សញ្ញាទាំង ៤ នេះអាចបញ្ជាក់បានថាសង្សារអ្នកគាត់ស្រឡាញ់អ្នកខ្លាំងណាស់

  • 2022-02-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើមានជម្លោះឈ្លោះទាស់ទែងគ្នារវាងអ្នកនឹងដៃគូរបស់អ្នកនោះ អ្នកតែងតែធ្វើការគិតថាពួកគេមិនស្រឡាញ់អ្នកដូចដែលអ្នកមានចំពោះពួកគាត់ទេ ឬមិនដូចអ្វីដែលអ្នកបាននឹងរំពឹងទុកឡើយ។ ជឿថាអ្នកមានដៃគូស្នេហាប្រាកដជាចង់ដឹងថាតើសង្សាររបស់ខ្លួនស្រលាញ់ស្មោះឬអត់ និងតិចឬច្រើនមកកាន់ខ្លួន។

ទោះបីជាអ្នកគិតថាអ្នកមានទំនាក់ទំនងល្អជាមួយដៃគូរបស់អ្នកក៏ដោយ ប៉ុន្តែការគិតថាដៃគូរបស់ខ្លួនស្រឡាញ់ខ្លួនពិតអត់ ឬខ្លាំងកម្រិតណានោះ ជាទូទៅវានូវតែមានការគិតឡើងរវាងដៃគូសង្សារនឹងស្វាមីភិរិយា។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកទាំងពីរមិនមានទំនាក់ទំនងល្អជាមួយគ្នា ឬអ្នកមិនប្រាកដថាដៃគូរបស់ខ្លួនស្រឡាញ់អ្នកពិតឬអត់នោះ អ្នកអាចដឹងបានតាមរយៈការធ្វើរឿងទាំងបួនយ៉ាងនេះរបស់បុរសៗ។

បើសង្សារអ្នកបានធ្វើរឿងទាំង ៤ ចំណុចនេះមកកាន់អ្នកជារឿយៗ វាបញ្ជាក់បានយ៉ាងច្បាស់ថាគាត់ស្រឡាញ់អ្នកខ្លាំងណាស់៖

១. គាត់មិនធ្វើអ្វីឲ្យអ្នកស្រក់ទឹកភ្នែកឡើយ បុរសដែលស្រឡាញ់អ្នកច្រើនជាងខ្លួនគាត់ខ្លាចអ្នកស្រក់ទឹកភ្នែកណាស់ នៅពេលដែលអ្នកយំគាត់គិតថាខ្លួនជាមនុស្សមិនល្អ ឬបានធ្វើអ្វីមួយខុសទៅលើអ្នក។ បុរសដែលស្រលាញ់អ្នកពិតនឹងព្យាយាមធ្វើរឿងគ្រប់យ៉ាងដើម្បីឲ្យអ្នកញញឹមជានិច្ច មិនមែនទឹកភ្នែកឡើយ។

២. គាត់តែងតែធ្វើការគិតអំពីអ្នកពេលឃ្លាតឆ្ងាយពីគ្នា បុរសដែលស្រឡាញ់អ្នកខ្លាំងនឹងយកចិត្តទុកដាក់ចំពោះអ្នកជានិច្ច គាត់ត្រូវតែដឹងអំពីសុខទុក្ខរបស់អ្នក និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបានដឹងថាអ្នកមិនមានរឿងអ្វី។

៣. គាត់ខ្លាចបាត់បង់អ្នក នៅពេលដែលគាត់ស្រឡាញ់អ្នកខ្លាំង គាត់នឹងធ្វើរឿងល្អៗគ្រប់យ៉ាងដើម្បីថែរក្សាអ្នកមិនឲ្យទៅណាឡើយ ដែលបង្ហាញតាមរយៈការព្រួយបារម្ភយកចិត្តទុកដាក់ និងសកម្មភាពប្រចាំថ្ងៃរបស់គាត់មកលើអ្នក។

៤. អ្នកគឺជាមនុស្សទីមួយដែលគាត់នឹងជួយ រាល់ពេលដែលអ្នកមានអារម្មណ៍មិនល្អ មានរឿងអ្វីមួយកើតឡើង គាត់គឺជាមនុស្សតែម្នាក់គត់ដែលលើកទឹកចិត្ត ជួយអ្នក ដែលជាសញ្ញាដែលបញ្ជាក់យ៉ាងច្បាស់ថាគាត់ស្រឡាញ់អ្នកច្រើនជាងអ្វីដែលអ្នកគិតទៅទៀត។

អ្នកក៏ត្រូវចាំថានៅលើលោកនេះការស្វែងរកបុរសល្អពិតវាមិនមែនងាយស្រួលនោះទេ ស្ត្រីគួរតែមានអាកប្បកិរិយាមាយាទឲ្យបានត្រឹមត្រូវដើម្បីឲ្យបុរសដែលអ្នកស្រឡាញ់មានអារម្មណ៍ថាមានសុភមង្គលនឹងសុវត្ថិភាពជាមួយគ្នា។ ត្រូវចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក និងត្រូវចេះថែរក្សាគាត់ឲ្យបានគង់វង្ស ប្រសិនបើអ្នកបានដឹងថាអ្នកកំពុងទទួលបុរសល្អម្នាក់នៅក្នុងជីវិត៕

ចុចអានបន្ត៖ លក្ខណ​សម្បត្តិ ៤ យ៉ាងរបស់ស្ត្រីដែលធ្វើឲ្យបរុសៗមិនអាចបំភ្លេចនាងបាន

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម