ញត្តិសម្រាប់ច្បាប់ថ្មីបន្ទាប់ពីឆ្កែមួយត្រូវបានបាត់បង់ភ្នែកដោយការវាយប្រហារពីសត្វឆ្កែដទៃ

  • 2022-01-26 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយបានកើតឡើងចំពោះសត្វឆ្កែ Shih Tzu និងសត្វឆ្កែដទៃទៀតដែលបានបណ្ដាលឲ្យ Shih Tzu បាត់បង់ភ្នែកម្ខាង។ ញត្តិមួយត្រូវបានចាប់ផ្តើមដាក់ ដោយទាមទារឲ្យម្ចាស់សត្វចិញ្ចឹមទាំងអស់មានទំនួលខុសត្រូវ និងទទួលខុសត្រូវចំពោះទង្វើនឹងសកម្មភាពរបស់សត្វចិញ្ចឹមពួកគេ។

Rebecca Chapman ដែលជាម្ចាស់របស់សត្វឆ្កែ Shih Tzu ឈ្មោះ Rupert បាននាំ Rupert ទៅដើរលេងនៅឯឆ្នេរ Ramsgate ខណៈពេលនោះមានសត្វឆ្កែមួយក្បាល់ទៀតបានរត់មកខាំ Rupert រហូតដល់បាត់បង់ភ្នែក។ Rebecca បានខំស្រែកឆោឡោឲ្យសត្វឆ្កែនោះឈប់ និងបានព្យាយាមចាប់ Rupert ឡើងភ្លាម។

នាងមានការសោកស្ដាយយ៉ាងខ្លាំងចំពោះរហួសយ៉ាងធ្ងន់ធ្ងរ ហើយម្ចាស់ឆ្កែផ្សេងទៀតបានដើរចេញដោយគ្មានទំនួលខុសត្រូវអ្វីបន្ដិចសោះ ប៉ុន្តែបែរជានិយាយថា ការវាយប្រហារនោះបានកើតឡើងក៏ព្រោះតែ Rupert ជាអ្នករំខានទៅវិញ។ បន្ទាប់ពីបានទៅពេទ្យសត្វ ពេទ្យបានប្រាប់ថាភ្នែករបស់ Rupert មិនអាចសង្គ្រោះបាន។ នាងក៏បានសម្រេចចិត្តទៅដាក់ញត្តិដើម្បីឲ្យម្ចាស់ឆ្កែមួយនោះទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​សត្វ​ចិញ្ចឹម​របស់​ពួក​គេ។

"ម្ចាស់​ត្រូវ​តែទទួល​ខុស​ត្រូវ​បន្ទាប់​ពី Shih Tzu បាត់បង់​ភ្នែក" មិនមែនដើរចេញដូចជាមិនមានអ្វីកើតឡើងនោះទេ។ នេះប្រសិនបើពួកគេបោកកម្ទេចកុំព្យូទ័រ​យួរ​ដៃ​របស់​ខ្ញុំ ពួកគេនឹង​ទទួល​ខុស​ត្រូវ ប៉ុន្តែ​សម្រាប់​ឆ្កែ​របស់​ខ្ញុំ​វិញ ពួកគេបែរជាមិនខ្វល់៕

មកទល់ពេលនេះ Rupert នៅញ័រ ហើយនៅតែតក់ស្លុតជានិច្ច។ នាង​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ទៅ​ប៉ូលិស ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​មិនមាននរណាអើពើឡើយ។ នាងបានបន្ដថា "ឆ្កែមិនមែនជារបស់លេងទេ វាជាសមាជិកគ្រួសារ" ឥឡូវនេះសត្វឆ្កែរបស់ខ្ញុំនឹងត្រូវរស់នៅដោយភ្នែកពិការតែមួយ៕

ចុចអានបន្ដ៖ វិធីក្នុងការជួយថែរក្សាសត្វឆ្កែរបស់អ្នកនៅពេលវាកំពុងតែមានផ្ទៃពោះ

ប្រភព៖ Autism Life ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម