កាយវិការ​មិន​ដឹង​ខ្លួន ៧ របស់​មនុស្ស​ស្រី ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្ពស់

  • 2022-01-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​អត់​ថា​ពេល​មនុស្ស​ស្រី​ធ្វើ​អ្វី​មួយ​ដោយ​មិន​ដឹង​ខ្លួន កាយវិការ​របស់​ពួកគេ​ពិតជា​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់។ ចង់​ដឹង​ថា​កាយវិការ​បែប​ណា​ខ្លះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្ពស់​ពី​អ្នក​ជុំវិញ​ខ្លួន​នោះ តាមដាន​ខាងក្រោម​ទាំងអស់​គ្នា៖

១.ក្រឡេក​មើល៖ នៅ​ពេល​ស្ត្រី​កំពុង​ដើរ ហើយ​ត្រូវ​បាន​អ្នក​ដទៃ​ហៅ ហើយ​ក៏​ងាក​មកវិញ អាច​ឆក់​បេះដូង​បុរស​ៗ​បាន ព្រោះ​កាយវិការ​បែប​នោះពិតជា​ស្រស់​ស្រាយ។

២.ក៖ បុរស​មួយ​ចំនួន​ចូលចិត្ត​មើល​ក ព្រោះ​មាន​ភាព​​សិចស៊ី។

៣.លេង​សក់​ខ្លួន​ឯង៖ ក្មេង​ស្រី​​មើល​ទៅ​សិចស៊ី បំផុត​ពេល​ពួកគេ​បង្ហាញ​កាយវិការ​ត្រេកត្រអាល​នឹង​សក់​របស់​ខ្លួន​ឯង។

៤.បបូរមាត់៖ កន្លែង​នេះ​ជា​ចំណុច​ទាក់ទាញ​ខ្លាំង ព្រោះ​ពេល​ឃើញ​បបូរមាត់​ទន់​រលោង​នរណា​ក៏​ប្រាថ្នា​ចង់​ថើប​ដែរ។

៥.អង្គុយ​គងអន្ទាក់ខ្លា៖ កាយវិការ​បែប​នេះ ធ្វើឲ្យ​អ្នក​ចេញ​រាង​ង​ខ្ទែត ជាពិសេស​បុរស​ៗ​បាន​ឃើញ​កំភួនជើង​ដ៏​ស្រឡូន​របស់​អ្នក។

៦.ផ្ដោត​អារម្មណ៍៖ នៅ​ពេល​ដែល​អ្នក​កំពុង​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​របស់​អ្វី​មួយ ទឹកមុខ​ប្រាកដជា​គួរឲ្យ​ស្រលាញ់។

៧.ពេល​ញ៉ាំ៖ ពេល​មនុស្ស​ស្រី​បាន​ញ៉ាំ​អ្វី​ដែល​ខ្លួន​ចូលចិត្ត នោះ​ប្រាកដ​ជា​ពេល​ដ៏​ស្រស់​ស្អាត​បំផុត​ហើយ ព្រោះ​មាន​អារម្មណ៍​ល្អ​បាន​អ្វី​ដែល​ខ្លួន​ចង់។

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ទាក់ទាញ​ដ៏​ល្អ​បំផុត​របស់​ស្ត្រី គឺ​ស្នាមញញឹម៕

ចុចអាន៖រឿង​ ១២​​យ៉ាង​ដែល​អ្នក​នឹង​​ឈប់​ខ្វល់​ក្រោយ​ឈាន​​​ចូល​ដល់​អាយុ​៣០​ឆ្នាំ​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម