ការក្លែងបន្លំស្នេហា៖ បុរសម្នាក់បាត់បង់ទឹកប្រាក់ជាង ១៥០ ពាន់ផោនក្នុងការបោកប្រាស់ Bitcoin

  • 2022-02-07 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរសម្នាក់ដែលបានបាត់បង់ទឹកប្រាក់ប្រហែល ១៥០,០០០ ផោនក្នុងការបោកប្រាស់ការក្លែងបន្លំស្នេហាមួយបាននិយាយថាបទពិសោធន៍នេះបាន «បំផ្លាញ» គាត់គ្មានសេសសល់អ្វីឡើយ។

Tom ដែលជាឈ្មោះហៅក្រៅរបស់គាត់គឺជាជនរងគ្រោះដែលត្រូវបានគេបោកប្រាស់ រូបិយប័ណ្ណ Cryptocurrency ដែលបានចាប់ផ្តើមតាមរយៈកម្មវិធីណាត់ជួបអនឡាញ។ គាត់បាននិយាយថា ការជឿទុកចិត្តត្រូវបានបង្កើតឡើង ប៉ុន្តែក្នុងមួយប៉ព្រិចភ្នែក អ្វីៗត្រូវបានបាត់បង់ “ខ្ញុំពិតជាឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបាន​”

Tom ដែល​មាន​អាយុ​ខ្ទង់ ៣០ មកពី Weston-Super-Mare បានចូលរួមកម្មវិធីណាត់ជួបអនឡាញមួយនៅឆ្នាំ ២០២០ ជាកន្លែងដែលគាត់ចាប់ផ្តើមនិយាយជាមួយនារីម្នាក់ឈ្មោះ Jia ដែលបាននិយាយថានាងមានអាយុ ២០ ឆ្នាំដែលរស់នៅក្នុងទីក្រុងហុងកុង។

គាត់បាននិយាយថា “នាងបានបង្ហាញពីខ្លួនឯងជាអ្នកវិនិយោគដ៏ជោគជ័យម្នាក់ជាមួយនឹងចំណេះដឹងខ្ពស់”។ ហើយនាងបាននិយាយអំពីរឿងអនាគតនៃការផ្លាស់ទៅរស់នៅចក្រភពអង់គ្លេស និងរបៀបដែលពួកគេអាចកសាងជីវភាពរស់នៅដ៏សម្បូរបែបជាមួយគ្នា ប៉ុន្តែអ្វីៗគ្រប់យ៉ាងដែលនាងកំពុងធ្វើគឺដើម្បីបង្កើតទំនុកចិត្តជាមួយគាត់តែប៉ុណ្ណោះ។

បន្ទាប់ពីនិយាយគ្នាអស់រយៈពេលពីរថ្ងៃ Jia បានសួរ Tom ថាតើគាត់ដឹងអ្វីខ្លះអំពី រូបិយប័ណ្ណ Bitcoin (BTC)។ Tom បានប្រាប់ឲ្យដឹងថាគាត់បានវិនិយោគលើវាកាលពីប៉ុន្មានឆ្នាំមុន។ បន្ទាប់មកលោក Tom ត្រូវបាន Jia ណែនាំឲ្យទាញយកកម្មវិធីវេទិកាពាណិជ្ជកម្មអនឡាញនោះដាក់ចូលទូរស័ព្ទរបស់គាត់។

គាត់បាននិយាយថា គាត់មានការសង្ស័យបន្ដិចដែរ ប៉ុន្តែគិតថាមានសំណាងវិញដែលបានជួបនរណាម្នាក់ដែលដឹងច្បាស់អំពីការរកលុយចូលជារៀងរាល់ថ្ងៃ លុះត្រាតែអ្នកនោះមានបទពិសោធន៍ និងចំណេះដឹងអំពីវា។ Jia បានលើកទឹកចិត្ត Tom ឲ្យបន្ដធ្វើការវិនិយោគដើម្បីទទួលបានប្រាក់ចំណេញ ប្រសិនបើគាត់វិនិយោគលឿន។ Tom បានវិនិយោគរូបិយប័ណ្ណ Bitcoin (BTC) ទាំងអស់ភ្លាមៗ ប៉ុន្តែនៅទីបំផុតអ្វីៗក៏បានបាត់បង់គ្មានសេសសល់ឡើយ។

ដោយការធានាពី Jia គាត់បានគាត់បានវិនិយោគម្តងទៀតជាមួយភាពអស់សង្ឃឹម ហើយវាក៏ត្រូវបាត់បង់ទៅទាំងអស់ទៀត។ បន្ទាប់ពីនោះ Jia បានបដិសេធមិនជួយឡើយ ដោយនិយាយថានាងត្រូវហោះហើរទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីមើលថែម្តាយមីងរបស់នាងដែលកំពុងឈឺ។

រឿងដែលបានកើតឡើងនេះបានជះឥទ្ធិផលអាក្រក់យ៉ាងខ្លាំងដល់ Tom។ គាត់បាននិយាយថា «ខ្ញុំទទួលស្គាល់ថាខ្ញុំត្រូវការជំនួយភ្លាមៗ» ហើយគាត់បានទៅជួបម្តាយរបស់ដើម្បីទទួលបានការគាំទ្រ បើមិនដូច្នោះទេគាត់អាចនឹងគិតអាក្រក់ៗ។ ក្រៅពីនោះ Tom បានស្វែងរកដំបូន្មានពីសុខភាពការងារនៅកន្លែងធ្វើការ ការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិ ដែលបានលើកទឹកចិត្តគាត់ឲ្យរាយការណ៍ពីអ្វីដែលបានកើតឡើងទៅកាន់ប៉ូលីស។ Tom បាននិយាយថា យ៉ាងហោចណាស់វាកំពុងត្រូវបានស៊ើបអង្កេត គឺច្រើនជាងអ្វីដែលគាត់បានរំពឹងទុក៕

ចុចអានបន្ដ៖ WHO៖ និយាយថា ការឆ្លើយតប​ទៅនឹង​កូវីដ​ជា​សាកល​បានបង្កើត​កាកសំណល់​យ៉ាងច្រើន

ប្រភព៖ BBC ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម