វិធីក្នុងការជួយថែរក្សាសត្វឆ្កែរបស់អ្នកនៅពេលវាកំពុងតែមានផ្ទៃពោះ
- 2022-01-17 23:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីក្នុងការជួយថែរក្សាសត្វឆ្កែរបស់អ្នកនៅពេលវាកំពុងតែមានផ្ទៃពោះ
វាគឺជារឿងដ៏រំភើបរីករាយបំផុតនៅពេលដែលសត្វឆ្កែរបស់អ្នកមានផ្ទៃពោះ ប៉ុន្តែអ្នកក៏ត្រូវដឹងដែលថា វាក៏ជារយៈពេលដ៏លំបាកបំផុតសម្រាប់សត្វឆ្កែរបស់អ្នកផងដែរ។ ប្រសិនបើអ្នកផ្ដល់ក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់កាន់តែខ្លាំង វាអាចធ្វើឲ្យមានភាពងាយស្រួលសម្រាប់សត្វឆ្កែរបស់អ្នក។
នៅក្នុងគ្រាដំបូងនៃការមានផ្ទៃពោះរបស់ឆ្កែ ពួកវាកាន់តែត្រូវការសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់កាន់តែច្រើនពីម្ចាស់របស់វា។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនេះ អ្នកគួរតែបង្កើនការទៅជួបគ្រូពេទ្យសត្វឲ្យបានញឹកញាប់ ដើម្បីធ្វើការពិនិត្យមើលផ្ទៃពោះ ប្រភេទចំណីអាហារណាដែលសក្កសមសម្រាប់ញ៉ាំ និងការថែរក្សាស្ថានភាពអារម្មណ៍របស់ឆ្កែអ្នក។
ប្រសិនបើឆ្កែរបស់អ្នកអាចមានផ្ទៃពោះ ពោះរបស់វានឹងចាប់ផ្ដើមរីកធំក្រោយពេលមានផ្ទៃពោះខែទី ១ ដូច្នេះអ្នកគួរតែបញ្ជូនវាទៅពេទ្យសត្វជាបន្ទាន់ដើម្បីពិនិត្យ។ បន្ទាប់មកព្យាយាមផ្តល់អាហារដែលមានសុខភាពល្អ វីតាមីន ឬអាហារដែលសត្វឆ្កែរបស់អ្នកចូលចិត្តក្នុងអំឡុងនៃការមានផ្ទៃពោះ។
ប្រសិនបើឆ្កែរបស់អ្នកមិនចង់ញ៉ាំ វាអាចជាសញ្ញាមួយទៀតដែលបង្ហាញថា វាជាបញ្ហាដែលបណ្ដាលមកពីអាការមានផ្ទៃពោះ។ អ្នកត្រូវដឹងថាមិនមែនសត្វឆ្កែទាំងអស់ហូបដូចគ្នានោះទេ ហេតុដូច្នេះហើយបានជាអ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យសត្វ ដើម្បីទទួលបានប្រភេទអាហារ និងថ្នាំត្រឹមត្រូវក្នុងការញ៉ាំក្នុងអំឡុងពេលមានផ្ទៃពោះ។
ប្រសិនបើអ្នកចង់ឲ្យសត្វឆ្កែរបស់អ្នក និងកូនៗរបស់វាមានសុខភាពល្អ អ្នកត្រូវប្រាកដថាឆ្កែរបស់អ្នកបានផឹកទឹកគ្រប់គ្រាន់ ប៉ុន្តែកុំភ្លេចថា មិនគួរញ៉ាំឬឲ្យផឹកហួសកម្រិតនោះទេ ពីព្រោះវាអាចបង្កឲ្យមានបញ្ហាផ្សេងៗផងដែរ។ ក្នុងអំឡុងពេលនេះវាត្រូវការភាពស្ងប់ស្ងាត់ កន្លែងដែលទន់ៗដើម្បីសម្រាក នឹងដើម្បីត្រៀមក្នុងការសម្រាលកូនរបស់វា៕
ចុចអានបន្ដ៖ ហេតុផល ៤ យ៉ាងដែលការវាយសត្វឆ្កែចិញ្ចឹមរបស់អ្នកមិនមែនជារឿងល្អឡើយ