈពេលដែលឪពុកម្តាយមិននៅ។
ការដាក់ទណ្ឌកម្ម ការវាយដំទៅលើរាងកាយរបស់កុមារ គឺជារឿងខុសច្បាប់រួចទៅហើយ ទាំងនៅក្នុងសាលារៀន ផ្ទះដែលកុមាររស់នៅ អាជ្ញាធរមូលដ្ឋានផ្ទះសម្រាប់ក្មេងកំព្រា ទីសាធារណៈ និងកន្លែងថែទាំកុមារជាដើម។ ប្រសិនបើឪពុកម្តាយ ឬឈ្នួលដែលមើលថែទាំកុមារ ធ្វើការវាយដំឬប្រើអំពើហិង្សាទៅលើកុមារ ពួកគេនឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ថ្មីមួយនេះតាមការប៉ុនប៉ងប្រើការដាក់ទណ្ឌកម្មជាក់ស្ដែង។
► ចាប់ពីថ្ងៃនេះតទៅ វាខុសច្បាប់ចំពោះ៖ ការវាយដំ ការទះ ការអង្រួនកូនៗរបស់អ្នកតាមរបៀបណាមួយ ឬការដាក់ទណ្ឌកម្មរាងកាយផ្សេងៗទៀត។
► ប្រសិនបើអ្នកធ្វើវាឡើង អ្នកនឹងអាចប្រឈមមុខទៅនឹង៖ ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានរាងកាយ ទទួលរងការចាប់ខ្លួន និងមានការធ្វើកំណត់ត្រាអំពីបទព្រហ្មទណ្ឌ។
រដ្ឋាភិបាលវេលស៍ បានណែនាំឲ្យអ្នកដែលបានឃើញកុមារត្រូវបានគេធ្វើបាបលើរាងកាយត្រូវទូរស័ព្ទទៅប៉ូលីសភ្លាមៗ ឬទាក់ទងផ្នែកសេវាសង្គមក្នុងតំបន់របស់ពួកគេ ប្រសិនបើកុមារស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ហើយចាប់ពីថ្ងៃច័ន្ទនេះតទៅ អ្នកណាក៏ដោយដែលដាក់ទណ្ឌកម្មទៅលើកុមារនឹងចាត់ទុកថាជាការបំពានច្បាប់នឹងទទួលបានកំណត់ត្រាព្រហ្មទណ្ឌ។
ឪពុកម្តាយគួរផ្តល់ជំនួយ និងប្រើវិធីសាស្ត្រផ្សេងៗ ដើម្បីស្វែងយល់អំពីរបៀបល្អបំផុតក្នុងការដាក់វិន័យកូនៗរបស់ពួកគេ តែមិនមែនអំពើហិង្សាឡើយ៕
ចុចអានបន្ដ៖ សប្បុរសធម៌៖ ក្មេងប្រុសអាយុ ១១ ឆ្នាំបានដើររយៈពេលដប់ថ្ងៃដើម្បីរៃអង្គាសប្រាក់ជួយភាពអត់ឃ្លាន