ឱកាសសិក្សា ការងារសកល របស់ស្រ្តីក្នុងជំនាញស្រាវជ្រាវផ្នែកប្រាជ្ញាសិប្បនិមិត្ម AI
- 2022-03-07 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសសិក្សា ការងារសកល របស់ស្រ្តីក្នុងជំនាញស្រាវជ្រាវផ្នែកប្រាជ្ញាសិប្បនិមិត្ម AI
សហគ្រាសនៅទូទាំងឧស្សាហកម្មសព្វថ្ងៃនេះ មានការប្រឈមមុខជាច្រើនទាក់ទងទៅនឹងឧបសគ្គទូទៅនៅក្នុងការសម្រេចគោលដៅរបស់ពួកគេ ដោយការខ្វះខាតជំនាញស្រាវជ្រាវផ្នែកបញ្ញាសិប្បនិមិត្ត AI ចាំបាច់ៗមួយចំនួនក្នុងការបង្កើនផលិតភាព។
តាមរយៈរបាយការណ៍របស់គេហទំព័រ Deloitte បានបង្ហាញថា៖ ជំនាញប្រាជ្ញាសិប្បនិមិត្ត គឺជាការងារដែលកំពុងលេចធ្លោជាងគេនៅក្នុងពិភពការងារសព្វថ្ងៃនេះ ជាមួយនឹងកំណើននៃការជួលសម្រាប់តួនាទីនេះរហូតដល់ទៅ ៧៤ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២០ បានរកឃើញថាស្ត្រីមានត្រឹមតែ ២៦ ភាគរយប៉ុណ្ណោះនៃទិន្នន័យ និងមុខតំណែងផ្នែកជំនាញស្រាវជ្រាវផ្នែកបញ្ញាសិប្បនិមិត្ត AI នៃកម្លាំងពលកម្ម។ ហើយរបាយការណ៍របស់វិទ្យាស្ថាន Stanford ឆ្នាំ ២០២១ បានរកឃើញថាស្ត្រីមានត្រឹមតែ ១៦ ភាគរយប៉ុណ្ណោះក្នុងមុខតំណែងនេះ។
ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ នេះក្រុមការងារ កញ្ញា បានធ្វើបទសម្ភាសជាមួយ បណ្ឌិត ព្រហ្ម សុភា ដែលជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន អេលីដ វីហ្គ័រ និងជាអ្នកស្រាវជ្រាវជំនាញផ្នែកប្រាជ្ញាសិប្បនិមិត្ម AI ដែលវាជាតម្រូវការចាំបាច់បំផុតសម្រាប់ស្ត្រី និងការផ្លាស់ប្តូរគ្រប់ជ្រុងនៃជីវិតរស់នៅរបស់យើងគ្រប់គ្នា ចាប់តាំងពីការថែទាំសុខភាព រហូតដល់ផ្នែកហិរញ្ញវត្ថុ ការអប់រំ និងការចូលរួមអភិវឌ្ឍសង្គមជាតិ និងសកលលោក។
សូមចុចតាមដានមើលនៅក្នុងវីដេអូខាងក្រោមនេះ៖
ចុចអានបន្ដ៖ រើសជំនាញត្រូវ និងចំណុចសំខាន់ទាំងនេះដែលស្ត្រីវ័យក្មេងគួរមានមុនចាប់ជំនាញបច្ចេកវិទ្យា