អ៊ុយក្រែន៖ ស្ត្រីមានផ្ទៃពោះម្នាក់បានរងរបួសដោយសារការទម្លាក់គ្រាប់បែករបស់រុស្ស៊ី
- 2022-03-21 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុយក្រែន៖ ស្ត្រីមានផ្ទៃពោះម្នាក់បានរងរបួសដោយសារការទម្លាក់គ្រាប់បែករបស់រុស្ស៊ី
តាមរយៈរបាយការណ៍មួយរបស់ BBC បាននិយាយថាស្ត្រីមានផ្ទៃពោះម្នាក់ដែលត្រូវគេថតបានខណៈពេលដែលនាងកំពុងព្យាយាមរត់គេចពីការផ្ទុះគ្រាប់បែកនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសអ៊ុយក្រែនដែលត្រូវបានទម្លាក់ដោយសារប្រទេសរុស្ស៊ី។
រូបភាពរបស់ Mariana Vishegirskaya ដែលមានផ្ទៃពោះគ្រប់ខែ មុខរបស់នាងប្រឡាក់ដោយឈាម និងកំពុងព្យាយាមចុះពីជណ្ដើរដែលពោពេញទៅដោយកម្ទេចថ្មដោយសារការផ្ទុះគ្រាប់បែក ត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធអ៊ីនធឺណែត។
ស្ត្រីរូបនោះបានសម្រាលកូននៅថ្ងៃបន្ទាប់ ដោយការប្រាប់ពីក្មួយស្រីរបស់នាងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសប្រទេសទួរគី ហើយឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ទារកនោះត្រូវបានដាក់ឈ្មោះថា Veronika។
លោកស្រី Sergiy Kyslytsya ដែលកាន់រូបភាពរបស់ស្ត្រីរងគ្រោះជាមួយនឹងកូនស្រីដែលទើបតែកើតបន្ទាប់ពីការទម្លាក់គ្រាប់បែកដោយរុស្ស៊ី ដោយក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិនោះគាត់បានវាយបកថា «រុស្ស៊ីបានកុហក» អំពីការវាយប្រហារ។ បន្ទាប់ពីនោះស្ត្រីរងរបួសដែលកំពុងតែមានផ្ទៃពោះបានក្លាយជាប្រធានបទនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ីបន្ទាប់ពីការទម្លាក់គ្រាប់បែក។
ស្ថានទូតរុស្សីប្រចាំនៅចក្រភពអង់គ្លេសបានសរសេរនៅលើ Twitter ថាវាជាព័ត៌មានមិនពិតដែលថាស្ត្រីរូបនោះជាតារាសម្តែង ហើយលទ្ធផលនៃការវាយប្រហារនេះត្រូវបានរៀបចំឡើង។ ប៉ុន្តែក្រោយមក Twitter បានលុបចោលវិញដោយនិយាយថារុស្ស៊ីបានបំពានច្បាប់ «ទាក់ទងនឹងការបដិសេធចំពោះព្រឹត្តិការណ៍ហិង្សា»។
មកទល់ពេលនេះមានជនស៊ីវិលជាង ១,៥០០ នាក់ដែលត្រូវបានសម្លាប់ដោយប្រទេសរុស្ស៊ីនៅក្នុងទីក្រុង Mariupol ដោយការផ្ដាច់ទឹក អគ្គិសនីអស់រយៈពេលជាច្រើនថ្ងៃបន្ទាប់ពីត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី។ ប្រទេសអ៊ុក្រែនបាននិយាយថា មនុស្សបីនាក់រួមទាំងកុមារម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅក្នុងមន្ទីរពេទ្យនោះ។
លោក Kyslytsya បាននិយាយថា “នេះជាលើកដំបូងហើយ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ដែលមនុស្សត្រូវបានគេសម្លាប់ និងបានកប់នៅក្នុងផ្នូរដ៏ធំនៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន”៕
ចុចអានបន្ដ៖ ទារកដែលបានកើតនៅអាយុ ២៣ សប្ដាហ៍ទីបំផុតអាចត្រលប់ទៅផ្ទះបានហើយ