រឿងដែលអ្នកត្រូវដឹងអំពី (អូមីក្រុង) ដែលអាចមានផលប៉ះពាល់ដល់ការមានផ្ទៃពោះ
- 2022-01-31 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលអ្នកត្រូវដឹងអំពី (អូមីក្រុង) ដែលអាចមានផលប៉ះពាល់ដល់ការមានផ្ទៃពោះ
ក្នុងនាមអ្នកដែលរំពឹងទុកថានឹងក្លាយជាឪពុកម្ដាយឆាប់ៗ វាគឺជារឿងដ៏រំភើបសប្បាយរីករាយមួយ។ ប៉ុន្តែការព្រួយបារម្ភអំពីសុខភាពរបស់កូនដែលមិនទាន់កើតរបស់អ្នកនឹងកើតឡើងជាធម្មតា ពីព្រោះតែបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសក្នុងអំឡុងពេលនៃការមានផ្ទៃពោះរបស់អ្នក។
អូមីក្រុង គឺជារលកជំងឺកូវីដថ្មីដែលធ្វើឲ្យមនុស្សមានការព្រួយបារម្ភខ្លាំង និងមានការយកចិត្តទុកដាក់ក្នុងការប្រុងប្រយ័ត្ន។ ដូច្នេះអ្នកត្រូវស្វែងយល់ឲ្យបានច្បាស់នូវអ្វីដែលអ្នកត្រូវដឹងអំពីផលប៉ះពាល់ ប្រសិនបើអ្នក ឬមនុស្សជាទីស្រឡាញ់របស់អ្នកកំពុងតែមានផ្ទៃពោះ។
រោគសញ្ញានៃ អូមីក្រុង-Omicron គឺដូចគ្នាទៅនឹងរោគសញ្ញានៃឌែលតា ឬកូវីដ-១៩ ផ្សេងទៀតដែរ ដូចជាគ្រុនក្ដៅ ក្អក ដង្ហើមខ្លីៗ ផ្ដាសាយ អស់កម្លាំង ឈឺក្បាល និងឈឺសាច់ដុំជាដើម។ រោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើដូចជា (ឈឺបំពង់ក បាត់បង់រសជាតិ ឬក្លិន) ត្រូវបានគេរកឃើញច្រើនជាមួយនឹង អូមីក្រុង។ ប៉ុន្តែបើផ្អែកទៅលើទិន្នន័យដែលប្រមូលបានរហូតមកដល់ពេលនេះ អូមីក្រុង ហាក់ដូចជាអាចបង្កឲ្យមានរោគសញ្ញាស្រាលជាង ឌែលតា។
បើតាមវេជ្ជបណ្ឌិត Ross បានពន្យល់ថា «ស្ត្រីមានផ្ទៃពោះដែលឆ្លងជំងឺកូវីដ-១៩ មានអត្រានៃការកូនស្លាប់នៅក្នុងផ្ទៃពោះ ជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ ការកើតមិនទាន់គ្រប់ខែ ការរអាក់រអួលនៃសុក កំណកឈាម ផលវិបាកផ្លូវដង្ហើម និងការសម្រាលកូនដោយផ្នែកវះកាត់»។
វេជ្ជបណ្ឌិត Ross មានប្រសាសន៍ទៀតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូចបានណែនាំដោយអង្គការថែទាំសុខភាពស្ត្រីដែលត្រូវផ្ដល់ឲ្យស្ត្រីមុនមានផ្ទៃពោះ កំពុងមានផ្ទៃពោះ ឬស្ត្រីដែលកំពុងបំបៅដោះកូន ពីព្រោះការសិក្សាផ្នែកវេជ្ជសាស្ត្របានគាំទ្រអំពីសុវត្ថិភាព និងការការពាររបស់វ៉ាក់សាំងចំពោះម្តាយនឹងទារកបាន៕
ចុចអានបន្ដ៖ UK៖ តម្រូវការមនុស្សរាប់ពាន់នាក់ដើម្បីសាកល្បងថ្នាំព្យាបាលប្រឆាំងកូវីដថ្មី