ទម្លាប់នៃការគិតមិនល្អ ៣ យ៉ាងដែលអាចធ្វើឲ្យឆាកជីវិតរបស់អ្នកមានការលំបាក
- 2022-02-14 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់នៃការគិតមិនល្អ ៣ យ៉ាងដែលអាចធ្វើឲ្យឆាកជីវិតរបស់អ្នកមានការលំបាក
ក្នុងឆាកជីវិតរស់នៅគ្មាននរណាម្នាក់ដែលចង់ឲ្យជីវិតរស់នៅរបស់ពួកគេមានភាពស្មុគស្មាញនោះទេ បើមានមែនក៏មានតិចខ្លាំងណាស់។ ឧបសគ្គដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នកជួនកាលគឺជាទម្លាប់ផ្លូវចិត្ត ឬហៅថាទម្លាប់នៃការគិត ជាទូទៅគឺទៅលើភាពអវិជ្ជមាន និងរឿងអាក្រក់ៗជាដើម។
អំណាចនៃការគិតគឺមានឥទ្ធិពលខ្លាំងណាស់ចំពោះបុគ្គលម្នាក់ៗ អ្វីគ្រប់យ៉ាងដែលអ្នកធ្វើ អ្វីដែលអ្នកនិយាយ អារម្មណ៍របស់អ្នក និងការជឿទៅលើអ្វីមួយ។ ប្រសិនបើអ្នកប្រើការគិតនោះទៅលើផ្លូវវិជ្ជមាន វានឹងល្អសម្រាប់ជីវិតរស់នៅ ប៉ុន្តែប្រសិនបើអ្នកប្រើការគិតទាំងនោះទៅលើរឿងអវិជ្ជមានវិញ អ្នកនឹងអាចជួបតែរឿងអាក្រក់ៗនៅក្នុងឆាកជីវិតរបស់អ្នក។ នេះមានន័យថាទម្លាប់ផ្លូវចិត្ត «ការគិត» អាក្រក់ៗដែលអ្នកបានអនុវត្តអាចប៉ះពាល់ខ្លាំងជាងទម្លាប់ដែលអ្នកធ្វើសកម្មភាពទៅទៀត។
ខាងក្រោមនេះគឺជាទម្លាប់នៃការគិតមិនល្អ ៣ យ៉ាងដែលអាចធ្វើឲ្យឆាកជីវិតរស់នៅរបស់អ្នកមានការលំបាកខ្លាំងបំផុត៖
១. ការគិតទៅលើភាពឥតខ្ចោះ ចាំថាសូម្បីតែមនុស្សដែលមានភាពជោគជ័យក៏ពួកគេធ្វើខុសដែរ ការចង់បានភាពល្អឥតខ្ចោះនឹងនាំឲ្យមានទម្លាប់អាក្រក់ខាងផ្លូវចិត្ត និងប៉ះពាល់ដល់ការគិតរបស់អ្នកដូចជា៖
២. ការផ្គាប់ចិត្តអ្នកដទៃ ការចង់ធ្វើឲ្យអ្នកដទៃសប្បាយចិត្តគឺជារឿងដ៏ល្អប្រសើរ ប៉ុន្តែការព្យាយាមផ្គាប់ចិត្តមនុស្សជុំវិញខ្លួនគឺជាទម្លាប់អាក្រក់ និងគ្រោះថ្នាក់បំផុតមួយសម្រាប់អារម្មណ៍ផ្លូវចិត្តខ្លួនឯង រួមមានដូចជា៖
៣. ការភ័យខ្លាចចំពោះការបរាជ័យ នៅពេលដែលអ្នកខ្លាចបរាជ័យ អ្វីដែលបានកើតឡើងគឺអ្នកនឹងមិនអាចប្រឈមមុខដោះស្រាយ ឬធ្វើការកែលម្អឲ្យបានប្រសើរឡើយ តែវានឹងប៉ះពាល់ទៅដល់ការគិតរបស់អ្នក៖
គ្មានវិធីណាដែលធ្វើឲ្យមនុស្សលោកល្អឥតខ្ចោះនោះទេ ផ្ទុយទៅវិញវាផ្ដល់ផលប៉ះពាល់ដល់សុខភាពវិញទេ ទម្លាប់នៃការគិតមិនល្អទាំងនេះអាចបំផ្លាញសុខុមាលភាពរាងកាយដោយធ្វើឲ្យអ្នកងាយនឹងទទួលរងជំងឺសម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងអាចឈានទៅដល់ការធ្វើអត្តឃាតទៀតផង។ ដូច្នេះការយល់ដឹងអំពីទម្លាប់អាក្រក់ទាំងនោះមុន អាចជាជំហានដំបូងក្នុងការការពារ និងអាចជួយអ្នករកវិធីដោះស្រាយក្នុងជីវិតរស់នៅបាន៕
ចុចអានបន្ត៖ រឿង ៦ យ៉ាងដែលត្រូវធ្វើ ប្រសិនបើអ្នកគិតថាឆាកជីវិតរបស់អ្នកកំពុងតែធ្លាក់ចុះខ្លាំង