រឿងសំខាន់ៗមួយចំនួនដែលស្ត្រីវ័យក្មេងគួរយល់ដឹងមុនចាប់យកជំនាញ STEM
- 2022-03-08 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗមួយចំនួនដែលស្ត្រីវ័យក្មេងគួរយល់ដឹងមុនចាប់យកជំនាញ STEM
អស់រយៈពេលរាប់សិបឆ្នាំមកហើយ ដែលស្ត្រីត្រូវបានតំណាងតិចណាស់នៅក្នុងវគ្គសិក្សា និងមុខវិជ្ជាវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាឬហៅកាត់ថា STEM ដែលមានពាក្យពេញថា (Science, Technology, Engineering and Mathematics)។
បើយោងទៅតាមទិន្នន័យរបស់គេហទំព័រ Accenture បានបង្ហាញថា៖ ត្រឹមតែ ៣៥ ភាគរយប៉ុណ្ណោះនៃសិស្សផ្នែក STEM គឺជាស្ត្រី ដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា ស្ត្រីនៅក្នុងអាជីពដែលមានមូលដ្ឋានលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាគឺមានចំនួនតិចជាងបុរស។
កញ្ញា អាង វណ្ណច័ន្ទនីដា សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី និងជាអ្នកចូលរួមសិក្សា Coding នៃគម្រោង Sister of Code ជំនាន់ទី ១ បានចែករំលែកបទពិសោធន៍នៃការចូលរួម និងសារលើកទឹកចិត្ត រួមនឹងចំណុចសំខាន់ៗដែលគួរត្រៀមមុនទាក់ទងនឹង STEM មកការកិច្ចសម្ភាសជាមួយ កញ្ញា ដើម្បីអបអរសារទទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២២។ ក្រៅពីនេះ កញ្ញាក៏បានរៀបពីអ្នករួមចំណែកជួយសម្រេចក្តីស្រមៃ និងជួយតម្រង់ទិសដល់នារីៗមានដូចជា៖ ឪពុកម្ដាយ គ្រូបង្រៀននឹងមិត្តភក្តិ ពីព្រោះពួកគេមានឥទ្ធិពលធំបំផុតនៃជម្រើសមុខវិជ្ជាសម្រាប់កូនស្រីៗរបស់ពួកគេ។
ការធ្វើឲ្យមុខវិជ្ជា STEM កាន់តែមានប្រជាប្រិយភាពនោះ មាតាបិតា គ្រូបង្រៀន និងសិស្សស្រីទាំងអស់គួរយល់ដឹងអំពីផ្នែកសំខាន់ៗទាំងបីដូចជា៖ ព័ត៌មានលម្អិតអំពីមុខវិជ្ជានេះ ការពិភាក្សាជាមួយអ្នកជំនាញនៅក្នុងឧស្សាហកម្មនេះ និងការយល់ដឹងអំពីបទពិសោធន៍ការងារនៅក្នុងក្រុមហ៊ុនដែលកំពុងប្រើប្រាស់ជំនាញនេះ។
បច្ចេកវិជ្ជាថ្មីនៅក្នុងវិស័យ STEM នៅតែបន្ដរីកចម្រើនឡើងឥតឈប់ឈរ ជាមួយនឹងលក្ខណទូលំទូលាយនៃអាជីពថ្មីៗដ៏ច្រើនកំពុងតែអភិវឌ្ឍ ហើយការស្រាវជ្រាវចុងក្រោយបានបង្ហាញថា ក្មេងស្រី និងឪពុកម្ដាយឥឡូនេះបានមើលឃើញពីសក្ដានុពលនៃឱកាសនៅក្នុងវិស័យ STEM។ ហេតុដូច្នេះហើយការជំរុញលើទឹកចិត្ត ការបង្កើតទំនុកចិត្តទៅលើក្មេងស្រីគឺជារឿងសំខាន់ណាស់ ហើយគួរតែលុបបំបាត់ចោលនូវផ្នត់គំនិតថាមុខវិជ្ជា STEM គឺសម្រាប់តែបុរសនោះ៕
ព័ត៌មានលម្អិតទាក់ទងទៅនឹងការសិក្សា ការងារ របស់ស្រ្តីនៅក្នុងមុខជំនាញ STEM និងអត្ថប្រយោជន៍របស់វានោះ សូមចុចតាមដានមើលនៅក្នុងវីដេអូខាងក្រោមនេះ៖
ចុចអានបន្ដ៖ ឱកាសសិក្សា ការងារសកល របស់ស្រ្តីក្នុងជំនាញស្រាវជ្រាវផ្នែកប្រាជ្ញាសិប្បនិមិត្ម AI