៦ សញ្ញានេះអាចបញ្ចាក់បានថាអតីតរបស់អ្នកអាចជាគូអនាគតទៅថ្ងៃមុខ

  • 2022-02-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការនិយាយនឹងធ្វើអ្វីៗទាំងកំហឹងក្នុងអំឡុងពេលមានជម្លោះគឺជាហេតុផលឈានទៅរកការចែកផ្លូវគ្នា។ អ្នកដឹងថាមិនគួរនិយាយ ឬធ្វើវាឡើយ ហើយទាំងនោះជាហេតុផលដែលធ្វើឲ្យមានការស្តាយក្រោយនៅថ្ងៃមុខ។ អ្នកដឹងច្បាស់ណាស់ថាស្នេហាមិនមែនរលាយសាបសូន្យក្នុងរយៈពេលតែមួយយប់បន្ទាប់ពីបែកគ្នានោះទេ មិនថាអ្នកបានធ្វើ ឬនិយាយអ្វីដាក់គ្នាក៏ដោយ។

មានដៃគូជាច្រើនណាស់ដែលមានការសោកស្ដាយចំពោះការសម្រេចចិត្តដែលបានធ្វើឲ្យពួកគេកាន់តែស្រឡាញ់គ្នាកាន់តែខ្លាំងបន្ទាប់មក និងមិនចង់បាត់បង់គ្នា ឬអាចព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានជួបជុំគ្នាវិញ។ ទំនាក់ទំនងប្រហែលជាត្រូវបានបញ្ចប់ក៏ពិតមែន ប៉ុន្តែប្រហែលជាអតីតរបស់អ្នកនៅតែស្រឡាញ់អ្នកនឹងចង់ត្រឡប់មករកអ្នកវិញ ហើយប្រហែលជាចង់បានអ្នកជាគូអនាគតទៀងផង។

សញ្ញាទាំង ៦ ខាងក្រោមនេះអាចបញ្ចាក់បានយ៉ាងច្បាស់ថាអតីតរបស់អ្នកអាចជាដៃគូអនាគតសម្រាប់អ្នកនៅថ្ងៃខាងមុខ៖

  • មិត្តភក្តិរបស់គាត់ព្យាយាមមកនិយាយជាមួយអ្នកអំពីភាពល្អប្រសើររបស់គាត់
  • គាត់នៅលីវយូរ ហើយមិនមានអ្នកថ្មី និងនៅតែរង់ចាំចម្លើយពីអ្នកគ្រប់ពេលវេលា
  • គាត់នៅតែចង់ធ្វើជាមិត្តភក្តិជាមួយអ្នក បើទោះបីជាអ្នកបដិសេធគ្រប់ពេលក៏ដោយ
  • គាត់បន្តនិយាយអំពីមូលហេតុនៃការបែកបាក់ជារឿយៗទៅកាន់អ្នកគ្រប់កាលៈទេសៈ
  • គាត់តាមដានអ្នកនៅលើបណ្តាញសង្គមជាប្រចាំ និងនៅតែចង់ភ្ជាប់ទំនាក់ទំនងជាមួយអ្នកជានិច្ច
  • គាត់ធ្វើការបង្ហាញអំពីភាពជោគជ័យរបស់គាត់ទៅកាន់អ្នក និងយកចិត្តទុកដាក់ចំពោះអ្នកច្រើនជាងកាលពីមុន

ការបែកបាក់ស្នេហាគឺជារឿងដ៏ឈឺចាប់បំផុតដែលរកអ្វីប្រៀបផ្ទឹមពុំបាន ប្រសិនបើអ្នកទាំងពីរនៅតែគិតគូអំពីគ្នាទៅវិញទៅមក អ្នកគួរតែព្យាយាមធ្វើការផ្សះផ្សាគ្នាឡើងវិញទៅ ពីព្រោះគាត់នោះអាចជាគូអនាគតរបស់អ្នកបើពឹងផ្អែកទៅលើចំណុចទាំងប៉ុន្មានខាងលើនេះ។ យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានដឹងអំពីរឿងដែលគូស្វាមីភរិយាត្រូវគ្នាវិញបន្ទាប់ពីការបែកបាក់ និងអាចល្អជាងអ្វីដែលពួកគេធ្លាប់មានកាលពីមុនទៀតផង៕

ចុចអានបន្ត៖ ៥ សញ្ញាដែលបញ្ជាក់បានថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងតែមានវិបត្តិហើយ

អត្ថបទ៖ Chrel Den