ផលប៉ះពាល់មិនល្អជាច្រើនពីការអង្គុយគងទាក់ខ្លាញឹកញាប់ពេក

  • 2022-03-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការអង្គុយគងទាក់ខ្លាគឺជារឿងដែលមនុស្សគ្រប់គ្នាតែងតែធ្វើវាឡើង យូរឬឆាប់អ្នកនឹងធ្វើវាឡើងពីព្រោះតែការប្តូរកាយវិការនៃការអង្គុយយូរពេក ហើយវាជារឿងធម្មតាទៅហើយសម្រាប់មនុស្សគ្រប់ៗគ្នា។ ទាំងនេះដោយសារតែការអង្គុយគងទាក់ខ្លាគឺធ្វើឲ្យអ្នកមានអារម្មណ៍ និងភាពស្រនុកសុខស្រួល ជាងការអង្គុយបែបផ្សេងៗទៀត។

ប្រសិនបើអ្នកស្លៀកខោតឹង ការអង្គុយបែបនេះគឺមានភាពពិបាកវិញទេសម្រាប់អ្នក។ តើអ្នកបានធ្វើវាឡើងជារៀងរាល់ពេល គ្រប់ទីកន្លែង ឬក៏គ្រាន់តែពេលដែលអ្នកចង់ប្តូរកាយវិការអង្គុយបន្តិច? ហើយអ្នកធ្លាប់បានដឹងដែលឬទេថាការអង្គុយគងទាក់ខ្លានេះមានផលប៉ះពាល់ដល់អ្នកនោះ?

ទាំងនេះគឺជាប៉ះពាល់មួយចំនួនដែលអាចបណ្តាលមកពីការអង្គុយគងទាក់ខ្លាយូរឬជាញឹកញាប់៖

  • ប៉ះពាល់ដល់ទម្រង់ឈររបស់អ្នក ឈរមិនត្រង់ល្អ
  • ការឈឺចាប់ត្រកៀក និងឆ្អឹងខ្នង
  • ការកើនឡើងនៃសម្ពាធឈាម
  • មានសម្ពាធចំពោះប្រព័ន្ធសរសៃប្រាសាទ
  • បណ្តាលឲ្យមានជំងឺហើម ឬស្ពឹកជើង
  • មានផលវិបាកនៅលើប្រព័ន្ធផ្លូវដង្ហើម
  • អសមត្ថភាពក្នុងការផ្តោតអារម្មណ៍
  • ការឆ្លងមេរោគផ្សិតនានានៅកន្លែងតំបន់ប្រដាប់ភេទ
  • បណ្តាលឲ្យមានជំងឺសរសៃធំនៅលើជើង (សរសៃឡើងធំៗលេចចេញឡើងនៅលើជើង)

ដូចច្នេះព្យាយាមកុំអង្គុយគងទាក់ខ្លាយូរៗពេក ធ្វើវាម្តងម្កាលបានហើយនៅពេលណាដែលអ្នកចុកជើងចង់ប្តូរកាយវិការអង្គុយ ហើយព្យាយាមកុំស្លៀកសម្លៀកបំពាក់ណាដែលតឹងៗពេក។ ការអុស្សាហ៍ប្តូរកាយវិការអង្គុយ និងស្លៀកសម្លៀកបំពាក់ណារលុងៗ វាជាវិធីដែលអាចជួយបញ្ចៀសពីបញ្ហាទាំងនោះបានយ៉ាងប្រសើរ៕

ចុចអានបន្ដ៖ ភេសជ្ជ ៤ ប្រភេទនេះពិតជាអាចធ្វើឲ្យអ្នកទទួលបានរាងស្អាតនឹងសុខភាពល្អ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម