សញ្ញា ៦ យ៉ាងនេះអាចបញ្ជាក់បានយ៉ាងច្បាស់ថាដៃគូរបស់អ្នកអស់ចិត្តចំពោះអ្នកហើយ

  • 2022-01-20 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទាប់ពីបានក្លាយជាដៃគូនឹងគ្នា ការរស់នៅជាមួយគ្នា អ្នកអាចដឹងខ្លះៗថាដៃគូសង្សាររបស់អ្នកកំពុងព្យាយាមធ្វើអ្វីជាមួយអ្នក វាអាចជាសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង ឬក៏អាចជាការព្យាយាមដកខ្លួនចេញពីអ្នក។ មិនថាទំនាក់ទំនងរបស់អ្នកទើបតែចាប់ផ្តើមថ្មីៗ ឬកំពុងតែមានរយៈពេលយូរហើយក៏ដោយ វាជាការសំខាន់ណាស់ដែលអ្នកត្រូវរៀនស្វែងយល់អំពីសកម្មភាពរបស់ដៃគូអ្នកឲ្យបានច្បាស់លាស់ ថាតើដៃគូរបស់អ្នកមានគោលបំណងអ្វីឲ្យពិតប្រាកដជាមួយអ្នក។

ប្រសិនបើអ្នកពិតជាចង់ដឹងអំពីគោលបំណង និងអំពីអ្វីដែលដៃគូសង្សាររបស់អ្នកប៉ងចង់បាននោះ អ្នកអាចដឹងបានដោយគ្រាន់តែធ្វើការកត់សម្គាល់ទៅលើអាកប្បកិរិយារបស់ពួកគាត់ធ្វើមកកាន់អ្នក និងសកម្មភាពនានាដែលពួកគាត់បានធ្វើជារៀងរាល់ថ្ងៃ មិនថាជាមួយអ្នកឬសម្រាប់ខ្លួនគាត់ឡើយ។

តាមរយៈអាកប្បកិរិយារបស់គាត់ វាអាចបញ្ជាក់បានយ៉ាងច្បាស់ថាមិត្តប្រុស ឬមិត្តស្រីរបស់អ្នកកំពុងបាត់បង់ចំណាប់អារម្មណ៍ទៅលើអ្នកទៀតហើយ៖

  • ដៃគូរបស់អ្នកលែងចង់ស្ដាប់ ឬឈប់ធ្វើការពិភាក្សាទាក់ទងជាមួយអ្នក និងបញ្ចេញអាកប្បកិរិយាព្រងើយកន្តើយដាក់អ្នក
  • ដៃគូរបស់អ្នកតែងតែគ្មានពេលសម្រាប់អ្នកឡើយ ផ្ទុយទៅវិញគាត់តែងតែមានលេសរហូត
  • ដៃគូរបស់អ្នកបញ្ឈប់ ឬបំភ្លេចគម្រោងគ្រប់យ៉ាងដែលបានបង្កើតកាលពីមុន
  • ការសន្ទនារបស់ដៃគូររបស់អ្នកគឺខុសប្លែកទាំងស្រុងមិនដូចកាលពីមុនទេ
  • អ្នកមិនមានភាពស្និទ្ធស្នាលជាមួយដៃគូរបស់អ្នកដូចកាលទើបតែស្រឡាញ់គ្នាដំបូងឡើយ
  • ហើយអ្នកមានអារម្មណ៍ថាមិនអាចជឿទុកចិត្តគាត់បាន ឬពឹងផ្អែកដៃគូរបស់អ្នកបានតទៅទៀតឡើយ

ការស្គាល់នឹងដឹងពីគោលបំណងរបស់ដៃគូរបស់អ្នកគឺជាផ្នែកមួយដ៏សំខាន់នៃការរីកលូតលាស់ និងអភិវឌ្ឍទំនាក់ទំនងស្នេហារបស់អ្នកឲ្យបានប្រសើរឡើង។ ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ឃើញថាដៃគូរបស់អ្នកបាត់បង់ចំណាប់អារម្មណ៍ចំពោះអ្នកហើយនោះ ការសន្ទនា និងការពិភាក្សាអំពីបញ្ហានេះជាមួយដៃគូគឺជាវិធីដោះស្រាយដ៏ល្អ។ តែប្រសិនបើវានៅតែមិនដំណើរការទៀត អ្នកប្រហែលជាត្រូវទទួលស្គាល់ការពិតហើយ ដើម្បីខ្លួនឯង៕

ចុចអានបន្ត៖ សញ្ញាទាំង ៥ យ៉ាងដែលបញ្ជាក់បានថាពួកគេជាប្រភេទមិត្តកេងចំណេញ

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម