បែកគ្នាហើយ ហេតុអ្វីបានចង់ត្រឡប់ទៅរកគេវិញម្ដងហើយម្ដងទៀត?
- 2022-01-23 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកគ្នាហើយ ហេតុអ្វីបានចង់ត្រឡប់ទៅរកគេវិញម្ដងហើយម្ដងទៀត?
ស្រឡាញ់មនុស្សម្នាក់ ពិតជាស្រួល ប៉ុន្តែបើចង់ឲ្យខ្លួនឯងស្អប់ ឬបំភ្លេចគេវិញគឺវាពិបាកខ្លាំងណាស់។ ទោះជាបែកគ្នាមួយរយៈធំហើយ បេះដូងអ្នកនៅតែឈឺចាប់ ហើយចិត្តក៏ចេះតែចង់ត្រឡប់ទៅរកគេវិញម្ដងហើយម្ដងទៀត។ ឆ្ងល់ណាស់មែនទេ ហេតុអ្វីខ្លួនឯងល្ងង់យ៉ាងនេះ? យ៉ាងណាមិញ ខាងក្រោមនេះជាមូលហេតុ៣យ៉ាងដែលបណ្ដាលឲ្យចិត្តរបស់អ្នកមិនដាច់ស្រឡះបែបនេះ ដូច្នេះអ្នកត្រូវស្វែងយល់ ដើម្បីយកឈ្នះខ្លួនឯងឲ្យបាន៖
អ្នកមិនត្រូវការអ្វីទាំងអស់ ក្រៅពីចង់បានគេម្នាក់នោះមកនៅក្បែរខ្លួន។ អ្នកឲ្យតម្លៃភាពសំខាន់របស់គេ លើសខ្លួនឯង រហូតពិបាកនិងរស់នៅបន្តពេលដែលគ្មានវត្តមានគេ។ ដូច្នេះអ្នកត្រូវកំណត់គោលដៅជីវិតខ្លួនឯងជាថ្មី ដែលគ្មានរូបគេ បែបនេះទើបជីវិតអ្នកអាចរកឃើញពន្លឺម្ដងទៀត។
២. ត្រូវការពេលវេលា ក្នុងការបំភ្លេច
ដោយសារតែនៅជាមួយគ្នារយៈពេលយូរ ធ្វើឲ្យអ្នកធ្លាប់ជាមួយជីវិតដែលមានគេ ដូចជា ធ្លាប់ទៅណាមកណា ញ៉ាំអាហារ ឬចែករំលែកបញ្ហាជាមួយគ្នាជាដើម។ អនុស្សាវរីយ៍កាន់តែច្រើន អ្នកកាន់តែត្រូវការពេលវេលាយូរក្នុងការបំភ្លេច។ ប៉ុន្តែអ្នកត្រូវចាំថា គ្មានអ្វីទៀងទាត់ទេលើលោកនេះ ជួបបែកគឺជារឿងធម្មតារបស់មនុស្សគ្រប់រូប។
៣. អ្នកនៅតែចាត់ទុកគេជាគូស្នេហ៍
អ្នកនៅតែមានៈ មិនព្រមទទួលការពិត ហើយគិតថាគេនៅតែមានចិត្តស្រឡាញ់អ្នកដែរ។ អ្នកព្យាយាមឱបក្រសោប រឿងអតីតកាលមិនព្រមលែង។ លទ្ធផល គឺអ្នកម្នាក់ឯងដែលគ្រាំគ្រា ដូច្នេះអ្នកត្រូវដឹងថាបើគេនៅស្រឡាញ់ គេប្រាកដជាមិនទុកអ្នកចោលបែបនេះទេ។ គ្មានមនុស្សប្រុសណា ចង់ឲ្យមនុស្សស្រីដែលខ្លួនស្រឡាញ់យំ ដោយសារខ្លួនឡើយ ៕