រឿងភ័យខ្លាច មិនចង់ឱ្យគេដឹង ពីស្ត្រី បើទោះបីនាងមានអំណាចរួចទៅហើយក៏ដោយ

  • 2022-02-28 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់មនុស្សទាំងអស់មិនថាស្រី ឬប្រុសឡើយតែងតែមានចំណុចខ្លាំង និងចំណុចខ្សោយរបស់គេរៀងៗខ្លួន។ ការភ័យខ្លាចចំពោះភាពឯកា ខ្លាចចាស់ ខ្លាចក្រគ្មានទ្រព្យសម្បត្តិ និងមានការភ័យខ្លាចជាច្រើនទៀតផ្អែកទៅលើបុគ្គលម្នាក់នោះ គ្រាន់តែថាអ្នកខ្លះគេមិនបញ្ចេញវាឲ្យអ្នកដទៃបានដឹងឡើយ។

ក្នុងជីវិតរស់នៅប្រចាំថ្ងៃអ្នកអាចទទួលការធ្វើបាប ហើយនឹងទទួលភាពបរាជ័យប្រសិនបើនរណាម្នាក់ដឹងពីចំណុចខ្សោយរបស់អ្នកនោះ។ តែពេលនេះយើងមកនិយាយនឹងស្វែងយល់អំពីភាពភ័យក្លាចរបស់ស្ត្រីដែលមានអំណាចរួចទៅហើយវិញថា តើពួកគេខ្លាចអ្វីខ្លះ?

  • ខ្លាចក្នុងការបង្ហាញ និងចញ្ចេញអំពីអតីតកាលពិតរបស់ខ្លួន
  • ពួកគេភ័យខ្លាចក្នុងការសុំជំនួយ ពីព្រោះគិតថាខ្លួនឯងជាមនុស្សមានអំណាចរួចទៅហើយ
  • ខ្លាចការបរាជ័យ និងខ្លាចបាត់បង់អំណាចរបស់ខ្លួនដែលកំពុងតែកាន់កាប់
  • ខ្លាចការលួចធ្វើឃាតកម្មដោយសារតែខ្លួនមានអំណាចជាងមនុស្សប្រុស
  • ការចាកចេញពីការងារដ៏ល្អដែលខ្លួនកំពុងតែមាន ទៅធ្វើឬសាកល្បងអ្វីមួយថ្មីដោយខ្លួនឯង

វាមិនមែនត្រឹមតែស្ត្រីនោះទេ ប៉ុន្តែចំពោះបុរសៗដែលមានអំណាចក៏មានការភ័យខ្លាចស្រដៀងគ្នានេះដែរ កុំថាឡើងតែមនុស្សមានអំណាច សូម្បីតែមនុស្សធម្មតាក៏ត្រូវតែមានដែលចំពោះការភ័យក្លាយទៅលើអ្វីមួយនោះ៕

ចុចអានបន្ដ៖ ជនពិការ Lona Hay ក្លាយជាអ្នករចនាសម្លៀកបំពាក់សម្រាប់​អ្នក​ដែល​មាន​អវយវៈ​សិប្បនិម្មិត​ដូចជានាង

អត្ថបទ៖ Chrel Den