ចង់​ដឹង​ថា​គេ​នៅ​ស្រឡាញ់​អ្នក​ឬ​អត់​បន្ទាប់​ពី​បែក​គ្នា មើល​សញ្ញា​ទាំង​នេះ

  • 2022-01-18 09:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​បែក​គ្នា​ហើយ​ក៏​មិន​មាន​ន័យ​ថា​អស់ចិត្ត​ស្រឡាញ់​ដែរ អ្នក​ខ្លះ​បែក​គ្នា​ហើយ​ទើប​ស្ដាយ​ក្រោយ ហើយ​ខ្លះ​ទៀត​ក៏​បង្ខំ​ចិត្ត​បែក​ទាំង​នោះ​ស្រឡាញ់​ជា​ដើម។ បើសិន​បន្ទាប់​ពី​បែក​គ្នា​ហើយ គេ​នៅ​បង្ហាញ​សញ្ញា​ដូច​ខាង​ក្រោម​ មាន​ន័យ​ថា​គេ​នៅ​តែ​ស្រឡាញ់​អ្នក ៖

១. ផ្ញើសារ ឬ​ Chat មក

ទោះបី​ជា​មិន​រាល់​ថ្ងៃ​ក៏​ដោយ គេ​អាច​យូរៗ​ផ្ញើ​មក​ម្ដង​ក៏​វា​ជា​ចំណុច​មួយ​ដែល​អ្នក​អាច​ដឹង​ពី​ចិត្ត​គេ​ខ្លះ​ដែរ។ គេ​អាច​នៅ​តែ​បារម្ភ និង​ស្រឡាញ់​អ្នក​ទើប​នៅ​តែ​ចង់​ដឹង​ពី​អ្នក ហើយ​ផ្ញើសារ ឬ Chat សួរ​បែប​នេះ។

រូបតំណាង

២. គេ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ប្រចណ្ឌ​គេ

គេ​អាច​បង្ហាញ​ពី​សកម្មភាព​អ្វី​មួយ​ដែល​ចង់​ឲ្យ​អ្នក​ប្រចណ្ឌ​គេ ដូចជា​​ទៅ​ណា​មក​ណា​ជាមួយ​មនុស្ស​ស្រី ឬ​អាច​ពេល​និយាយ​គ្នា​គេ​និយាយ​ពី​អ្នក​ណា​ផ្សេង​ទៀត។ ការពិត​នេះ​អាច​គ្រាន់​តែ​ជា​ការ​ចង់​ដឹង​ថា​អ្នក​នៅ​មាន​ចិត្ត​លើ​គេ​ទៀត​ឬ​អត់​​ប៉ុណ្ណោះ ព្រោះ​គេ​គឺ​នៅ​មាន​អារម្មណ៍​ស្រឡាញ់​ច្បាស់​ណាស់។

៣. មិន​ចាប់​ផ្ដើម​ស្នេហា​ថ្មី

ការ​ពិត​ពេល​ខ្លះ​គេ​អាច​នឹង​ចង់​សម្រាក​ពី​ស្នេហា​សិន តែ​ហេតុផល​មួយ​ទៀត​គឺ​គេ​នៅ​តែ​ស្រឡាញ់ នៅ​តែ​នឹក​អ្នក​ចាស់​ទើប​នៅ​មិន​អាច​រក​អ្នក​ថ្មី​បាន។ បើ​យូរ​ហើយ​គេ​នៅ​តែ​មិន​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​នោះ វា​អាច​ជា​ហេតុផល​ដែល​គេ​នៅ​មាន​ចិត្ត​លើ​អ្នក។

៤. បន្ត​ជួយ​អ្នក​នៅ​ពេល​ពិបាក

គេ​នៅ​តែ​មាន​វត្តមាន​ពេល​អ្នក​ជួប​បញ្ហា ម្យ៉ាង​ទៀត​គេ​ក៏​នៅ​មិន​សុខ​ដែរ​ពេល​អ្នក​មាន​រឿង​អី​នោះ។ បើ​មនុស្ស​អស់​ស្រឡាញ់​ទៅ​ហើយ​ គឺ​លែង​ខ្វល់​ហើយ​ទោះ​អ្នក​មាន​រឿង​អី​កើត​ឡើង​ក៏​ដោយ​ យ៉ាង​ច្រើន​សួរ​មួយ​ម៉ាត់​ប៉ុណ្ណោះ។

៥. មិន​ភ្លេច​ថ្ងៃ​ពិសេស​របស់​អ្នក

គេ​នៅ​តែ​ចងចាំ​ថ្ងៃ​ពិសេស​ៗ​របស់​អ្នក ដូច​ជា​ថ្ងៃ​កំណើត​ជា​ដើម។ គេ​នៅ​តែ​ជូនពរ​អ្នក ហើយ​អាច​នឹង​មាន​អំណោយ​ខ្លះ​សម្រាប់​អ្នក​ក៏​ថា​បាន។ ម្យ៉ាង​ទៀត​នៅ​ពេល​ឃើញ​អ្នក​ជោគជ័យ​អ្វី​មួយ​គេ​តែង​តែ​មក​អបអរ​អ្នក​ដោយ​ផ្ទាល់ ឬ​ពី​ចម្ងាយ។

រូបតំណាង

វា​ជា​សញ្ញា​មួយ​ដែល​អ្នក​ និង​គេ​អាច​មាន​សង្ឃឹម​ឡើង​វិញ ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​យើង​អាច​មើល​ឃើញ​ពី​រឿង​ល្អ​ច្រើន​ដែរ៕

ចុចអាន៖បញ្ហា​ធំៗទាំង​ ៦ដែល​កំពុង​មានចំពោះស្នេហា​សម័យ​បច្ចុប្បន្ន

ប្រភព៖ relrules ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម