វិធីសាស្ត្រល្អៗ ៤ យ៉ាងនេះអាចជួយកាត់បន្ថយភាពអស់កម្លាំងរបស់អ្នកបាន

  • 2022-03-10 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍អស់កម្លាំង និងងងុយគេងគឺជារឿងធម្មតាទៅហើយទៅលើមនុស្សគ្រប់រូបនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ អ្នកខ្លះប្រហែលជាអស់កម្លាំងម្ដងម្កាលក្នុងអំឡុងពេលថ្ងៃ ពីព្រោះអ្នកគេងមិនបានលក់ស្កប់ស្កល់នៅពេលយប់ ឬក៏មកពីការងារច្រើនពេកពេញមួយថ្ងៃ។ តែមានអ្នកខ្លះទៀតនោះគឺអស់កម្លាំងរហូតតែម្តង ទាំងថ្ងៃទាំងយប់គឺគ្រប់ពេលវេលា។

បញ្ហាដែលបង្កឲ្យអ្នកមានការអស់កម្លាំងរហូតនោះ អាចបណ្ដាលមកពីការគេងមិនបានគ្រប់គ្រាន់ អ្នកអាចខ្វះជាតិវីតាមីនអ្វីមួយនៅក្នុងសរីរាង្គកាយ បញ្ហាស្ត្រេស ភាពតានតឹងព្រួបារម្ភឬការគិតច្រើនគ្រប់ពេលវេលា និងអាចបណ្ដាលមកពីរបបរអាហារប្រចាំថ្ងៃរបស់អ្នកមិនសូវសម្បូរសារធាតុចិញ្ចឹម។

អនុវត្តវិធីទាំងនេះដើម្បីកាត់បន្ថយភាពអស់កម្លាំងរហូត៖

  • ត្រូវមានម៉ោងចូលគេង និងម៉ោងក្រោកពីគេងឲ្យបានទៀងទាត់
  • ផឹកទឹកនឹងសារធាតុរាវឲ្យបានច្រើន (ចៀសវាងជាតិកាហ្វេអ៊ីន)
  • តែងតែញ៉ាំអាហារពេលព្រឹកជានិច្ច (ទោះបីតិចក៏ដោយ)
  • ញ៉ាំប្រភេទបន្លែផ្លែឈើឲ្យបានច្រើនដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនឹងប្រ៊ូតេអ៊ីន

ការហាត់ប្រាណដើម្បីបញ្ចេញជាតិពុលពីក្នុងសរីរាង្គកាយ ឬការបញ្ចេញកម្លាំងថាមពលបន្ដិចបន្ដួចគឺជាវិធីធ្វើឲ្យអ្នកឆាប់គេងលក់ និងគេងបានលក់ស្កប់ស្កល់។ បន្ថែមពីនេះការអនុវត្តតាមវិធីទាំងបួនយ៉ាងខាងលើជាប្រចាំក៏អាចជួយកាត់បន្ថយភាពអស់កម្លាំងរហូតរបស់អ្នកនៅក្នុងអំឡុងពេលថ្ងៃបានយ៉ាងល្អប្រសើរផងដែរ៕

ចុចអានបន្ត៖ មូលហេតុចម្បង ៥ យ៉ាងបញ្ជាក់ថាកូនៗរបស់អ្នកកំពុងតែមានភាពតានតឹងនឹងស្ត្រេសធ្ងន់ធ្ងរ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម