ផ្កាដែលអ្នកពេញចិត្តអាចបង្ហាញបានថា អនាគតស្វាមីអ្នកជាមនុស្សពូកែរកស៊ីប៉ុណ្ណា

  • 2022-01-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិនជាអ្នកពេញចិត្តផ្កាទី...

ផ្កាទី ១

អនាគតស្វាមីអ្នកជាមនុស្សដែលពូកែរកលុយចូលផ្ទះខ្លាំងណាស់។ គេជាមនុស្សដែលប៉ិនប្រសប់ មានការខិតខំប្រឹងប្រែងធ្វើការងារខ្ពស់ ព្រមទាំងចេះបត់បែនតាមកាលៈទេសៈល្អណាស់។ នៅក្នុងពេលនេះ គេអាចនឹងមិនទាន់មានមុខដំណែងអ្វីខ្ពស់ក៏ពិតមែន តែអនាគតគេភ្លឺស្វាងល្អណាស់។ អ្នកក៏បង្អែកដ៏រឹងមាំដែលនាំភាពជោគជ័យទាំងនោះមកអោយគេផងដែរ។

ផ្កាទី ២

គេជាមនុស្សដែលមានសមត្ថភាពក្នុងការរកប្រាក់ចូលផ្ទះបានច្រើនគួរសម។ ទោះជានៅក្នុងពេលនេះ គេគ្រាន់តែអ្នកធ្វើការធម្មតា ឬ អាចអាចនឹងចាប់ផ្ដើមមុខជំនួញតូចតាចណាមួយប៉ុណ្ណោះ តែដោយសារតែការខិតខំប្រឹងប្រែង​ ព្យាយាមរបស់គេ ធ្វើអោយអនាគតរបស់អ្នកទាំងពីរមិនមានអ្វីលំបាកលំប៉ិនច្រើននោះទេ។

ផ្កាទី ៣

គេជាមនុស្សដែលពូកែធ្វើការងារ តែមិនសូវជាចេះខ្វល់ខ្វាយចង់មានចង់បាននឹងគេនោះទេ។ គេជាមនុស្សដែលមានចិត្តស្មោះ ព្រមទាំងចូលចិត្តខ្វល់ខ្វាយ ឈឺឆ្អាលនឹងមនុស្សជុំវិញខ្លួន ធ្វើអោយអ្នកមានសុភមង្គលក្នុងជីវិតគ្រួសារខ្លាំង ទោះជាមិនមានទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណាក្ដី។

ផ្កាទី ៤

អនាគតស្វាមីអ្នកជាមនុស្សដែលពោរពេញដោយសមត្ថភាព គេមានទាំង IQ និង EQ មានសមត្ថភាព ហើយថែមទាំងចេះប្រើប្រាស់សមត្ថភាពទាំងនោះ ដើម្បីរកប្រាក់ចូលផ្ទះផងដែរ។ ចាប់ផ្ដើមពីតូចតាចក៏ពិតមែន តែមិនយូរនោះទេជីវិតអ្នកនិងគេ នឹងអាចឡើងដល់កំពូលមិនខាន។

ប្រភព៖ Eva ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម