អត្ថន័យពិតទិវានៃក្តីស្រលាញ់ជ្រាលជ្រៅភ្ជាប់នឹងប្រវត្តិសាស្រ្តពិភពលោកទទួលស្គាល់
- 2022-02-14 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យពិតទិវានៃក្តីស្រលាញ់ជ្រាលជ្រៅភ្ជាប់នឹងប្រវត្តិសាស្រ្តពិភពលោកទទួលស្គាល់
ទិវានៃក្តីស្រលាញ់ និងត្រូវបានគេហៅថា Saint Valentine's Day ឬបុណ្យ Saint Valentine ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៤ ខែកុម្ភៈ។ ទិវានៃក្ដីស្រលាញ់ត្រូវបានគេស្គាល់ថា ជាថ្ងៃពិសេសនៃសម្រាប់ដៃគូសង្សារ ការជូនកាដូ ផ្កាកូលាប ការថើប និងការទៅញ៉ាំអាហារពេលល្ងាចជាដើម។
មានប្រវត្តិផ្សេងៗគ្នានៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោកដែលទាក់ទងទៅនឹង «ទិវានៃក្ដីស្រលាញ់» បើយោងទៅតាមទំនៀមទម្លាប់ដំបូងបំផុតបានបង្ហាញថា វាគឺជារឿងព្រេងអំពីអធិរាជ Claudius II នៃទីក្រុងរ៉ូមដែលចង់ជ្រើសរើសទាហានសម្រាប់កងទ័ពរ៉ូម ហើយបានហាមឃាត់ពួកទាហានទាំងនោះមិនឲ្យរៀបការ ក្នុងករណីនៃការនឹកប្រពន្ធ នឹកផ្ទះ នឹកគ្រួសារដែលអាចធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពនៃការបម្រើក្នុងកងយោធា។
Saint Valentine ដែលជាអាចារ្យនឹងជាគ្រូពេទ្យបានលួចធ្វើពិធីមង្គលការដល់ទាហាន ដែលត្រូវបានហាមឃាត់មិនឲ្យរៀបការ ហើយវាជាការប្រឆាំងទៅនឹងក្រឹត្យរបស់អធិរាជរ៉ូមដែលត្រូវបានគេរកឃើញ និងត្រូវបានចាប់ដាក់គុក។ បន្ថែមពីនេះ ទិវានៃក្ដីស្រលាញ់ ត្រូវបានគេអះអាងថាជាការសរសេរសំបុត្រលាគ្នាមុនពេលការប្រហារជីវិតរបស់គាត់។ វាក៏ត្រូវបានគេដឹងថាជាដើមកំណើតនៃបុណ្យគ្រិស្តសាសនាដែលគោរពដល់វិញ្ញាណក្ខន្ធរបស់បុរសម្នាក់ឈ្មោះថា «Saint Valentine» ហើយក្រោយមកវាក៏បានក្លាយទៅជាពិធីបុណ្យវប្បធម៌ សាសនា និងផ្សព្វផ្សាយដ៏សំខាន់នៃមនោសញ្ចេតនា និងស្នេហានៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។
ក្រោយមកមានការផ្លាស់ប្ដូរជាច្រើនទៀតដែលធ្វើឲ្យ ពិធីបុណ្យនៃក្ដីស្រលាញ់ អាចនឹងក្លាយទៅជាអ្វីដែលអ្នកចង់ឲ្យវាកើតមាន និងរំលឹកប្រវិត្តឡើងវិញ៖ ពីព្រោះអ្នកអាចរំលងការប្រារព្ធពិធីនេះទាំងស្រុង អ្នកអាចទិញសូកូឡា ឬផ្កាកូលាបសម្រាប់ខ្លួនឯង ឬក៏បង្ហាញក្ដីស្រលាញ់ និងការដឹងគុណរបស់អ្នកចំពោះមនុស្សដែលអ្នកស្រលាញ់ មិនថាជាមិត្តរួមការងារ ដៃគូស្នេហា មិត្តភក្តិ ឬជាសមាជិកគ្រួសារឡើយ។
ដូច្នេះអ្នកអាចប្រារព្ធ ពិធីបុណ្យនៃសេចក្ដីស្រលាញ់ តាមការចង់បានរបស់អ្នក បើទោះបីវាជាការធ្វើសម្រាប់ខ្លួនឯងក៏ដោយ ឬអ្នកដទៃ ព្រោះវាក៏ជាវិធីដ៏ល្អក្នុងការប្រារព្ធពិធីនេះផងដែរ៕
ចុចអានបន្ដ៖ គន្លឹះងាយៗ ៥ យ៉ាងនេះពិតជាអាចជួយឲ្យអ្នកស្វែងរកដៃគូបានដោយងាយបំផុត