WhatsApp៖ ការបោកប្រាស់តាមរយៈសារបានធ្វើឲ្យជនរងគ្រោះបាត់បង់ទឹកប្រាក់រាប់ពាន់ផោន

  • 2022-02-08 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជនរងគ្រោះដែលត្រូវបានគេបោកប្រាស់តាមរយៈសារ WhatsApp ត្រូវបានបាត់បង់លុយរាប់ពាន់ផោនដែលធ្វើឲ្យពួកគាត់មានភាពក្រីក្របំផុតបន្ទាប់ពីត្រូវបានទទួលរងការបោកបញ្ឆោតទាំងនោះ។ ប៉ូលីស North Wales បាននិយាយថាជនរងគ្រោះនៅក្នុងប្រទេសវេលស៍បានបាត់បង់ទឹកប្រាក់ជាមធ្យមជិត ២,៥០០ ផោនក្នុងម្នាក់ៗពីការក្លែងបន្លំបោកប្រាស់នៅក្នុងចក្រភពអង់គ្លេស។

ជនបោកប្រាក់ជាច្រើនចាប់ផ្តើមដោយ៖ «​ជំរាបសួរម៉ាក់ ខ្ញុំមានទូរសព្ទថ្មី សូមរក្សាលេខនេះទុក» ជនបោកប្រាស់បាន​ផ្ញើ​សារ​ដែល​អះអាង​ថា​ខ្លួនជា​សាច់​ញាតិ​ ជាមួយនឹង​លេខទូរសព្ទ​ថ្មី បន្ទាប់​មក​សុំ​ជំនួយ​ដើម្បីបង់ទៅលើ​វិក្កយបត្រ ឬ​ការ​ចំណាយ​ផ្សេង​ទៀត។

Zoe Burrell បានផ្ទេរទឹកប្រាក់ជាង ៤,៨០០ ផោនទៅជនបោកប្រាស់

**WhatsApp** បាននិយាយថាមនុស្សគួរតែស្នើសុំកំណត់ចំណាំសំឡេង ឬការហៅទូរសព្ទប្រសិនបើពួកគេទទួលបានសារដែលគួរឲ្យសង្ស័យនោះ។ WhatsApp គឺជាកម្មវិធីផ្ញើសារដែលមនុស្សប្រើច្រើនជាងគេបំផុត ដើម្បីនិយាយជាមួយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ។

លោក Det Con Roberts បាននិយាយថាមន្ត្រីប៉ូលីសបានកំពុងរកឃើញជនរងគ្រោះថ្មីៗជារៀងរាល់ថ្ងៃ «ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍នៅដើមខែមករានេះ» យើងបានឃើញអ្នកបោកប្រាស់ព្យាយាមលួចលុយជាង ២៤,០០០ ផោនពីមនុស្សនៅភាគខាងជើងនៃប្រទេសវេលស៍ (Wales)។

លោក Det Con Rachel Roberts បាននិយាយថាជនរងគ្រោះភាគច្រើនគឺជាស្ត្រីដែលមានកូនពេញវ័យ។ អ្នកស៊ើបអង្កេតកំពុងព្យាយាមរកឃើញថាអ្នកបោកប្រាស់កំពុងប្រើល្បិច «ទំនុកចិត្ត» ដែលវាជាការបោកប្រាស់ដ៏អាក្រក់មួយ ពីព្រោះឧក្រិដ្ឋជនតែងតែបោកថាខ្លួនគឺជាកូនប្រុស ឬកូនស្រីរបស់នរណាម្នាក់៕

ចុចអានបន្ដ៖ ការក្លែងបន្លំស្នេហា៖ បុរសម្នាក់បាត់បង់ទឹកប្រាក់ជាង ១៥០ ពាន់ផោនក្នុងការបោកប្រាស់ Bitcoin

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម