អង់គ្លេស៖ ស្ត្រីស្បែកខ្មៅដំបូងគេបង្អស់ដែលបានក្លាយជាសមាជិកសភានៅរដ្ឋ Birmingham

  • 2022-03-09 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Paulette Hamilton ជាអ្នកនយោបាយជនជាតិអង់គ្លេសដែលបានជាប់ឆ្នោតក្លាយជាសមាជិកសភាស្បែកខ្មៅដំបូងគេបង្អស់នៅក្នុងក្រុង Birmingham ប្រទេសអង់គ្លេស។ នាងចូលរួមជាសមាជិកនៃក្រុមប្រឹក្សាក្នុងក្រុងនេះតាំងពីឆ្នាំ ២០០៤ និងគឺជាសមាជិកគណៈរដ្ឋមន្ត្រីរបស់ក្រុមប្រឹក្សាសម្រាប់ការថែទាំសុខភាព និងសង្គមចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។

លោកស្រី Hamilton បានធ្វើការជាគិលានុបដ្ឋាយិការបស់សេវាសុខភាពជាតិ NHS អស់រយៈពេលជាង ២៥ ឆ្នាំដែលភាគច្រើនជាគិលានុបដ្ឋាយិកាទូទៅផង ជាអ្នកគ្រប់គ្រងផង និងបម្រើការសម្រាប់មហាវិទ្យាល័យគិលានុបដ្ឋាយិកាផងដែរ។ នៅក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ នាងបានធ្វើការយ៉ាងខ្លាំងក្នុងការចាក់វ៉ាក់សាំងជូនប្រជាជននៅទីក្រុង Birmingham។

នាងបានក្លាយជាសមាជិកសភាស្បែកខ្មៅដំបូងគេបង្អស់របស់ក្រុង Birmingham បន្ទាប់ពីឪពុករបស់នាងបានស្លាប់ គឺនៅពេលដែលយុទ្ធនាការរបស់នាងបានចាប់ផ្តើម។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ស្លាប់​ភ្លាមៗ​របស់​លោក Jack Dromey ជាអតីត​ប្រធាន​គណបក្ស​ការងារដែលបានបម្រើការជាសមាជិកសភានៅក្នុងក្រុង Birmingham ចាប់តាំងពីឆ្នាំ ២០១០ រហូតដល់ពេលគាត់ទទួលមរណភាព។

បន្ទាប់ពីការឈ្នះ នាងបាននិយាយថា៖ “ខ្ញុំមិនដែលគិតថា ខ្ញុំនឹងឈរឈ្មោះក្លាយជាសមាជិកសភានោះទេ ហើយការពិតឥឡូវនេះដែលខ្ញុំមិនត្រឹមតែក្លាយជាសមាជិកសភាប៉ុណ្ណោះទេ តែគឺជាស្ត្រីស្បែកខ្មៅដំបូងគេបង្អស់ដែល​ទទួល​បាន​តំណែងនេះ”។ ខ្ញុំពិតជាមានអាម្មណ៍រំភើបសប្បាយរីករាយ ហើយនៅតែមិនជឿខ្លួនឯងឡើយ៕

ចុចអានបន្ដ៖ សកម្មជន៖ ស្ត្រីជនជាតិ​រុស្ស៊ី​ម្នាក់បានដុតលិខិតឆ្លងដែនរបស់ខ្លួនចោល ដើម្បីអ៊ុយក្រែន

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម