វិធីងាយៗទាំង ៥ យ៉ាងនេះអាចជួយបំបាត់ការងងុយគេងក្នុងអំឡុងពេលថ្ងៃបាន

  • 2022-03-03 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សមួយចំនួនធំកំពុងតែមានបញ្ហាដូចៗគ្នាទៅនឹងការគេង ពេលភ្ញាក់ឡើងមានអាការអស់កម្លាំងខ្លាំង ហើយនៅតែមានអារម្មណ៍ងងុយគេងក្នុងអំឡុងពេលថ្ងៃឬក៏ស្ងាបសឹងតែគ្រប់ពេល។ បញ្ហានេះបណ្តាលមកពីកត្តាជាច្រើនដូចជា ការនឿយហត់ពីការងារឬការធ្វើដំណើរ ស្រ្តេស ទម្លាប់គេងមិនទៀងទាត់ របបអាហារ និងបញ្ហាចម្បងនោះគឺបណ្ដាលមកពីសុខភាពតែម្តង។

ប្រសិនបើលោកអ្នកមានអាការងងុយគេងក្នុងអំឡុងពេលថ្ងៃ ពេលធ្វើការ ម៉ោងសិក្សា បើកបរ ពេលមើលទូរទស្សន៍ ឬក៏អានសៀវភៅនោះ វាបញ្ជាក់ថាអ្នកកំពុងតែមានបញ្ហាសុខភាពនៃជំងឺគេងមិនលក់ហើយ។ មកអនុវត្តតាមវិធីទាំងនេះនឹងអាចជួយអ្នកបាន៖

  • ត្រូវមានម៉ោងចូលគេង និងម៉ោងក្រោកពីគេងឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ
  • កុំទម្លាប់គេងពេលថ្ងៃជាពិសេសបន្ទាប់ពីម៉ោង ៣ រសៀលឡើងទៅដែលវាជាមូលហេតុធ្វើឲ្យអ្នកទម្លាប់
  • ព្យាយាមផឹកទឹក និងសារធាតុរាវឲ្យបានច្រើន (ចៀសវាងជាតិកាហ្វេអ៊ីននៅពេលល្ងាច)
  • តែងតែញ៉ាំអាហារពេលព្រឹកជានិច្ច (ទោះបីតិចក៏ដោយ) វាជាអាហារសំខាន់ជាងគេប្រចាំថ្ងៃ
  • ញ៉ាំប្រភេទបន្លែផ្លែឈើឲ្យបានច្រើន ហើយចៀសវាងកុំញ៉ាំអាហារសម្រន់ ២ ម៉ោងមុនពេលចូលគេង

ប្រសិនបើអ្នកនៅតែមិនអាចគេងបានទៀត ព្យាយាមស្តាប់ការនិទាន ឬសម្លេងតន្រ្តី និងបើសម្លេងតិចៗវានឹងអាចជួយអ្នកឲ្យឆាប់គេងលក់ ហើយប្រសិនបើវិធីទាំងអស់នេះនូវតែមិនអាចជួយបាន អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យពីបញ្ហារបស់អ្នកដែលទាក់ទងទៅនឹងជំងឺគេងមិនលក់ «insomnia​»

ចុចអានបន្ត៖ ទម្លាប់ល្អៗ ៤ យ៉ាងនេះនឹងធ្វើឲ្យអ្នកនៅតែក្មេងជាងវ័យជានិច្ច

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម