ជនពិការ Lona Hay ក្លាយជាអ្នករចនាសម្លៀកបំពាក់សម្រាប់​អ្នក​ដែល​មាន​អវយវៈ​សិប្បនិម្មិត​ដូចជានាង

  • 2022-02-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្មេងស្រីអាយុ ១៨ ឆ្នាំដែលបានបាត់បង់ជើងរបស់នាងដោយជំងឺមហារីកមួយសប្តាហ៍មុនថ្ងៃខួបកំណើតទី ៦ របស់នាងជឿថា «ការរួមបញ្ចូល​» ត្រូវតែជាគោលបំណងសំខាន់នៃឧស្សាហកម្មម៉ូដ។ កាលពីឆ្នាំមុន Lona Hay ដែលមកពីរដ្ឋ Glasgow បានផ្លាស់ទៅរស់នៅទីក្រុង Edinburgh ដើម្បីសិក្សាម៉ូដ។ នាងក៏បានចូលប្រឡូកនៅក្នុងវិល័យតារាបង្ហាញម៉ូដផងដែរ បន្ទាប់ពីបានចុះឈ្មោះនៅទីភ្នាក់ងារដែលមានឯកទេសខាងតំណាងជនពិការ។

កាលនៅពីក្មេងនាងទទួលបានជើងសិប្បនិម្មិតថ្មីជារៀងរាល់ប្រាំមួយខែម្តង ប៉ុន្តែនៅពេលដែលនាងក្លាយជាមនុស្សពេញវ័យ នាងមិនដែលបានទទួលជើងថ្មីដូចកាលពីមុនឡើយ ក៏ប៉ុន្តែឥឡូវនេះជើងសិប្បនិម្មិតរបស់នាងមានចំនួនសរុប ២១ ហើយ។

Lona បាននិយាយប្រាប់ទៅកាន់កម្មវិធី Drivetime របស់ BBC Radio Scotland ថា «ខ្ញុំគិតថាខ្ញុំពិតជាមានសំណាងណាស់» ដែលបានកាត់ជើងចេញតាំងពីក្មេង ពីព្រោះវាអាចបណ្ដាលឲ្យខ្ញុំស្លាប់បាន និងគឺជាអ្វីដែលខ្ញុំធំធាត់ឡើងជាមួយ បើទោះបីជាវាពិបាកក្នុងវិធីខ្លះក៏ដោយ ប៉ុន្តែខ្ញុំអាចធ្វើការផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស និងទទួលយកវាកាន់តែងាយស្រួល។

នៅខែសីហាឆ្នាំ ២០២១ Lona បានទាក់ទងជាមួយ Zebedee ដែលជាភ្នាក់ងារទេពកោសល្យតំណាងឲ្យជនពិការ ​និងអ្នក​ដែល​មាន​អវយវៈ​សិប្បនិម្មិត ហើយក៏បានបញ្ចប់ការបំពេញបែបបទអនឡាញ។ រហូតដល់ខែវិច្ឆិកា នាងបានចុះឈ្មោះចូលអង្គការ និងភ្លាមៗនោះបានក្លាយជាតារាម៉ូដែលសម្រាប់ម៉ាកយីហោម៉ូដជាច្រើន។

នាង​បាន​និយាយ​ថា​៖ ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​គឺ​ជា​រឿង​ដែលមិន​គួរ​ឲ្យជឿឡើយ ខ្ញុំបានក្ដិចខ្លួនឯងនឹងគិតជារឿយៗថា «នេះមិនអាចជាការពិតឡើយ»

ចុចអានបន្ដ៖ WHATSAPP៖ ការបោកប្រាស់តាមរយៈសារបានធ្វើឲ្យជនរងគ្រោះបាត់បង់ទឹកប្រាក់រាប់ពាន់ផោន

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម