ទម្លាប់ ៣ យ៉ាងនេះហើយដែលបណ្ដាលឲ្យស្បែកនៅតែស្ងួតមិនបាត់សោះ
- 2022-01-25 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ ៣ យ៉ាងនេះហើយដែលបណ្ដាលឲ្យស្បែកនៅតែស្ងួតមិនបាត់សោះ
ថ្មីៗនេះអាកាសធាតុប្រែប្រួលខ្លាំងណាស់ ទាំងក្ដៅផងភ្លៀងផងព្រមពេលជាមួយគ្នាដែលធ្វើឲ្យសុខភាពស្បែករបស់យើងមិនអាចសម្របទៅតាមអាកាសធាតុបែបនោះបានឡើយ ជាពិសេសនោះគឺកម្ដៅពីកាំរស្មីព្រះអាទិត្យ វាអាចបំផ្លាញសុខភាពស្បែករបស់យើង និងអាចធ្វើឲ្យស្បែករបស់យើងកាន់តែស្ងួតផងដែរ។ ដូចច្នេះការការពារស្បែកនៅក្នុងពេលអាកាសធាតុប្រែប្រួលខ្លាំងបែបនេះគឺពិតជាមានសារសំខាន់ណាស់។
មនុស្សជាច្រើនប្រើផលិតផលការពារ និងជំនួយស្បែករបស់ពួកគេ ប៉ុន្តែបញ្ហាស្បែកស្ងួតនៅតែកើតមានឡើងសម្រាប់មនុស្សមួយចំនួន។ យោងទៅតាមគ្រូពេទ្យជំនាញខាងសើស្បែកបានធ្វើការបង្ហាញឲ្យដឹងថាមានមូលហេតុចម្បងបីយ៉ាងដែលធ្វើឲ្យសុខភាពស្បែករបស់អ្នកនៅតែស្ងួត បើទោះបីជាអ្នកប្រើផលិតផលផ្តល់សំណើមយ៉ាងណាក៏ដោយ។
កំហុសឆ្គង ៣ យ៉ាងខាងក្រោមនេះហើយដែលបណ្ដាលឲ្យសុខភាពស្បែករបស់អ្នកនៅតែស្ងួតមិនបាត់សោះ៖
១. អ្នកមិនបានផឹកទឹកគ្រប់គ្រាន់ ស្បែករបស់អ្នកត្រូវការជាតិទឹកដើម្បីផ្គត់ផ្គង់សរីរាង្គកាយទាំងមូល នៅពេលដែលអាកាសធាតុក្ដៅខ្លាំង អ្នកត្រូវការជាតិទឹកកាន់តែច្រើន ពីព្រោះវាមានសារសំខាន់ដើម្បីរក្សាតុល្យភាពជុំវិញកោសិកាស្បែកនីមួយៗឲ្យមានសុខភាពល្អ និងដើម្បីរក្សាសំណើមដល់សុខភាពស្បែក។
២. អ្នកនៅតែមុជទឹកក្តៅ យោងទៅតាមការស្រាវជ្រាវផ្នែកគ្រឿងសំអាង និងព្យាបាលរោគសើស្បែកបានប្រាប់ថាការងូតទឹកក្តៅនៅក្នុងខែក្ដៅអាចធ្វើឲ្យជាតិប្រេងសំខាន់ៗដែលមាននៅលើស្បែកបាត់បង់ដោយងាយដែលបណ្តាលឲ្យស្បែករលាក និងស្ងួត។
៣. ការប្រើផលិតផលសម្អាតខុសដែលលាងជម្រះអស់នូវកោសិកាចញ្ចឹមពីធម្មជាតិ ជាធម្មតាស្បែករបស់យើងមានជាតិអាស៊ីតបន្តិចដើម្បីជួយការពារស្បែកពីបាក់តេរីនឹងមេរោគ វាជាការប្រសើរក្នុងការប្រើផលិតផលសំអាតដែលអាចរក្សាតុល្យភាពនៃជាតិអាស៊ីតនៅលើស្បែក។
ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវចៀសវាងកត្តាទាំងប៉ុន្មានខាងលើនេះ ហើយខិតខំព្យាយាមធ្វើការផ្លាស់ប្ដូរទម្លាប់មិនល្អទាំងនោះចោល ធ្វើការកែលម្អ និងជ្រើសរើសផលិតផលដែលត្រឹមត្រូវជាមួយរូបមន្តជួយការពារពីកាំរស្មីយូវី ជួយកាត់បន្ថយស្បែកស្ងួត តែផ្ដល់មកវិញនូវការជម្រុញជាតិទឹកដល់ស្បែករបស់អ្នក និងធ្វើឲ្យស្បែកមានសំណើមសុខភាពល្អជានិច្ច៕
ចុចអានបន្ត៖ ៣ វិធីងាយៗក្នុងការថែរក្សាស្បែកមុខឲ្យនៅតែភ្លឺម៉ត់រលោងជានិច្ច