៥ សញ្ញាដែលបញ្ជាក់បានថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងតែមានវិបត្តិហើយ
- 2022-02-11 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សញ្ញាដែលបញ្ជាក់បានថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងតែមានវិបត្តិហើយ
ជំងឺធ្លាក់ទឹកចិត្តជាប្រភេទជំងឺកាចសាហាវដែលងាយនឹងកើតឡើងចំពោះមនុស្សគ្រប់ៗគ្នា មិនថាអ្នកណាក៏ដោយ ប្រសិនបើអ្នកមិនមានការប្រុងប្រយ័ត្ននោះ។ ជំងឺស្ត្រេសអាចបណ្ដាលមកពីកត្តាមួយចំនួនដូចជាគ្រួសារ ការសិក្សា ការងារ និងបញ្ហាជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក ហើយស្នេហាគឺជារឿងចម្បងដែលអាចធ្វើឲ្យអ្នកមានវិបត្តិ និងកើតជំងឺធ្លាក់ទឹកចិត្តបានដោយងាយ។
ប្រសិនបើនៅក្នុងទំនាក់ទំនងស្នេហារបស់អ្នកមានបរិយាកាសអវិជ្ជមានជាញឹកញាប់ វាគឺជាសញ្ញាដែលអាចបង្ហាញថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងធ្លាក់ចុះដុនដាប ហើយវាអាចនឹងធ្វើឲ្យអ្នកពិបាកចិត្តទៅតាមនោះដែរ។
ទាំងនេះគឺជាសញ្ញា ៥ យ៉ាងដែលអាចបញ្ជាក់ប្រាប់ថាទំនាក់ទំនងស្នេហារបស់អ្នកកំពុងតែមានវិបិត្តិ និងអាចធ្វើឲ្យអ្នកធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តដោយសារវិបត្តិស្នេហានោះបាន៖
អ្នកកំពុងតែវិវដ្ដទៅរកជំងឺធ្លាក់ទឹកចិត្តហើយប្រសិនបើអ្នកទទួលរងបញ្ហាណាមួយនៃរោគសញ្ហាទាំងប្រាំខាងលើនេះ។ អ្នកគួរព្យាយាមធ្វើការពិភាក្សាដោះស្រាយជាមួយដៃគូរបស់អ្នកឲ្យអស់ពីសមត្ថភាពសិន ហើយបើវានៅតែមិនទទួលបានផលទៀត អ្នកគួរតែស្វែងរកជំនួយពីខាងក្រៅបន្ថែម។ កុំព្រងើយកន្តើយឲ្យសោះ វាអាចនឹងធ្វើបាបចិត្តអ្នក និងនាំអ្នកទៅរកជំងឺបាក់ទឹកចិត្តដោយសារតែបញ្ហាទំនាក់ទំនងស្នេហានោះ៕
ចុចអានបន្ត៖ មនុស្សទាំង ៥ ប្រភេទនេះដែលអ្នកមិនគួរយកមកធ្វើជាដៃគូសង្សារឡើយ