របៀបនៃការឆ្លើយតបទៅកាន់មនុស្សដែលបានស្តីបន្ទោសកូនរបស់អ្នក

  • 2022-02-09 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការធ្វើខុសគឺជាផ្នែកមួយនៃមនុស្សលោក ហើយការធ្វើខុសវិន័យគឺជាផ្នែកមួយទៀតនៃបុគ្គលិកលក្ខណៈរបស់បុគ្គលនោះ។ ការធ្វើជាឪពុកម្តាយ ឬជាអ្នកអប់រំក្មេងៗ នៅពេលដែលពួកគាត់មានអាកប្បកិរិយាមិនត្រឹមត្រូវច្រើនដងពេក វានឹងអាចធ្វើឲ្យអ្នកបាត់បង់ភាពត្រជាក់ចិត្ត ហើយប្រែមកជាកំហឹងវិញ។

អ្នកត្រូវតែដឹងថាមនុស្សពេញវ័យ ឬមនុស្សចាស់ ហើយនឹងខ្លួនអ្នកអាចមានប្រតិកម្មខុសៗគ្នាពីក្មេង និងកូនៗរបស់អ្នក។ ដូច្នេះលើកក្រោយពេលដែលពួកគេធ្វើអ្វីមួយដែលធ្វើឲ្យអ្នកខឹងខ្លាំងជាមួយសកម្មភាពរបស់ពួកគាត់នោះ អ្នកគួរតែធ្វើការផ្លាស់ប្ដូរទៅលើប្រតិកម្មរបស់អ្នកចំពោះអាកប្បកិរិយាអាក្រក់របស់ពួកគាត់។

ទាំងនេះគឺជាជំហានទាំង ៦ យ៉ាងដែលអ្នកគួរតែអនុវត្តនៅពេលនរណាម្នាក់កំពុងប្រដៅ ឬស្ដីបន្ទោសកូនរបស់អ្នកតាមរបៀបដែលអ្នកមិនចង់បាន៖

  • ធ្វើឲ្យខ្លួនឯងស្ងប់អារម្មណ៍ជាមុនសិនមុនពេលធ្វើការឆ្លើយតបទៅកាន់មនុស្សនោះ
  • ពិភាក្សាបញ្ហាដោយគោរពគ្នាទៅវិញទៅមក ប៉ុន្តែមានភាពយ៉ាងម៉ឺងម៉ាត់អំពីបញ្ហាទាំងនោះ
  • ពន្យល់បែបខ្លីៗ ងាយៗយល់ និងច្បាស់លាស់អំពីអាកប្បកិរិយាខុសរបស់ពួកគាត់
  • ធ្វើការពិភាក្សាអំពីអ្វីដែលអាចធ្វើឲ្យមានភាពល្អប្រសើរឡើងវិញ ជាជាងការទាស់ទែងដោយសារតែក្មេង
  • ធ្វើជាគំរូល្អ និងធ្វើការគិតអំពីវិន័យជាការបង្រៀនឥរិយាបថល្អទៅកាន់ពួកគាត់
  • ផ្តល់នូវច្បាប់នឹងវិន័យច្បាស់លាស់ និងស្វែងរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតជាមួយកុមារ ឬមនុស្សដែលបានធ្វើការស្ដីបន្ទោសកូនរបស់អ្នក

វាគឺជារឿងដែលឪពុកម្តាយមិនចង់ឃើញឡើយ នៅពេលនរណាម្នាក់មកស្តីបន្ទោសកូនរបស់ពួកគាត់នោះ ពីព្រោះវានឹងធ្វើឲ្យពួកគាត់ខឹង និងពោរពេញទៅដោយអារម្មណ៍អវិជ្ជមាន។ ការកើតឡើងនូវប្រតិកម្មមិនល្អទាំងនេះគឺជារឿងធម្មតាទៅហើយសម្រាប់ឪពុកម្តាយ ប៉ុន្តែអ្នកចងចាំថាអ្នកត្រូវធ្វើចិត្តឲ្យស្ងប់ ឲ្យខ្លួនឯងបាត់ខឹងសិន មុននឹងការឆ្លើយតបទៅវិញ៕

ចុចអានបន្ត៖ សញ្ញាទាំង ៤ នេះអាចបញ្ជាក់បានថាសង្សារអ្នកគាត់ស្រឡាញ់អ្នកខ្លាំងណាស់

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម