អត្ថប្រយោជន៍ ៣ យ៉ាងដែលអ្នកនឹងទទួលបានពីការមានអត្តចរិតចាស់ទុំ

  • 2022-01-14 16:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សខ្លះជឿថាការមានចិត្តគំនិតចាស់ទុំ ឬក៏ការចងចាំអំពីប្រវត្តិពីជាតិមុនគឺជាមនុស្សដែលបានចាប់កំណើតឡើងវិញ តែសម្រាប់អ្នកដែលមិនជឿទៅលើរឿងចាប់ជាតិវិញពួកគេនឹងគិតថាមនុស្សម្នាក់នោះគ្រាន់តែមានដួងព្រលឹងចាស់ ឬហៅថាគំនិតចាស់ទុំតាំងពីរក្មេង។

ជាអកុសលពេលខ្លះភាពចាស់ទុំនោះក៏អាចធ្វើឲ្យអារម្មណ៍របស់អ្នកមានការយល់ច្រឡំម្ដងម្កាលដែរ វាខុសគ្នាស្រលះពីធម្មជាតិ ប៉ុន្តែវាពិតជាមានចំណុចវិជ្ជមានជាច្រើនសម្រាប់អ្នក។

ការមានភាពចាស់ទុំ ឬចិត្តគំនិតចាស់ជាងអាយុនោះមានអត្ថប្រយោជន៍សំខាន់ៗ ៣ យ៉ាងដូចខាងក្រោម៖

១. អ្នកមិនខ្វល់អំពីរបស់របរ ឬសម្ភារៈនិយមឡើយ អ្នកមិនគិតទៅលើរឿងមានលុយឲ្យច្រើន អ្នកគ្រាន់តែត្រូវការវាតាមចំនួនដែលអាចបំពេញសេចក្តីត្រូវការមូលដ្ឋានរបស់អ្នក និងប្រាក់បន្ថែមបន្តិចបន្តួចក្នុងករណីមានអាសន្ន។ អ្នកមិនចាប់អារម្មណ៍ពីការទិញទូរសព្ទគ្រប់ពេលដែលម៉ូដថ្មីៗចេញមក ឬដើរទិញឥវ៉ាន់ដែលគ្រាន់តែបង្ហាញថាអ្នកមានម៉ូដថ្មីៗស្អាតៗនោះទេ។

២. អ្នកឲ្យតម្លៃខ្ពស់ទៅលើទំនាក់ទំនងមិត្តភាព ក្រៅពីការមានមិត្តច្រើននោះ អ្នកផ្តោតែទៅលើមនុស្សសំខាន់ៗក្នុងជីវិតដែលពួកគេគោរពឲ្យតម្លៃអ្នកដែរ អ្នកចង់បង្កើតទំនាក់ទំនងស៊ីជម្រៅជាមួយពួកគេ អ្នកប្រហែលជាចង់ជួបតែមនុស្សដែលមានចរិកចាស់ទុំដូចជាអ្នកដែរ ពីព្រោះវាប្រាប់អ្នកឲ្យស្វែងរកមនុស្សប្រភេទនោះ។

៣. អ្នកគឺជាមនុស្សដែលមានសមត្ថភាព ការមានចិត្តគំនិតចាស់ទុំនឹងធ្វើឲ្យមានការវិភាគម៉ត់ចត់ និងធ្វើការគិតឲ្យបានត្រឹមត្រូវ ឬគេហៅថាគិតមុននឹងនិយាយវាចេញ។ ប្រសិនបើនរណាម្នាក់ដែលអ្នកយកចិត្តទុកដាក់ មានផលវិបាក មានការឈឺចាប់ អ្នកដឹងពីរបៀបដែលធ្វើឲ្យអ្នកដទៃមានអារម្មណ៍ធូរស្បើយ ហើយធ្វើឲ្យអ្នកកាន់តែមានភាពចាស់ទុំជាងមុនទៀត។

ការគ្រប់គ្រងអារម្មណ៍របស់អ្នកឲ្យបានល្អនឹងត្រឹមត្រូវគឺជាមូលហេតុដែលបានធ្វើឲ្យអ្នកមានភាពចាស់ទុំនៅក្នុងខ្លួនជានិច្ច។ មានរឿងជាច្រើនដែលបានកំពុងកើតឡើងជារៀងរាល់ថ្ងៃ ជាពិសេសការគិតដែលមាននៅក្នុងខួរក្បាលរបស់អ្នក ដូច្នេះអ្នកក៏ត្រូវចំណាយពេលឲ្យបានច្រើនសម្រាប់ខ្លួនឯងផងដែរ ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ល្អសម្រាប់ការរស់នៅរបស់អ្នក៕

ចុចអានបន្ត៖ អត្ថប្រយោជន៍ ៧ យ៉ាងពីការយកភាពវិជ្ជមានមកដាក់មុខជាប្រចាំ

អត្ថបទ៖ Chrel Den