សប្បុរសធម៌៖ ក្មេងប្រុសអាយុ ១១ ឆ្នាំបានដើររយៈពេលដប់ថ្ងៃដើម្បីរៃអង្គាសប្រាក់ជួយភាពអត់ឃ្លាន
- 2022-03-22 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សប្បុរសធម៌៖ ក្មេងប្រុសអាយុ ១១ ឆ្នាំបានដើររយៈពេលដប់ថ្ងៃដើម្បីរៃអង្គាសប្រាក់ជួយភាពអត់ឃ្លាន
ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ដែលបានដើរពីស្រុកកំណើតរបស់គាត់នៅអៀរឡង់ខាងជើងទៅកាន់កីឡដ្ឋានរបស់ Manchester United បានរៃអង្គាសប្រាក់បានជាង ១២,៥០០ ផោនសម្រាប់អង្គការសប្បុរសធម៌។ Ben Dickinson បានចូលរួមសកម្មភាពសប្បុរសធម៌ប្រមូលប្រាស់សម្រាប់យុទ្ធនាការ FareShare ដើម្បីផ្ដល់ជាអាហារដល់មនុស្សជាង ៧៥,០០០ នាក់ដែលស្មើនឹងមនុស្សពេញមួយកីឡដ្ឋាន Old Trafford របស់ចក្រភពអង់គ្លេស។
ក្មេងប្រុសរូបនោះបាននិយាយថា គាត់ត្រូវបានបំផុសគំនិតឲ្យចូលរួមសកម្មភាពសប្បុរសធម៌នេះដោយកីឡាករបាល់ទាត់ និងអ្នកធ្វើយុទ្ធនាការប្រឆាំងភាពក្រីក្ររបស់ Marcus Rashford។ លោក James Persad អ្នកគ្រប់គ្រងមកពីកម្មវិធី FareShare បានពិពណ៌នា Ben ថាជា «គំរូដ៏ល្អបំផុត» សម្រាប់មនុស្សជាតិ ហើយគាត់បានបន្ដទៀតថា ពួកយើងពិតជារំភើបនឹងមិនអាចអរគុណ Ben គ្រប់គ្រាន់ឡើយសម្រាប់ការលះបង់ ការប្តេជ្ញាចិត្តរបស់គាត់ក្នុងការជួយបេសកកម្មរបស់ FareShare ដើម្បីកុំឲ្យអាហារទៅជាភាពខ្ជះខ្ជាយ។
Ben បាននិយាយថាគាត់ «ខ្ញុំនិយាយអ្វីមិនចេញឡើយ» នៅពេលដែលគាត់បានជួបជាមួយអតីតកីឡាកររបស់ United គឺកីឡាករ Wayne Rooney ក្នុងអំឡុងពេលដើររយៈពេលដប់ថ្ងៃពីសួន Inver Park ដែលជាផ្ទះរបស់ក្រុមបាល់ទាត់ក្នុងស្រុករបស់គាត់។ បន្ទាប់ពីការធ្វើដំណើរដោយសាឡាងពីប្រទេសអៀរឡង់ខាងជើង Ben បានចូលរួមក្រុមគ្រួសាររបស់គាត់ធ្វើដំណើរចម្ងាយជាង ១០៣ គីឡូម៉ែត្រ។
ការដើររបស់គាត់គឺដើម្បីការរៃអង្គាសប្រាក់ដូចកាលពីមុននៅពេលដែលគាត់បានរត់ចម្ងាយជាង ៣៨ គីឡូម៉ែត្រដើម្បីការរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារនៅអៀរឡង់ខាងជើង ពីព្រោះភាពខ្វះខាតអាហាររបស់កុមារកាន់តែអាក្រក់ទៅៗ ដោយសារជំងឺរាតត្បាតបានធ្វើឲ្យភាពអត់ឃ្លានរបស់កុមារមានការកើនឡើង៕
ចុចអានបន្ដ៖ អ៊ុយក្រែន៖ ស្ត្រីមានផ្ទៃពោះម្នាក់បានរងរបួសដោយសារការទម្លាក់គ្រាប់បែករបស់រុស្ស៊ី