ស្ត្រី៖ ជនល្មើសដ៏គ្រោះថ្នាក់នឹងចង់បានបំផុតរបស់ចក្រភពអង់គ្លេសត្រូវបានចាប់ខ្លួនហើយ
- 2022-03-06 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រី៖ ជនល្មើសដ៏គ្រោះថ្នាក់នឹងចង់បានបំផុតរបស់ចក្រភពអង់គ្លេសត្រូវបានចាប់ខ្លួនហើយ
ស្ត្រីជនបោកប្រាស់ម្នាក់ដែលត្រូវបានគេដាក់ឈ្មោះថា «ជាស្ត្រីដ៏គ្រោះថ្នាក់នឹងចង់បានបំផុតរបស់ចក្រភពអង់គ្លេស» ត្រូវបានចាប់ខ្លួនហើយនៅក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីការរត់គេចខ្លួនរបស់នាងជិតមួយទសវត្សរ៍។
Sarah Panitzke ជាស្ត្រីដែលមានអាយុ ៤៧ ឆ្នាំមានដើមកំណើតមកពីរដ្ឋ York បានបាត់ខ្លួនកាលពីខែឧសភាឆ្នាំ ២០១៣ ខណៈពេលដែលនាងកំពុងត្រូវបានតុលាការកាត់ទោសពីការប្រព្រឹត្តបទឧក្រិដ្ឋរបស់នាងទៅលើលុយកខ្វក់ដែលបានមកពីការបោកប្រាស់ពន្ធទូរស័ព្ទចំនួន ១ ពាន់លានផោន។
ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិបាននិយាយថា៖ នាងត្រូវបានចាប់ខ្លួនខណៈពេលដែលនាងកំពុងតែដើរជាមួយឆ្កែរបស់នាងនៅរដ្ឋ Santa Bàrbara, Tarragona ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ និងត្រូវបានកាត់ទោសឲ្យជាប់គុករហូតដល់ ៨ ឆ្នាំ។
Panitzke បានបោកប្រាស់លុយរាប់លានតាមរយៈគណនីធនាគារ ហើយនាងបានក្លាយជាឧក្រិដ្ឋជនដែលមានឈ្មោះថា «ជាស្ត្រីដែលចង់បានបំផុត» និងទទួលរងបណ្ដឹងឧទ្ធរណ៍ជាច្រើនពីការរត់គេចខ្លួនរបស់នាង។
កាសែត The Spanish Guardia Civil បាននិយាយថា៖ នាងត្រូវបានគេតាមដានទៅដល់ទីក្រុងមួយនៅជិតទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញក្នុងឆ្នាំ ២០១៥ ប៉ុន្តែនាងបានដឹងអំពីប្រតិបត្តិការរបស់ប៉ូលីសមុន ហើយបានរត់គេចខ្លួនទាន់ពេល។ កាលពីខែមុន ការតាមដានត្រូវបានធ្វើម្ដងទៀត រហូតដល់ចាប់ខ្លួននាងបាន ហើយនាំនាងត្រឡប់ទៅចក្រភពអង់គ្លេសវិញ បន្ទាប់ពីបានរត់គេចជាង ៩ ឆ្នាំ។
នេះគឺជាការព្រមានដល់អ្នកដទៃថា ប្រសិនបើពួកគេស្ថិតនៅក្នុងបញ្ជីដែលចង់បានបំផុត ពួកគេនឹងត្រូវតាមដានរហូតដល់ចាប់ខ្លួនបាន បើទោះបីជាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ៕
ចុចអានបន្ដ៖ វេលស៍៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីផឹកសារធាតុកាហ្វេអ៊ីនច្រើនលើសកម្រិត