សកម្មជន៖ ស្ត្រីជនជាតិរុស្ស៊ីម្នាក់បានដុតលិខិតឆ្លងដែនរបស់ខ្លួនចោល ដើម្បីអ៊ុយក្រែន
- 2022-03-07 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សកម្មជន៖ ស្ត្រីជនជាតិរុស្ស៊ីម្នាក់បានដុតលិខិតឆ្លងដែនរបស់ខ្លួនចោល ដើម្បីអ៊ុយក្រែន
អ្នកធ្វើយុទ្ធនាការតវ៉ាប្រឆាំងទៅនឹងការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ឌីមៀ ពូទីន ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដោយបានដុតលិខិតឆ្លងដែនសញ្ជាតិរុស្ស៊ីរបស់នាងចោល ក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការ «ប្រុងប្រយ័ត្ន» នៅក្នុងទីក្រុង Edinburgh រាជធានីនៃប្រទេសស្កុតឡេន។
Anna Jakubova អាយុ ២៦ មានដើមកំណើតពីទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីបាននិយាយថា នាងមានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការស្លាប់របស់ប្រជាជននៅអ៊ុក្រែន និងមានការអាម៉ាស់ខ្លាំងបំផុតក្នុងនាមជាជនជាតិរុស្ស៊ីម្នាក់។ នាងសុកចិត្តដុតលិខិតឆ្លងដែនសញ្ជាតិរុស្ស៊ីរបស់នាងចោលនៅចំពោះមុខមនុស្សរាប់រយនាក់។
បាតុកម្មបាននេះកើតឡើងនៅក្នុងរដ្ឋធានី ស្កុតឡេន ចាប់តាំងពីការលុកលុយបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍មក។ នាងបានធ្វើដំណើរពីទីក្រុង Dundee ដើម្បីចូលរួមព្រឹត្តិការណ៍នេះកាលពីថ្ងៃអង្គារ គឺនៅពេលដែល រុស្ស៊ី បានវាយប្រហារប៉មទូរទស្សន៍នៅក្នុងទីក្រុង គៀវ ហើយមន្ត្រីអ៊ុយក្រែនបាននិយាយថាមនុស្ស ៥ នាក់ត្រូវបានសម្លាប់ និងការបាញ់គ្រាប់រ៉ុក្កែតក៏បានសម្លាប់ជនជាតិស៊ិវិលរាប់សិបនាក់ផងដែរ នៅក្នុងទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។
នាងបាននិយាយថា៖ “ខ្ញុំបានដុតលិខិតឆ្លងដែនរបស់ខ្ញុំ គឺជាកាយវិការប្រឆាំងនឹងរដ្ឋាភិបាលរុស្ស៊ី ហើយដើម្បីបង្ហាញថា សូម្បីតែពលរដ្ឋរុស្ស៊ីផ្ទាល់ក៏កំពុងងាកមកប្រឆាំងនឹងប្រទេសខ្លួនដែរ”។ ខ្ញុំសង្ឃឹមថាវានឹងអាចទាក់ទាញការយកចិត្តទុកដាក់កាន់តែច្រើនឡើងចំពោះស្ថានភាពដ៏លំបាករបស់ជនជាតិអ៊ុយក្រែន ហើយនឹងអាចផ្ដល់សិទ្ធិសេរីភាពដល់ពួកគេក្នុងការតស៊ូ តវា ចំពោះការរងទុក្ខរបស់ពួកគេ៕
ចុចអានបន្ដ៖ ស្ត្រី៖ ជនល្មើសដ៏គ្រោះថ្នាក់នឹងចង់បានបំផុតរបស់ចក្រភពអង់គ្លេសត្រូវបានចាប់ខ្លួនហើយ