រូបមន្តពិសេស ៤ យ៉ាងនេះអាចកម្ចាត់ឬសតាមបែបធម្មជាតិបានយ៉ាងមានប្រសិទ្ធិភាព

  • 2022-01-26 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហាសុខភាបស្បែកគឺជារឿងដែលមនុស្សគ្រប់ៗគ្នាត្រូវតែធ្វើការដោះស្រាយ ពីព្រោះវាជារឿងសំខាន់បំផុតដែលទាក់ទងទៅនឹងរូបសម្រស់របស់ពួកគេម្នាក់ៗ។ ការរំខានដ៏ខ្លាំងបំផុតអំពីបញ្ហាស្បែកនោះគឺការមានដុះឬសនៅលើដៃជើង ឬក៏នៅលើដងខ្លួនដែលវាបណ្ដាលមកពីប្រភេទវីរុសម្យ៉ាងហៅថា ផាភិលឡូម៉ា “Papilloma”។ បញ្ហាឬសនឹងមិនបង្កគ្រោះថ្នាក់អ្វីទេ ប៉ុន្តែវានឹងធ្វើឲ្យសម្រស់ស្បែករបស់អ្នកបាត់បង់ និងមិនមានភាពស្រនុកស្រួលឡើយ។

ទោះជាយ៉ាងណាក៏ដោយបញ្ហាឬសនៅលើដងខ្លួនមិនពិបាកនៅក្នុងការដោះស្រាយព្យាបាលនោះទេ។ អ្នកអាចធ្វើការព្យាបាលតាមបែបវិទ្យាសាស្ត្រជាមួយឱសថដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ឬស និងការព្យាបាលតាមបែបធម្មជាតិជាច្រើនប្រភេទទៀត។ ដូច្នេះកុំអស់សង្ឃឹម ពីព្រោះបញ្ហាឬសមិនមែនជារឿងដែលអ្នកត្រូវព្រួយបារម្ភឡើយ។

ដើម្បីការព្យាបាលបំបាត់ឬសចេញ និងការបង្កើនទំនុកចិត្តរបស់អ្នកជាមួយសុខភាពស្បែកស្រស់ស្អាត អ្នកអាចអនុវត្តតាមវីធីធម្មជាតិងាយៗ ៤ យ៉ាងនេះ៖

១. ការលាបទឹកឃ្មុំ ជាក់ស្តែងទឹកឃ្មុំមានមុខងារក្នុងការប្រឆាំងនឹងការរលាក បាក់តេរី ឬការឆ្លងនៃមេរោគផ្សេងៗទៀតបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសនោះគឺការកម្ចាត់ឬសតែម្ដង។

២. ការត្រាំទឹកក្តៅលាយជាមួយអំបិលសមុទ្រ វាជាវិធីងាយស្រួលបំផុតដើម្បីកម្ចាត់ឬសដែលមាននៅលើម្រាមដៃជើង ហើយវាជាការព្យាបាលប្រកបដោយប្រសិទ្ធភាព ប៉ុន្តែវាទាមទារពេលវេលាច្រើនដែលតម្រូវឲ្យអ្នកធ្វើច្រើនដងទើបអាចកម្ចាត់បាន។

៣. ការលាបទឹកម្នាស់ស្រស់ ជាមួយនឹងជាតិអាស៊ីតខ្ពស់ដែលមាននៅក្នុងទឹកម្នាស់ វាអាចជួយបំផ្លាញប្រភេទឬសដែលមាននៅលើដងខ្លួនរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។

៤. លាបប្រទាលកន្ទុយក្រពើ វាមានសមាសធាតុសកម្មជាច្រើនដែលមានឥទ្ធិពលប្រឆាំងវីរុស និងអាចសម្លាប់មេរោគបាន ហើយវាក៏មានសមត្ថភាពក្នុងការប្រឆាំងទៅនឹងការរលាកនានាបានផងដែរ។

មុននឹងសាកល្បងវិធីធម្មជាតិឬការប្រឱសថទាំងប៉ុន្មានខាងលើ សូមធ្វើការណាត់ជួបជាមួយវេជ្ជបណ្ឌិតរបស់អ្នកដើម្បីឲ្យប្រាកដថាអ្វីដែលអ្នកមានគឺជាឬស ពីព្រោះវាអាចច្រឡំជាមួយនឹងបញ្ហាស្បែកដទៃទៀតបាន។ សូមចងចាំថាប្រសិនបើអ្នកមានឬសដុះឡើង កុំប៉ះពាល់ដោយដៃផ្ទាល់ឲ្យសោះ ពីព្រោះពួកវាអាចនឹងបន្តរាលដាលដុះនៅផ្នែកផ្សេងទៀតនៃរាងកាយរបស់អ្នកបាន៕

ចុចអានបន្ត៖ ទម្លាប់ ៣ យ៉ាងនេះហើយដែលបណ្ដាលឲ្យស្បែកនៅតែស្ងួតមិនបាត់សោះ

អត្ថបទ៖ Chrel Den